ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាលោក ឃី សុខា ប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើលួចស្តុកទុកនៅដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) តែលោក ឃី សុខា ប្រាប់មេថាជាឈើអាជ្ញាធរឃុំញ៉ាងទុកសាងសង់ស្នាក់ការគណ:បក្ស! ខណៈលោកមេឃុំញ៉ាង ឆ្លើយថាឃុំលោកគ្មានគំរោងសាងសង់ស្នាក់ការគណ:បក្សទេ ។

ខេត្តរតនគិរី ៖ ក្រោយពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាឱ្យលោក ឃី សុខា ប៉េអឹមខេត្ត ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) ស្ថិតនៅភូមិម៉ុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែមីនា ២០២៣នេះ។ រហូតមកដល់ថ្ងៃទី១១ មីនា លោក ឃី សុខា ប៉េអឹមខេត្ត បានរាយការណ៍មកឯកឧត្តម ថាវ យ៉េវ វិញថា ឈើដែននៅលើដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើអាជ្ញាធរ ឃុំញ៉ាង គឺសំរាប់សាងសង់ស្នាក់ការគណ:បក្សឃុំញ៉ាងមិនម៉ែនឈើឈ្មួញនោះទេ។ បន្ទាប់ពីលោក ឃី សុខា ប៉េអឹមខេត្ត រាយការណ៍ជូនឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីថា ឈើដែលកាប់ចេញពីតំបន់ព្រៃការពារដោយបរិស្ថានអូរតំបូក ដែលលួចដឹកជញ្ជូនទំលាក់នៅព្រៃកៅស៊ូក្រុមហ៊ុន(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើរបស់អាជ្ញាធរឃុំញ្ញ៉ាងស្រុកអណ្តូងមាស។ ពាក់ព័ន្ធករណីខាងលើនេះអ្នកភូមិចាប់ផ្តើមងឿងឆ្ញល់ថា: ចុះអាជ្ញាធរឃុំញ៉ាង ស្រុកអណ្តូងមាស ហេតុអ្វីដឹកជញ្ជូនឈើទៅណាក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ? អ្នកភូមិថាឈើគ្រឿងផ្ទះទាំងនេះ ឃើញពួកគេបានការដឹកជញ្ជូនចេញពីព្រៃការពារខាងលើនេះ គឺតាមរយៈគោរយន្តកន្ត្រៃ និងគោរយន្តកែឆ្នៃ ជាដើម។ […]