ព័ត៌មានជាតិ

ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលួន ស៊ីសូលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា ពីជំនាន់មុនមកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា៖ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព សេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមរបស់សម្តេចធិបតី នាកិច្ចប្រជុំកំពូលអាស៊ាន […]

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំ ៥ចំណុច ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់បាននឹងកំពុងទទួលរង នូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ដោយបានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ជាពិសេស គ្រោះរាំងស្ងួត ដោយសារធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សានឹងឈានមក ដល់មានភាពយឺតយ៉ាវខុសប្រក្រតី ទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ដែលជាហេតុនាំឱ្យតំបន់មួយចំនួនមានការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគជាប្រចាំថ្ងៃ។ ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដូចខាងក្រោម÷ ១. ត្រូវចាត់មន្ត្រីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត ទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីជួយមានវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតី ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤…។

(ខេត្តព្រៃវែង)៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤, ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤ នៅទួលបារាយណ៍អណ្តែត និងអគារតម្កល់ទូក ង “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា, និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត៕ …………………………………………………… ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានជាតិ

កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារនិងរបៀបរបបការងារអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ…។

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម កៅ ខុនដារ៉ា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សួស គង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងរបៀបរបបការងារអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាននិងមន្ត្រីជាច្រើនរូបផងដែរ ។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមដែលជាគណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន កន្លងមក! ហើយឯកឧត្តម សហប្រធាន ក៏បានណែនាំឱ្យ អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ បន្តអនុវត្តការងារពាក់ព័ន្ធ ដែលថ្នាក់ដឹកនាំក្រសួង បាន ដាក់ទិសដៅឱ្យអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឱ្យទទួលបាននូវលទ្ធផលការងារកាន់តែប្រសើរឡើងនៅក្នុងអាណត្តិទី ៧ នេះ៕ ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធី “បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤”…។

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ។ ក្នុងឱកាសដ៏វិសេសវិសាល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ធ្វើការពិភាក្សាក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមាន​មហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌ ។ លើសពីនេះ វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកល និងជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជា គឺជាដៃគូដ៏រស់រវើក […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាដាក់តំបន់ផ្លូវអន្លង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិ ដ៏កម្ររបស់កម្ពុជា ព្រមទាំងស្នើឱ្យដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក…។

កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅ ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី គូសបញ្ជាក់ថា សមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលកើតមាននាពេលបច្ចុប្បន្ន គឺអាស្រ័យកត្តា ៤យ៉ាង មានជាអាទិ៍ ទី១.កត្តាសុខសន្តិភាព ដ៏មានតម្លៃមហិមា ហើយត្រូវរក្សាឱ្យបានគង់វង្សយូរអង្វែង ព្រោះថាក្នុងសម័យសង្គ្រាមវត្តអារាមអាចក្លាយជាទីតាំងសមរភូមិ ប៉ុន្តែ ក្នុងសម័យសន្តិភាពទីតាំងសមរភូមិទាំងឡាយ បានប្រែក្លាយមកជាកន្លែងកសាងសមិទ្ធផលបម្រើដល់ផលប្រយោជន៍ របស់ប្រជាជន។ ទី២. កត្តាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនា នាៗ ។ ទី៣. កត្តារីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជន ដែលនាំឱ្យមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងការកសាងសមិទ្ធផលសាសនា ដែលខ្លួនគោរពបដិបត្តិ ។ និង ទី៤.វប្បធម៌នៃការចែករំលែកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នានិងគ្នា ។ សម្តេចធិបតី បានបន្តទៀតថា សាសនា គឺជាប្រភពផ្តល់គុណតម្លៃសម្រាប់សង្គម ហើយបានផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មនសិការ ផ្នត់គំនិត និងឥរិយាបថមនុស្សនៅក្នុងសង្គម។ ក្នុងន័យនេះ រាជរដ្ឋាភិបាល […]