ព័ត៌មានជាតិ ព័ត៌មាននយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន៖

(រាជធានីភ្នំពេញ)៖ នៅព្រឹកថៃ្ងសុក្រ ទី០១ ធ្នូ ឆ្នាំ២០២៣ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន រួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។ ៤-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។ ៥-បញ្ហាផ្សេងៗ។ ក្នុងឱកាសនោះដែរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ សម្តេច បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ កើតឡើងដោយសារការចូលរួមសាមគ្គីគ្នា ដើម្បីបង្កលក្ខណៈល្អប្រសើរដល់ប្រជាពលរដ្ឋបានសប្បាយរីករាយឋិតក្រោមម្លប់នៃសុខសន្តិភាព ៕

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីជំងឺផ្តាសាយបក្សីលើស្រ្តីអាយុ២១ឆ្នាំ…។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើស្ត្រីអាយុ ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ ហាស់៥ អិន១ ( H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមការសាកសួរ បង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មក មានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមកិច្ចប្រជុំរាយការណ៍អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ  ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុង កិច្ចប្រជុំរាយការណ៍ អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

រដ្ឋបាលរាជធានីភ្នំពេញបេីកកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣…។

(ភ្នំពេញ)៖ នា​ព្រឹក​ថ្ងៃ​ពុធ​ ១០កេីត​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបេីកកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រាជធានីភ្នំពេញ ក្រោមអធិបតីភាព​ ឯកឧត្តម​ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្ដម​ លោកជំទាវ​អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ តំណាង​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ តំណាង​យោធភូមិភាគ​ពិសេស​និងលោក​ លោកស្រី​អភិបាល​ខណ្ឌ​ទាំង​១៤​ មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ​។

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាបថ្លែងយ៉ាងដូច្នេះថា: សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សម្តេចមហាបវរធិបតី បាបបន្តផ្ដាជ្ញាថា: “ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន, ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា […]

ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៣ ។

បុណ្យឯករាជ្យជាតិកម្ពុជា គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី០៩ ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាព្រះហស្ថព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។

ព័ត៌មានជាតិ

អបអរសាទរខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ🇰🇭

អបអរសាទរខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ🇰🇭 ០៧ វិច្ឆិកា ២០០៣ – ០៧ វិច្ឆិកា ២០២៣

ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជាទទួលជំនួយជាគ្រឿងបរិក្ខារ ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

(ភ្នំពេញ)៖ នៅទីស្នាក់ការអាជ្ញាធរមីន នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ មានការរៀបចំពិធីប្រគល់និង ទទួលជំនួយ ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក្រោមកម្មវិធី “អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីននិងមន្រ្តីថ្នាក់ដឹកនាំមានអគ្គលេខាធិការ អគ្គលេខាធិការរងរួមទាំងមន្រ្តីបច្ចេកទេសអាជ្ញាធរមីន ដែលសម្ភារ:ទាំងនេះប្រគល់ជូនដោយ ឯកឧត្តម យូអ៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។ គួររំលឹកថា ជាមួយគ្នានោះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌ ជាដើម។ ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក បន្ថែមពីលើគ្រឿងបរិក្ខានាថ្ងៃនេះ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកថា ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ។ ក្នុងឱកាសទទួលនូវជំនួយឥតសំណងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងវាយតម្លៃខ្ពស់ចំពោះចំណងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន […]

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បង្ហាញមុខលើកដំបូង ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី។ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ នេះជាការបង្ហាញមុខលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេក្នុងជំនួបកំពូលអាស៊ាន។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំនេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា: គណៈប្រតិភូអញ្ជើញចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

អ្នកឧកញ៉ា ៤រូប ទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានឋានៈស្មើដល់រដ្ឋមន្ត្រី

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​​​តែងតាំង និង​ផ្តល់ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ចំនួន ១០៤​​រូប កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ​ក៏​មាន​អ្នកឧកញ៉ា ចំនួន ៤រូប ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើ ពីរដ្ឋលេខាធិការ ដល់​រដ្ឋមន្ត្រី។ តាមរយៈ​ព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/២០៣៣ ​​ក្នុង​ចំណោម​សមាសភាព​តែងតាំង និង​ផ្តល់ឋានៈ​ទាំង ១០៤​រូប ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​​ គឺ​មាន​អ្នកឧកញ៉ា ​​ដូច​ខាង​ក្រោម៖ (១)អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា OCIC​ ឋានៈស្មើ រដ្ឋមន្ត្រី (២)អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធាន​សមាគមឧកញ៉ាកម្ពុជា ឋានៈ​ស្មើ រដ្ឋមន្ត្រី (៣)អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុន ​ព្រីនស៍ […]

