០៥ថ្ងៃរាប់ថយក្រោយ (05days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ថ្ងៃទី៣០ មេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ០៥ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
Month: April 2023
“ព្រះអគ្គិជ័យកីឡា” ដង្ហែមកដល់រាជធានីភ្នំពេញ…
“ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានដង្ហែមកដល់រាជធានីភ្នំពេញ នៅល្ងាចម៉ោង៥.០០ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះហើយ។ សូមបងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា៕
ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តឧទុម្ភរក្រោម…
(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន ជីដូន ជីតា អ៊ំ ពូ មីង […]
ទីតាំងបនល្បែងខុសច្បាប់«ជល់មាន់ និងអាប៉ោង» មួយកន្លែងស្ថិតក្នុង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប…
(ខេត្តកំពង់ចាម)៖ មានសេចក្តីរាយការណ៍មកថា: នៅក្នុងទឹកដី ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានទីតាំងបនល្បែងខុសច្បាប់«ជល់មាន់ និងអាប៉ោង» មួយកន្លែងកំពុងបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំអ្វីមួយផងក៏មិនដឹង? បានជាមើលមិនឃើញ.!!! សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យគណៈអភិបាល ទាំង២៥ ខេត្ត-ក្រុង-រាជធានី ដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ។ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ជាក់ស្តែងនៅថ្ងៃទី១៤/១៥ ខែមេសា ឆ្នាំ២០២៣នេះឃើញទីតាំងបនល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើ កំពុងតែដំណើរកាតបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលអ្វីមិនឃើញ ទើបដើរបញ្ច្រាសទិសពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច […]
បនល្បែងស៊ីសងខុសច្បាប់«ហ្គេមបាញ់ត្រី»ខ្នាតយក្ស នៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា កំពុងពង្វក់ស្មារតីយុវជន រីឯអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានត្រឹមតែចុះទៅធ្វើកិច្ចសន្យា មួយលើកជាពីរលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព…
(ភ្នំពេញ)៖ ល្បែងស៊ីសងខុសច្បាប់តាមអនឡាញជាច្រើនប្រភេទ និងទូហ្គេមបាញ់ត្រីខ្នាតយក្ស លំដាប់កាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើនក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលហ៊ានផ្គើនបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា: ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញប្រៀបបានខ្នាតកាស៊ីណូនេះ មាន”ជនជាតិចិន”ជាថៅកែ ហើយគេសង្ស័យថា: មានអ្នកធំឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបានយ៉ាងគឃ្លើន! ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបនោះទេ! គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានត្អូញត្អែរនិងរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ចំពោះបញ្ហាកូនៗរបស់ពួកគាត់ដែលនៅក្នុងវ័យសិក្សា ខ្លាចពួកគេបែរជាលង់និងល្បែងហ្គេមទាំងនេះ ភ្លេចការសិក្សា បណ្ដាលឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ម្យ៉ាងទៀតបារម្ភអំពីភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថាល្បែងជាដើមចមឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម។ល។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព […]