(ខេត្តព្រៃវែង)÷ នៅថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលស្រុកមេសាង បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ចំនួនពីរទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំ ច្រេស និងឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ ជាលទ្ធផល កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ហើយបានគេចសាលាមិនព្រមចូលរៀន បានចំនួន ១០នាក់ ក្នុងនោះមាន សិស្សវិទ្យាល័យច័ន្ទក្រឺស្នា ចំនួន ០៨នាក់ ស្រី គ្មាន និងសិស្ស វិទ្យាល័យមេសាង បានចំនួន ០២នាក់ ស្រី ១នាក់ ដើម្បីយកមកអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។ ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យទាំងពីរ និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ៕ ប្រភព (ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង)
Month: May 2024
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀត បានមកដល់កម្ពុជាវិញ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនី ដែលបានវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលការិនីទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររ៉ាប់ម៉ឺនកន្លែងដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1)ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋានវិញ។ សូមបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួលជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីតដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕ ប្រភពពី : (ក្រសួងការងារ) […]
រទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ឲ្យមន្ទីរពេទ្យប្រើប្រាស់ទៅតាមតម្រូវការ ។
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បាននាំយករទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ ។ នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្ត យកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមគាំទ្រផ្ដល់នូវសម្ភារៈផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ក្រសួងព័ត៌មានដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម […]
តាមរយៈ App Nodrug សមត្ថកិច្ចឃាត់ជនសង្ស័យ ១៩នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ «យីហោសួស្តី» សង្កាត់ស្រះចក
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានរាយការណ៍តាមរយៈ (App Nodrug) សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីសម្រួលទីតាំងឱ្យជួញដូរ ចែកចាយ រក្សាទុក និងផ្តល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងទីតាំងផ្ទះសំណាក់ «យីហោ សួស្តី» ស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ៨៦ ភូមិ៧ ក្រុម៩៦ (មុខវិហារឥស្លាមប្លុកបឹងកក់) សង្កាត់ស្រះចក ដែលមានម្ចាស់ទីតាំងឈ្មោះ ផាត់ ផល្លីន ភេទស្រី អាយុ ៤៧ឆ្នាំ។ លទ្ធផលសមត្ថកិច្ចឃាឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ (ប្រុស១១នាក់ /ស្រី៨នាក់) ចាប់យកវត្ថុតាងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់ ឧបករណ៍សប់ម្រាប់បម្រើឱ្យការសេពគ្រឿងញៀនដែលបានឆែក និងពិនិត្យឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់ចំនួន១០បន្ទប់។ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ និងស្រាវជ្រាវបន្ត។ ចុចLink ទាញយក App Nodrug រាយការណ៍ដោយសម្ងាត់បំផុត https://nodrugsnacd.com/download_kh៕
ល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ក្នុងខណ្ឌ ៧មករា បើកដំណើរការយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!
(ភ្នំពេញ)÷ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ម្ចាស់ល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែករឹងមាំហើយមានឥទ្ធិពលទៀតផងមើលទៅ? ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត! ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុង សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដាក់ការសង្ស័យទៅលើ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួនថា សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ល្បែងសុីសងមួយនេះរួចហើយ មើលទៅ.? ទើបបណ្ដោយឱ្យមានបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែង នាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី ដោយគ្មានការបង្ក្រាប ឬទប់ស្កាត់ពីសំណាក់អាជ្ញាធរមូលដ្ឋានទាល់តែសោះ! ។ មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ! បានសម្ដែងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយបើមិនមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ នៅលើទឹកដី ខណ្ឌ៧មករា បានឡើយ!។ ជាងនេះទៅទៀត ម្ចាស់ដែលហ៊ានបើកល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ក្នុងមូលដ្ឋាន សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងកៀងគរក្រុមញៀនល្បែង ឱ្យនាំគ្នាទៅលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារឯណោះ (ពោលគឺ) ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា។ ប្រភពបានបន្ថែមថា ប្រជាពលរដ្ឋ […]
ល្បែងសុីសងខុសច្បាប់ (បៀរចិន និងហ្គេមបាញ់ត្រី) នៅក្នុងសង្កាត់ទន្លេបាសាក់ បើកលេងបានយ៉ាងរលូន! អាជ្ញាធរមានសមត្ថកិច្ច ហាក់គ្មានវិធានការបង្ក្រាប…!