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ…

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សសាវឿន។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣។ សូមរម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨, និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខ […]

ព័ត៌មានជាតិ

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី…

(ខេត្តក្រចេះ)៖ រដ្ឋបាលជលផល ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលដែលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាលផ្សេងទៀត។ សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត​ទី​៦​ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែសីហានេះ៕

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រព្រះសីហនុ និងកោះកុង បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង

រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​យក​កោះ​ជា​ច្រើន​ស្ថិត​នៅ​លើ​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះ​ម្នាស់​ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើត​ជា​ឧទ្យាន​សមុទ្រ​កោះរ៉ុង ដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។ យោងតាមអនុក្រឹត្យ ដែលសារព័ត៌មានទទួលបាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ បាន​ឲ្យ​ដឹងថា ការដែល​រាជ​រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ឧទ្យាជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ឡើង​ គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូ​ឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផលនិង​សេវា​កម្ម​ធម្ម​ជាតិ​ សម្រាប់​ការ​ប្រើប្រាស់ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារនិងការអភិរក្ស​ធនធាន​ធម្មជាតិ ​និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​, និងលើកកម្ពស់គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធាន​ធម្មជាតិ​ក្នុង​តំបន់​ជា​ដើម។ តាមអនុក្រឹត្យ រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់​គ្រង​ឧទ្យាន​ជាតិ​សមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព​។ ​ជាមួយ​គ្នា​នោះ​ ក្រសួង​បរិស្ថា​ន​ត្រូវ​កំណត់​ និង​បែងចែក […]

ព័ត៌មានជាតិ

ហ្គេមបាញ់ត្រីខ្នាតយក្ស នៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា កំពុងពង្វក់ស្មារតីយុវជន រីឯអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានត្រឹមតែចុះទៅធ្វើកិច្ចសន្យា មួយលើកជាពីរលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព…!

(ភ្នំពេញ)៖ ល្បែង​ស៊ីសង​ខុសច្បាប់តាមអនឡាញជាច្រើនប្រភេទ និងទូហ្គេមបាញ់ត្រីខ្នាតយក្ស លំដាប់កាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន​ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហ៊ានផ្គើន​បទបញ្ជា​សម្ដេច​តេជោ​ ហ៊ុន សែន​ ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា: ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ប្រៀបបានកាស៊ីណូនេះ មាន”ជនជាតិចិន”ជាថៅកែ ហើយគេសង្ស័យថា: មានអ្នកធំឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបានយ៉ាងគឃ្លើន! ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបនោះទេ! គេឃើញតែអ្នកញៀនល្បែងចូលទៅលេង យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានត្អូញត្អែរនិងរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ចំពោះបញ្ហាកូនៗរបស់ពួកគាត់ដែលនៅក្នុងវ័យសិក្សា ខ្លាចពួកគេបែរជាលង់និងល្បែងហ្គេមទាំងនេះភ្លេចការសិក្សា បណ្ដាលឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ម្យ៉ាងទៀតបារម្ភអំពីភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថាល្បែងជាដើមចមឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម។ល។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ដោយគ្មានការលើកលែង ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីស-ម-ល-ា-ប-់ម្ដាយ និងកូនតូចយ៉ាង-ព្-រៃ-ផ្-សៃ រួចដុត-ស-ាកស-ពដុតផ្ទះ បង្វែរទៅជារឿងគ្រោះអគ្គីភ័យ…

