ព័ត៌មានជាតិ

រទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ឲ្យមន្ទីរពេទ្យប្រើប្រាស់ទៅតាមតម្រូវការ ។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បាននាំយករទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ ។ នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្ត យកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមគាំទ្រផ្ដល់នូវសម្ភារៈផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ក្រសួងព័ត៌មានដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ក៏បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកពីស្រុកនានាក្នុងខេត្តដែលបានអញ្ជើញមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕​

nph

Leave a Reply

Your email address will not be published. Required fields are marked *