ព័ត៌មានជាតិ ព័ត៌មាននយោបាយ

យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល…។

បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រនៅខេត្តកណ្ដាល ប្រមាណជាង១០០០នាក់ លើមុខជំនាញចំនួន ៥ គឺ ៖ ១.ការដំឡើងអគ្គិសនីក្នុងអាគារ; ២.សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន; ៣.សេវាកម្មកុំព្យូទ័រ; ៤.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត; និង ៥.ការកែច្នៃបន្លែផ្លែឈើ ។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាទី៧ ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ គូសរំលេចផងដែរថា កាលពីថ្ងៃទី០២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។ វិធានជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ នាថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញជាជំហានដំបូងនេះ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌទាំង៥នេះ ឱ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ នៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យបានទាំងស្រុងគ្មានជំងឺគ្រុនឈាមនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់កន្លែងទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម  ដើម្បីរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្ត នាថ្ងៃទី២៤ សីហា ២០២៣ បានកំណត់នូវបញ្ចកោណទី១ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន៖

(រាជធានីភ្នំពេញ)៖ នៅព្រឹកថៃ្ងសុក្រ ទី០១ ធ្នូ ឆ្នាំ២០២៣ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន រួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។ ៤-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។ ៥-បញ្ហាផ្សេងៗ។ ក្នុងឱកាសនោះដែរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ សម្តេច បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ កើតឡើងដោយសារការចូលរួមសាមគ្គីគ្នា ដើម្បីបង្កលក្ខណៈល្អប្រសើរដល់ប្រជាពលរដ្ឋបានសប្បាយរីករាយឋិតក្រោមម្លប់នៃសុខសន្តិភាព ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមកិច្ចប្រជុំរាយការណ៍អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ  ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុង កិច្ចប្រជុំរាយការណ៍ អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ព័ត៌មាននយោបាយ

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា..!

(ភ្នំពេញ) នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រោមប្រធានបទ (តោះ..! ទៅរៀនទាំងអស់គ្នា)។ ប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ បានថ្លែងថា មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ លោកជំទាវ ឌិត នីតា សាយ​ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ឲ្យជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០  ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាបថ្លែងយ៉ាងដូច្នេះថា: សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សម្តេចមហាបវរធិបតី បាបបន្តផ្ដាជ្ញាថា: “ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន, ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

អ្នកឧកញ៉ា ៤រូប ទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានឋានៈស្មើដល់រដ្ឋមន្ត្រី

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​​​តែងតាំង និង​ផ្តល់ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ចំនួន ១០៤​​រូប កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ​ក៏​មាន​អ្នកឧកញ៉ា ចំនួន ៤រូប ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើ ពីរដ្ឋលេខាធិការ ដល់​រដ្ឋមន្ត្រី។ តាមរយៈ​ព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/២០៣៣ ​​ក្នុង​ចំណោម​សមាសភាព​តែងតាំង និង​ផ្តល់ឋានៈ​ទាំង ១០៤​រូប ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​​ គឺ​មាន​អ្នកឧកញ៉ា ​​ដូច​ខាង​ក្រោម៖ (១)អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា OCIC​ ឋានៈស្មើ រដ្ឋមន្ត្រី (២)អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធាន​សមាគមឧកញ៉ាកម្ពុជា ឋានៈ​ស្មើ រដ្ឋមន្ត្រី (៣)អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុន ​ព្រីនស៍ […]

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ…

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សសាវឿន។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣។ សូមរម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨, និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង…

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីជឿទុកចិត្ត តែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានពាំនាំពាក្យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ផែនអន្ដោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​ បានដំណេីរការបើកកិច្ចប្រជុំផ្សព្វផ្សាយលិ​ខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រា​ស​គ្រឹះស្ថា​នទូទាំងខេត្ត…

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ផែនអន្ដោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​បានបើកកិច្ចប្រជុំនៅសណ្ឋាគារផាមរីវើ ក្រុងច្បារមន, ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រា​ស​,គ្រឹះស្ថាន,ទូទាំងខេត្តកំពង់ស្ពឺ ។ ពិធីនេះក្រោមអធីបតីភាពលោក ស៊ឹម រតនៈ អភិបា​ល​រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស ដល់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តកំពង់ស្ពឺ ដោ​យមានការចូលរួមពី​ លោកឧត្ដមសេនីយ៍ត្រី​ ឯក​ សា​លួត​ ស្នងការរង​ ទទួលផែនអន្ដោប្រវេសន៍​ មន្រ្ដីម​ន្ទីរពាក់ព័ន្ធជុំវិញខេត្ត, ម្ចាស់ ឬតំណាង ក្រុមហ៊ុន, រោ​ងចក្រ, សហគ្រាស, គ្រឹះស្ថាននានា, ក្នុងខេត្ដកំពង់ស្ពឺ ។ ក្នុងកិច្ចប្រជុំនេះផងដែរ បានធ្វើការផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាលើកឡើងនូវសំនួរ ចម្លើយ ពីសំណាក់អ្នកចូលរួម ទន្ទឹមនឹងនោះអង្គផ្សព្វផ្សាយក៏ទទួលបានអនុសាសន៍ដឹកនាំបន្ថែមដោយ អភិបាលរងខេត្ត ផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយ បានចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួ​ញដូរមនុស្ស ជួញដូរពលករ និងអាជីវកម្មផ្លូវភេទ ប​ទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆ​បោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទ​ល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំ​ដៅ​រួមថែរក្សាសុខសន្តិភាព […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា

(ខេត្តកណ្ដាល)៖ នារសៀល ថ្ងៃសៅរ៍ ០៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរៈភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុលពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុលពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន…

ថ្ងៃពុធ ០៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ (ភ្នំពេញ): បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាថ្ងៃទី៧កុម្ភៈនេះ បាឲ្យដឹងថា: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។ ក្រសួងការបរទេសបានបញ្ជាក់ថា”កម្ពុជា-ចិននឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសា ងសហគមន៍វាសនារួម” ។ សេចក្តីប្រកាសព័ត៌មានបានបន្តថា: តាមរយ:ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន  សែន ទៅកាន់ប្រទេសចិននាពេលនេះនឹងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរបន្ថែមទៀត ។ ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន​​។ ក្នុងឱកាសទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន៖ លោក ស៊ី​​​​ ជីនពីង ប្រធានាធិបតីចិន,លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ ជាមួយ គ្នានេះសម្ដេចតេជោហ៊ុនសែននឹងមានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង​ នាយករដ្ឋមន្រ្តីចិនដើម្បីផ្លាស់ប្តូរទស្សនៈនិងពិភាក្សាអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបញ្ហាដែលជាប្រយោជន៍និងកង្វល់រួមទាំងក្នុងតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ។ គូររំលឹកថាកាលពីថ្ងៃទី១៤ខែមករា២០២៣ ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មានសម្តេ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ…

(កម្ពុជា): លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយនឹងលោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា។ លោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande)បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញ មកដល់ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេស សម្រាប់ការពិភាក្សា អំពីការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធ ដែលមានកន្លងមក […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា…

(ភ្នំពេញ): ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងលោក ចាក់ឌីប ថាំងកា(Jagdeep Dhankha) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច នៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដោយនេះគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងបង្អស់របស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់ ប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥២ កន្លងមក។ ក្នុងជំនួបនេះ លោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្ត ចំពោះចំណងមិត្តភាព ជាប្រពៃណីដែលត្រូវបានថែរក្សារឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ លោក អនុប្រធានាធិបតី ក៏បានរំឭកផងដែរ អំពីការធ្វើដំណើររបស់លោក មកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាសប្ដាហ៍ទីពីរខែកុម្ភៈនេះ…

ថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

មេបញ្ជាការ ​កងពលតូចថ្មើរជើរ​លេខ៥១ កោតសរ​សើរដល់នាយ -ពលទាហាន វរសេនាតូចថ្មើរជើ​ងលេខ​៥១៤ បានអនុវត្តន៍ភា​រកិច្ចជោគជ័យជាច្រើន​ក្នុងឆ្នាំ២០២​១

(បន្ទាយមានជ័យ)៖ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីប្រ​ជុំបូកស​រុបល​ទ្ធផលយោ​ធា​សន្តិ​សុខ​ឆ្នាំ២០​២១ និង​ទិស​ដៅបន្តឆ្នាំ​២០២២ របស់វរសេនាតូចថ្មើរ​ជើងលេខ៥១៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មដែក​កេះ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កង​ពលតូចថ្មើរជើរលេខ៥១ បានថ្លែងការកោតសរសើរដល់កម្លាំង វរសេនាតូច​ថ្មើរជើង​លេ​ខ៥១៤ ដែលកន្លងម​កបានខិតខំ​ប្រឹង​ប្រែង សម្រេ​ចបានជោគ​ជ័យគ្រប់ភារ​កិច្ចដែលថ្នាក់​លើដាក់ជូន រួមមាន៖ការចុះជួយស​ង្គ្រោះប្រជាព​លរដ្ឋ ដែលជួប​គ្រោះ​មហន្តរាយពី​គ្រោះធម្មជា​តិ​ផ្សេង​ៗ រហូតមាន​ការស​រសើ​រមិ​នដា​ច់ពីមា​ត់ ពីសំ​ណាក់ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិសាស្ត្រ​ដែ​លខ្លួន​ទទួល​ខុសត្រូវ ។ទន្ទឹមហ្នឹងនេះ​ដែរអង្គភា​ពក៏​បានចូលរួម​ចំណែក​យ៉ាងសកម្មក្នុងយុទ្ធ​នាការចា​ក់វ៉ាក់​សាំង​ការពារជំងឺលូវីដ–១៩ តាមបទ​បញ្ជាថ្នា​ក់លើ ចាក់ជូនកងទ័​ព គ្រួសារកងទ័ព អតីយុទ្ធជន និង​ប្រជាព​លរដ្ឋក្នុង​ភូមិសាស្ត្រទ​ទួលបានលទ្ធផលគួជា​ទីមោទនៈ ។ ដោយ​ឈរលើផែន​ការ​ការងារ កសា​ងពង្រឹងអង្គភាព​រឹងមាំ លើគ្រប់វិស័យ របស់កងពលតូចថ្មល​រជើងលេ​​ខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសំ​ណូ​មពរដល់​មេបញ្ជាការ មេបញ្ជាររង​ នាយ –ពលទា​ហាន វរសេនា​តូចថ្មើរជើង​លេខ៥១៤ សម្រាប់ទិ​ស​ដៅបន្តឆ្នាំ២​០២២ បន្តធា​នា​បានគ្រប់​ភារ​កិច្ចដែល​ថ្នា​ក់លើប្រគល់​ជូន ជា​ពិសេស​លើកា​រងារហ្វឹកហ្វឺន ប្រមូ​លផ្តុំគ្រប់​គ្រង​កម្លាំង ជំរុញកា​រងារ​បង្កប​ង្កើនផល ចិញ្ចឹម​សត្វ ធានា​ជីវភា​ពកងទ័ព មានផ្ទះ​បាយ​រួម មានម្ហូបអាហា​រហូបគ្រប់គ្រាន់ ត្រៀម​កម្លាំង​ជាប់​ជាប្រចាំតា​មបទបញ្ជា និង​ចុះប្រតិបត្តិការជួយ​សង្រ្គោះប្រជា​ពលរដ្ឋ រងគ្រោះដោ​យធម្មជា​តិ គ្រោះទឹ​កជំនន់ ខ្យល់កន្រ្តាក់ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