(ខេត្តព្រៃវែង)៖ ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿង-ឃា-ត-ក-ម្ម-យ៉ា-ងព្រៃ-ផ្សៃ-មួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់-ឃា-ត់-ខ្លួ-ន-ជនសង្ស័យ ២នាក់ ករណី “ឃា-ត-ក-ម្ម-គិតទុកជាមុន រំ-លោ-ភស-ម្ល-ា-ប់ និងផ្សំគំនិត” ដែលបាន-ស-ម្ល-ា-ប់-ម្ដាយកូន ២នាក់ និងយកភ្លើងដុតផ្ទះ ដុ-ត-ស-ា-កស-ពជនរ-ងគ្រោះ ដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ ។ ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១.ឈ្មោះ (នួន ទូច) ភេទស្រី អាយុ ៤៩ឆ្នាំ. មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី២.ឈ្មោះ (មុំ ញ៉េប) ភេទប្រុស អាយុ ៤០ឆ្នាំ. រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ […]

ព័ត៌មានជាតិ

ចំណងដៃថ្មីនៅដេីមឆ្នាំ២០២៣​ ផ្ទះ​ចំនួន​២០ខ្នង​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ផ្ដល់​ជូន​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម…

(ខេត្ត​កំពង់ចាម)៖ នៅព្រឹក​ថ្ងៃសុក្រ​ ទី២៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ និងលោក​ ភោគ​ សាវុធ​ អភិបាល​ នៃគណៈអភិបាលស្រុក​កងមាស និងជាប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​កងមាស​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​ និងបានរៀបចំពិធីប្រគល់ផ្ទះដែលទេីបសាងសង់រួច​ មានទំហំ​ ៥ម៉ែត្រ​*៧ម៉ែត្រ​ សង់អំពីដែក ជញ្ជាំងស្មាតបត​ ដំបូលប្រក់ស័ង្កសី​ ជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ជូនអតីតយុទ្ធជន​ និងគ្រួសារអតីតយុទ្ធជន​ ចំនួន​ ៦គ្រួសារ​ នៅស្រុកកងមាស​​។ ក្នុង​ឱកាស​នោះ​ដែរ​ លោកប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ ​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​ររបស់សម្ដេច​តេជោ​ ឧបត្ថម្ភ​ដល់អតីតយុទ្ធជន​ និងគ្រួសារអតីតយុទ្ធជន​ទាំង៦គ្រួសារ​ មាមានដូចជា: គ្រឿងឧបភោគបរិភោគ​ និងសម្ភារៈ​ប្រេីប្រាស់​មួយចំនួន​ ព្រមទាំងបានឧបត្ថម្ភ​ថវិកាដល់​អតីត​យុទ្ធ​ជន​ និងប្រជាពលរដ្ឋមួយចំនួនដែលបានអញ្ជេីញចូលរួមក្នុងពិធីផងដែរ​ ។ ក្នុង​ពិធី​ប្រគល់ផ្ទះនេះ​ ក៏មានការនិមន្ដ​ចូល​រួមពីព្រះសង្ឃ​ និងបានចូលរួមឧបត្ថម្ភជាបច្ច័យ​ និងសម្ភារៈ​មួយចំនួន​ដល់អតីតយុទ្ធជន​ និងដោយមានការអញ្ជេីញចូលរួមពីលោកស្នងការរង​ ក្រុមការងារ​លេខាធិការដ្ឋាន​ខេត្ត​ លោកប្រធាន-អនុប្រធាន​​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ លោកប្រធាន​កិត្តិយស​សាខាឃុំ​ […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល…

(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ សម្តេចក្រឡាហោមបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកបវេលទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត។ សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់ដ៏ធំធេងនៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនទាំងអស់ក្នុងស្រុកបរវេលដែលបានតស៊ូធ្វើពលិកម្មគ្រប់សម័យកាលដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ […]

ព័ត៌មានជាតិ

ទឹកមុខសប្បាយរីករាយក្រៃលែងពីសំណាក់បងប្អូនកម្មករ កម្មការិនី ខណ:វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយពួកគាត់…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ខណ:នោះដែរ បងប្អូនកម្មករ កម្មការិនី បានទទួលស្វាគមន៍ ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទជាផ្លូវការ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ០៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យប្រព្រឹត្តមទៅតាមនិយាម […]

ព័ត៌មានជាតិ

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី សម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត…

(ភ្នំពេញ)៖ នៅព្រឹកស្អែក ថ្ងៃអង្គារ ០៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារ​តេ​ជោ​អភិវ​ឌ្ឌ្ឍន៍ នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។ អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។ នៅម៉ោង ៧:៣០នាទីព្រឹកស្អែកនេះ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ ពីមន្ទីរពេទ្យកាល់ម៉ែត្រ៕