ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខណ្ឌ៧មករា ឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ឃាត់ខ្លួនមនុស្សសរុបចំនួន០៨នាក់ និងវត្ថុតាងមួយចំនួន

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣០នាទីរសៀលម្សិលមិញ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង  សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះទៅបង្រ្កាបជាក់ស្ដែងករណីលួចបើកល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ស្ថិតនៅផ្ទះលេខ៣១E0z ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបខាងលេី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន០៨នាក់ ក្នុងនោះមានស្រីម្នាក់  និងដកហូតបានវត្ថុតាងយកមករក្សាទុករួមមាន ៖
-លេបថប(Laptop )ចំនួន ០១គឿង , តុចំនួន០៣ , កុំព្យូទ័រចំនួន០៦គ្រឿង , ទូរទស្សន៍ចំនួន០២គ្រឿង ,ម៉ាស៊ីនព្រីនធើរ័ចំនួន០១ គ្រឿង ,កាមេរ៉ាសុវត្ថិភាព ចំនួន០១ គ្រឿង ,កៅអីអង្គុយចំនួន០៤, ។

បច្ចុប្បន្ននេះ មនុស្ស០៨នាក់និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរខណ្ឌ៧មករា ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *