ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជាទទួលជំនួយជាគ្រឿងបរិក្ខារ ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

(ភ្នំពេញ)៖ នៅទីស្នាក់ការអាជ្ញាធរមីន នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ មានការរៀបចំពិធីប្រគល់និង ទទួលជំនួយ ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក្រោមកម្មវិធី “អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីននិងមន្រ្តីថ្នាក់ដឹកនាំមានអគ្គលេខាធិការ អគ្គលេខាធិការរងរួមទាំងមន្រ្តីបច្ចេកទេសអាជ្ញាធរមីន ដែលសម្ភារ:ទាំងនេះប្រគល់ជូនដោយ ឯកឧត្តម យូអ៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។ គួររំលឹកថា ជាមួយគ្នានោះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌ ជាដើម។ ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក បន្ថែមពីលើគ្រឿងបរិក្ខានាថ្ងៃនេះ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកថា ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ។ ក្នុងឱកាសទទួលនូវជំនួយឥតសំណងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងវាយតម្លៃខ្ពស់ចំពោះចំណងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន […]

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បង្ហាញមុខលើកដំបូង ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី។ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ នេះជាការបង្ហាញមុខលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេក្នុងជំនួបកំពូលអាស៊ាន។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំនេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា: គណៈប្រតិភូអញ្ជើញចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន […]