(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារ TV Storm មកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok (Eric Lee) លើការសិក្សាទីផ្សារ និងពិនិត្យលទ្ធភាពបង្កើតការិយាល័យទូរទស្សន៍បង់លុយនៅកម្ពុជា ផ្សព្វផ្សាយតាមរយៈ APP ដែលជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ៕
Month: October 2024
ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ បើកលេងយ៉ាងកក្រើក! មហាជនសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប?………………..!
(ខេត្តកំពង់ចាម)÷ យោងតាមសេចក្តីរាយការណ៍ប្រាប់មកថា៖ មានទីតាំងល្បែង មាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងឃុំចំនួនបី ក្នុងស្រុកស្ទឹងត្រង់ រួមមាន.: (ទី១)ឃុំសូភាស .! (ទី២)ឃុំអារក្សត្នោត .! (ទិ៣)ឃុំដងក្តារ .! 👉ទីតាំងល្បែង មាន់ជល់តាមអនឡាញទាំងនេះ ស្ថិតក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, បាន និងកំពុង បើកលេងយ៉ាងគគ្រឹកគគ្រេង។ មហាជនមានការសង្ស័យថា ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង មើលទៅ? ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ ប្រភពដដែលបានឲ្យដឹងទៀតថា៖ ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គេសង្កេតឃើញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)៖ បើកលេងរាល់ថ្ងៃ! មហាជនសង្ស័យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប ទេដឹង.? មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបញ្ចេញមតិការរិះគន់ចំៗថា៖ បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមិនមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង មាន់ជល់តាមអនឡាញ នៅលើទឹកដីស្រុកស្ទឹងត្រង់ […]
ពិតជាខ្លាំងមែន! តារាងបាល់ទះនៅភូមិបឹងស្នាយក្រុងកំពង់ចាម មានបើកល្បែងជល់មាន់អនឡាញជាចំហ និងទាក់ម៉ូយបានយ៉ាងច្រើនកុះករ…!
(ខេត្តកំពង់ចាម)÷ ប្រជាពលរដ្ឋបានរាយការណ៍ថា៖ មានតារាងបាល់មួយកន្លែងនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្រៅពីលេងបាល់ទះ ក្នុងនោះ ក៏មានល្បែងភ្នាល់ជល់មាន់តាមអនឡាញផងដែរ ហើយមានមនុស្សម្នាជាច្រើនចូលចាក់ភ្នាល់ល្បែងស៊ីសងនៅទីនោះ។ តែគេមិនឃើញមន្ត្រីអាជ្ញាធរ ឬ សមត្ថកិច្ច ចុះទៅសួរនាំនេាះឡើយ។ បើតាមប្រភពពត៌មាន បានឲ្យដឹងថា៖ តារាងបាល់ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទមាន់ជល់តាមអនឡាញ យ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។ ភាពស្ងៀមស្ងាត់របស់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្រុងកំពង់ចាម ត្រូវបានប្រជាពលរដ្ឋសង្ស័យថា អាចពាក់ព័ន្ធនឹងផលប្រយោជន៍ ឬលាបសក្ការៈ ពីម្ចាស់បនល្បែងទាំងនោះផងហ្មើលទៅ.? ទើបរក្សាភាពស្ងៀមស្ងាត់ដូច្នេះ។ ប្រភពដែលបានបន្តថា៖ ទីតាំងខាងលើនេះបើកដំណើរការទទួលអ្នកញៀនល្បែងពីគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអាណាធិបតេយ្យ ដោយមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងតារ៉ាងបាល់ទះខាងលើ បាននិយាយថា៖ ពួកគាត់មិនជឿថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនដឹងទីតាំងខាងលើនេះមានបង្កប់ល្បែងជល់មាន់អនឡាញនោះទេ។ ហេតុដូច្នេះមហាជនពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសប្រជាពលរដ្ឋអ្នករស់នៅជិតខាងទីតាំងនេាះ សុំសំណូមពរដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត. ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបផងទាន ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និង សង្គមជាតិ។ […]