ព័ត៌មានជាតិ

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់…

(ភ្នំពេញ): នាព្រឹកថ្ងៃសុក្រ ០៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់ និងពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ»ដ៏ធំ! ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ. ប្រមូលផ្ដុំដោយអ្នកញៀនល្បែងនាំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង! គ្មានខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចបន្តិចសោះឡើយ…

(ក្រុងតាខ្មៅ): តាមប្រភពព័ត៌មានបានឲ្យដឹងថា: មានទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ» ដែលកំពុងតែបង្កប់នៅក្នុងផ្ទះលក់ភេសជ្ជៈមួយកន្លែងតាមបណ្ដោយផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល. បានបើកទទួលភ្ញៀវឲ្យចូលលេងចាក់ភ្នាល់នៅខាងក្នុង យ៉ាងគគ្រឹក គគ្រេងហ៊ោរកញ្ជ្រាវពេញក្នុងផ្ទះ! តែមិនរំខានទៅដល់មន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាននោះឡើយ!។ ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» មួយកន្លែង ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺទីតាំងមួយនេះ បើកលេងពេញមួយខែ៣០ថ្ងៃតែម្ដង គ្មានលោះថ្ងៃណា ដោយចាប់ផ្ដើមតាំងតែពីម៉ោង ០៩៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច.! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! បែរជាបណ្ដែតបណ្ដោយឲ្យបទល្មើស«ល្បែងស៊ីសងខុសច្បាប់» បង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន បានយ៉ាងដូច្នេះទៅវិញ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់.បានសម្ដែងការព្រួយបារម្ភជាខ្លាំង និងមានភាពភ័យខ្លាចពីរឿងបទល្មើសល្បែងស៊ីសងដែលកើតមានអស់ទាំងនេះ ព្រោះថាទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោលកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ ឃុំ មានសុវត្ថិភាពនៅឯត្រង់ណា? បើមន្ត្រីអាជ្ញាធរមិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមទាំងបញ្ជាក់ទៀតថា […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ…

(ភ្នំពេញ): កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ចំនួន១០ករណី និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ 👉ករណីទី១៖ ឆក់ទូរសព្ទ័ដៃ នៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩:០៣នាទី។ 👉ករណីទី២៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ សំបកឪឡឹក នៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២:០០ នាទី។ 👉ករណីទី៣៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ នៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:១០ នាទី។ 👉ករណីទី៤៖ ឆក់ទូរសព្ទ័ដៃទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ខ្មៅ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ជល់មាន់តាមប្រព័ន្ធអនឡាញ» នៅក្នុងស្រុកអង្គស្នួល ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហូរឡើងទ្រហ៊ឹង! គ្មានខ្លាចរញើតអាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះឡើយ…

(កណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» នៅក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកលេងយ៉ាងអនាធិបតេយ្យ ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ! ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» មួយកន្លែង ដែលស្ថិតក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល បានបើកលេងជារៀងរាល់ថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលជាហេតុនាំឲ្យម្ចាស់ទីតាំងល្បែងនិងក្រុមអ្នកញៀនល្បែងទាំងនោះ មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។ ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើ កំពុងធើ្វឲ្យពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានមួយនេះ សំដែងការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ និងខ្លាចមានសមាជិកគ្រួសារ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យមានបញ្ហាអសន្តិសុខ កើតនូវបទល្មើសផ្សេងៗ ដូចជា: ករណីចោរកម្ម និង អំពើហិង្សាជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

លោកជំទាវ ជា ផល្គុន ជា សុមេធី រៀបចំធ្វើពិធីសែនក្រុងពាលី សុំសេចក្តីសុខដើម្បីរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៣

