ព័ត៌មានសន្តិសុខសង្គម

ល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ក្នុងខណ្ឌ ៧មករា បើកដំណើរការយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

(ភ្នំពេញ)÷ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ម្ចាស់ល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែករឹងមាំហើយមានឥទ្ធិពលទៀតផងមើលទៅ? ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត!
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុង សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដាក់ការសង្ស័យទៅលើ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួនថា សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ល្បែងសុីសងមួយនេះរួចហើយ មើលទៅ.? ទើបបណ្ដោយឱ្យមានបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែង នាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី ដោយគ្មានការបង្ក្រាប ឬទប់ស្កាត់ពីសំណាក់អាជ្ញាធរមូលដ្ឋានទាល់តែសោះ! ។

មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ! បានសម្ដែងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយបើមិនមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ នៅលើទឹកដី ខណ្ឌ៧មករា បានឡើយ!។

ជាងនេះទៅទៀត ម្ចាស់ដែលហ៊ានបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ក្នុងមូលដ្ឋាន សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងកៀងគរក្រុមញៀនល្បែង ឱ្យនាំគ្នាទៅលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារឯណោះ (ពោលគឺ) ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា។

ប្រភពបានបន្ថែមថា ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាសុខទុក្ខ និងសុវត្ថិភាពគ្រួសាររបស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេស អំពើហិង្សាក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ខ្នាតធំ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម៕

nph

Leave a Reply

Your email address will not be published. Required fields are marked *