ភ្នំពេញៈ ដោយសារផលចំនេញខ្លាំងពីវិស័យ បូមខ្សាច់ និងដឹកខ្សាច់លក់ ក្នុងទឹកដីក្រុងដូនពេញ ខណ្ឌឬស្សីកែវ សង្កាត់ស្វាយប៉ាក់ ជាហេតុធ្វើអោយច្បាប់ផ្លូវសារធារណៈ អនុក្រឹត្យណែនាំរបស់រដ្ឋាភិបាល និងផលប៉ះពាល់ដល់សាធារណៈជាននៅតាមដងផ្លូវ មិនត្រូវបានយកមកអនុវត្តន៍ ឬអនុវត្តន៍ដូចវែកចក បើនិយាយឱ្យស្រួលស្តាប់ គឺ១ថ្ងៃកាត់ ១ថ្ងៃកោរ ចាប់តាំងពីអភិបាលខណ្ឌថ្មី ឯក ឃុនដឿន ឡើងកាន់តំណែងមកម្លេះ។ ការពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះអាជីវកម្មបូម និងដឹកខ្សាច់លក់ មិនបានគោរពតាមវិធាន ណែនាំរបស់សាលាក្រុង ដែរធ្វើអោយជ្រុះខ្សាច់ រាយប៉ាយ ហុយទ្រលោម នៅលើផ្លូវជាតិលេខ៥។ យោងតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងផ្នែក វិស័យរ៉ែ និងថាមពល ត្រង់ចំនុច១.ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ចំនុចក៣ បាននិយាយថាសម្រាប់ការបូមយកខ្សាច់ ដីល្បាប់ ឬគ្រួសតាមផ្លូវទឹក (ក្រឡាផ្ទៃមិនលើសពី ០១ហិកតាប្រើម៉ាស៊ីនបូមមិនលើសពី០២គ្រឿង ដែលមួយគ្រឿងៗមានកម្លាំងម៉ាស៊ីនមិនលើសពី ៣០សេះ ទុយោក្បាលបូមមានអង្កត់ផ្ចិតមិនលើសពី១០០មីលីម៉ែត្រ និងដឹកជញ្ជូនមិនលើសពី០៥ម៉ែត្រគូប)។ (https://phnompenh.gov.kh/public-services/mining-and-energy/) ប៉ុន្តែនៅពេលដែរអាជីវកម្មដំណើរការជាក់ស្តែង បែរជា ឃើញមានរថយន្តដឹកសុទ្ធសឹងតែធំៗ ដឹករៀងរាល់ថ្ងៃទៅវិញ (អាចលើសពី១០ម៉ែត្រគូប) យូៗបានឃើញ រថយន្តដឹកខ្សាច់ខ្នាតត្រឹម៥ម៉ែត្រគូបម្តង។ […]