(ក្រុងព្រៃវែង)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅសួនសម្ដេចអគ្គមហាធម្មពោធិសា ជា​ ស៉ីម​ (ស្ដូក) ក្រុងព្រៃវែង​ ខេត្តព្រៃវែង លោកជំទាវ​ ជា​ ផល្គុន​ ជា សុ មេធី ឧត្តមភរិយារបស់ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានរៀបចំធ្វើពិធីសែនក្រុងពាលី​ ដេីម្បីសុំសេចក្ដីសុខ​សុវត្ថិភាព ដល់ប្រជាជនទាំងអស់ នាឱកាសការប្រារព្ធពិធីសង្ក្រាន្តទទួលឆ្នាំថ្មី​ខេត្តព្រៃវែង​ ដែលនឹងឈានចូលមកដល់ថ្ងៃសុក្រ ០៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងពិធីនេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនឹងកងកម្លាំងនគរបាល ក៏បានចូលរួមការពាររៀបចំសណ្តាប់ធ្នាប់ជូនមន្ត្រីរដ្ឋបាលខេត្ត នឹងបងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ ៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនក្នុង«កាស៊ីណូ ដូង៧ដើម»ស្ថិតក្នុង ឃុំដា ស្រុកមេមត់ ដំណើរការ ឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង! ផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ…

(ខេត្តត្បូងឃ្មុំ): បនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនក្នុង«កាស៊ីណូ ដូង៧ដើម» បានស្ងប់ស្ងាត់មួយរយ: តែឥឡូវមានពលរដ្ឋរាយ​ការណ៍មកថា: បនល្បែងសុីសងខុសច្បាប់«ជល់មាន់/ បៀរ/ អាប៉ោង/ យូគី/ និងហ្គេមបាញ់ត្រី» កំពុងលាក់ខ្លួនពួនសំងំនៅក្នុង(កាស៊ីណូ ដូង៧ដើម) ដែលស្ថិតនៅជិតច្រកទ្វារព្រំដែនដា នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃើញពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងសារជាថ្មីវិញហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនទាន់ធ្វើការបង្រ្កាប! ប្រភពដដែលបន្តទៀតថា: បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងលាក់ខ្លួនពួនសំងំនៅក្នុងកាស៊ីណូ ដូង៧ដើម ក្នុងភូមិសាស្ត្រខាងលើ ជាទូទៅនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ មានគូរពិសេស ក្រៅពីថ្ងៃនឹងជល់គូរធម្មតា ប៉ុន្តែបើកលេងជារៀលថ្ងៃ គេសង្កេតឃើញភាគច្រើនពលរដ្ឋខ្មែរ៩០% ដែលនាំគ្នាចូលលេងនៅក្នុងបនល្បែងនោះយ៉ាងគគ្រឹកគគ្រេង រីឯលោក ស្រេង លី អភិបាលស្រុកមេមត់ និងលោកវរ:សេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យបានទទួលលាភសក្ការៈខ្លះៗពីម្ចាស់កាស៊ីណូខាងលើនេះរួចផងក៏មិនដឹង? ទើបដើរបញ្រ្ចាសទិសពីគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ជុំវិញករណីបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំដា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តមេលប់…

(ខេត្តព្រៃវែង)៖ វត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តមេលប់ ស្ថិតនៅក្នុងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ៍ ០៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។ ក្នុងនោះដែរលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកងកម្លាំងនគរបាល ដើម្បីចូលរួមការពារសន្តិសុខជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ។ ក្នុងពិធីនេះ សង្កេតឃើញមានប្រជាពលរដ្ឋមូលដ្ឋានចូលរួមយ៉ាងច្រើនកុះករប្រកបដោយទឹកមុខសោមនស្សរីករាយ ឈររាក់ទាក់ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ៕

ព័ត៌មានសន្តិសុខសង្គម

គឃ្លើនមែន! អ្នកគ្រប់គ្រងមជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ លួចបង្កប់បនល្បែងសុីសងខុសច្បាប់ប្រភេទ(ហ្គេមបាញ់ត្រី) យ៉ាងរំភើយ! ផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ…