(ភ្នំពេញ)៖ ប្រភពពត៌មានរាយការមកថាៈ មានទីតាំងល្បែងសុីសងខុសច្បាប់ (បៀរចិន និងហ្គេមបាញ់ត្រី) ចំនួនបីទីតាំងជិតៗគ្នា -ទី១. មានយីហោ ឈ្មោះ ម៉ៃហៃហុី, -ទី២. មានយីហោ ឈ្មោះហាងសុខភាព តុងហ្វាង, -ទី៣. មានយីហោ ឈ្មោះក្រុងខ្មែរ, ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្លើន! ហាក់គ្មានញញើតអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តិចសោះឡើយ! ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ល្បែងសុីសងខុសច្បាប់ ដែលមានទីតាំងដូចបានរៀបរាប់ខាងលើ ឃើញមានក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ! តែមិនដែលឃើញមានអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌចំការមន ចុះធ្វើការត្រួតពិនិត្យ ឬទប់ស្កាត់ម្ដងណាឡើយ។ ធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យថាៈ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងសម្ងំទទួលលាបសក្ការៈពីរម្ចាស់បនល្បែងទាំងនោះផងក៏មិនដឹង? ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។ សូមជម្រាបថា កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច ទូទាំងរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខានតែបាន។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ ស្នើសុំដល់ លោកឧត្តមសេនីយ៍ឯក ជូន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ […]
ស្ពានទ័ព ឬស្ពានអូរជីក : ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី (ស្ពានព្រះទិស)
ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។ ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។ អត្តបទដកស្រង់ មរតកកម្ពុជា
ល្បែងជល់មាន់តាមអនឡាញមួយកន្លែង ក្នុងឃុំរវៀង ស្រុកសំរោង បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!។ ពេលនេះប្រជាពលរដ្ឋ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង.!
(ខេត្តតាកែវ)÷ ប្រភពច្បាស់ការណ៏បាឲ្យដឹងថា: មានទីតាំងល្បែង (ជល់មាន់តាមអនឡាញ) បង្កប់នៅក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប! ខណៈបនល្បែងស៊ីសង នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង។ ប្រភពពត៌មាន បានរៀបរាប់ថា: ប្រជាពលរដ្ឋរស់នៅក្នុងឃុំរវៀង ស្រុកសំរោង បានផ្ទុះការរិះគន់ចំៗទៅលើអាជ្ញាធរថា: បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមិនមានខ្នងបង្អែករឹងមាំទេនោះ! ម្ល៉េះម្ចាស់ល្បែងស៊ីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់តាមអនឡាញ) នៅលើទឹកដី ស្រុកសំរោង បានឡើយ។ ប្រភពដដែលបានបន្ថែមថា: សព្វថ្ងៃនេះប្រជាពលរដ្ឋ រស់នៅ មានក្តីកង្វល់ជាខ្លាំង ចំពោះបញ្ហាសុវត្ថិភាពគ្រួសារពួកគាត់។ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរឆាប់ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេសអំពើហិង្សារ ជាក់ជាមិនខាន។ ពាក់ព័ន្ធជុំវិញទៅនឹងល្បែង(ជល់មាន់តាមអនឡាញ) មួយកន្លែងក្នុង ឃុំរវៀង ស្រុកសំរោង ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅសូមអំពាវនាវដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជាពិសេស ឯកឧត្តម អ៊ូច […]
ស្ពានទ័ព ឬស្ពានអូរជីក : ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី (ស្ពានព្រះទិស)
ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។ ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។ អត្តបទដកស្រង់ មរតកកម្ពុជា