ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ បើកលេងយ៉ាងកក្រើក! មហាជនសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប?………………..!

(ខេត្តកំពង់ចាម)÷  យោងតាមសេចក្តីរាយការណ៍ប្រាប់មកថា៖ មានទីតាំងល្បែង មាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងឃុំចំនួនបី ក្នុងស្រុកស្ទឹងត្រង់ រួមមាន.:
(ទី១)ឃុំសូភាស .!
(ទី២)ឃុំអារក្សត្នោត .!
(ទិ៣)ឃុំដងក្តារ .!
👉ទីតាំងល្បែង មាន់ជល់តាមអនឡាញទាំងនេះ ស្ថិតក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, បាន និងកំពុង បើកលេងយ៉ាងគគ្រឹកគគ្រេង។ មហាជនមានការសង្ស័យថា ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង មើលទៅ? ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានឲ្យដឹងទៀតថា៖ ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គេសង្កេតឃើញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)៖ បើកលេងរាល់ថ្ងៃ! មហាជនសង្ស័យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប ទេដឹង.?

មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបញ្ចេញមតិការរិះគន់ចំៗថា៖ បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមិនមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង មាន់ជល់តាមអនឡាញ នៅលើទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឡើយ!។

ប្រភពដដែលបានបន្ថែមថា៖ ល្បែងសុីសងខុសច្បាប់នេះហើយ! ដែលជាដើមចម ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធ ខ្លាចប្ដី, ប្តី ខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ ក្រែងមានការជ្រុលជ្រួស និងការលេងល្បែងទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ ភ័យខ្លាច កើតមាននូវបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម, ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ផងទាន ដើម្បីធានាបាន នូវគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង៕

nph

Leave a Reply

Your email address will not be published. Required fields are marked *