(ភ្នំពេញ): ប្រភពច្បាស់ការ បានរាយការណ៍មកថា: មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ទីតាំងស្ថិតនៅតាមផ្លូវដួងហែម ចុះពីផ្លូវលេខ៧៨ ចម្ងាយប្រមាណជា ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី) ខ្នាតកាស៊ីណូ បើកឲ្យអ្នកញៀនល្បែងមានទាំងចិនទាំងខ្មែរ នាំគ្គាចូលលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ ប្រភពដដែលបានបន្តទៀតថា: ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី)ខ្នាតកាស៊ីណូ បង្កប់នៅក្នុងមជ្ឈមណ្ឌលពិភាពកំសាន្តឃួលរីមិច នៅក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ទាំងថ្ងៃ! បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្តំដេកលក់អស់ហើយ ឬមួយបានទទួលលាភសក្ការៈពីម្ចាស់បនល្បែងខុសច្បាប់ខាងលើនេះផងកមិនដឹង? បញ្ហានេះ ពលរដ្ឋលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចភាពអសន្តិសុខកើតមានឡើង ដូចជា អំពើហឹង្សា និងករណី លួច/ឆក់/ប្លន់ កើតមាននៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅជាដើម។ យ៉ាងណាក្តីមជ្ឈដ្ឋានខាងក្រៅក៏ដូចជាមហាជនទូទៅ សូមស្នើទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី) […]

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាលោក ឃី សុខា ប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើលួចស្តុកទុកនៅដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) តែលោក ឃី សុខា ប្រាប់មេថាជាឈើអាជ្ញាធរឃុំញ៉ាងទុកសាងសង់ស្នាក់ការគណ:បក្ស! ខណៈលោកមេឃុំញ៉ាង ឆ្លើយថាឃុំលោកគ្មានគំរោងសាងសង់ស្នាក់ការគណ:បក្សទេ ។

ខេត្តរតនគិរី ៖ ក្រោយពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាឱ្យលោក ឃី សុខា ប៉េអឹមខេត្ត ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) ស្ថិតនៅភូមិម៉ុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែមីនា ២០២៣នេះ។ រហូតមកដល់ថ្ងៃទី១១ មីនា លោក ឃី សុខា ប៉េអឹមខេត្ត បានរាយការណ៍មកឯកឧត្តម ថាវ យ៉េវ វិញថា ឈើដែននៅលើដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើអាជ្ញាធរ ឃុំញ៉ាង គឺសំរាប់សាងសង់ស្នាក់ការគណ:បក្សឃុំញ៉ាងមិនម៉ែនឈើឈ្មួញនោះទេ។ បន្ទាប់ពីលោក ឃី សុខា ប៉េអឹមខេត្ត រាយការណ៍ជូនឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីថា ឈើដែលកាប់ចេញពីតំបន់ព្រៃការពារដោយបរិស្ថានអូរតំបូក ដែលលួចដឹកជញ្ជូនទំលាក់នៅព្រៃកៅស៊ូក្រុមហ៊ុន(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើរបស់អាជ្ញាធរឃុំញ្ញ៉ាងស្រុកអណ្តូងមាស។ ពាក់ព័ន្ធករណីខាងលើនេះអ្នកភូមិចាប់ផ្តើមងឿងឆ្ញល់ថា: ចុះអាជ្ញាធរឃុំញ៉ាង ស្រុកអណ្តូងមាស ហេតុអ្វីដឹកជញ្ជូនឈើទៅណាក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ? អ្នកភូមិថាឈើគ្រឿងផ្ទះទាំងនេះ ឃើញពួកគេបានការដឹកជញ្ជូនចេញពីព្រៃការពារខាងលើនេះ គឺតាមរយៈគោរយន្តកន្ត្រៃ និងគោរយន្តកែឆ្នៃ ជាដើម។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានធ្ចើឡើងស្តង់ដាតែមួយ ជាមួយប្រជាពលរដ្ឋនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីភាពល្អប្រសើរ នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍ថា ការបង្កើតវារីអគ្គិសនីនៅតែជាជំរើសល្អមួយក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់៩៩ ភាគរយហើយ។ សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣

  ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។ ជូនពរនារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយ៕