ព័ត៌មានសន្តិសុខសង្គម

ពិតជាខ្លាំងមែន! តារាងបាល់ទះនៅភូមិបឹងស្នាយក្រុងកំពង់ចាម មានបើកល្បែងជល់មាន់អនឡាញជាចំហ និងទាក់ម៉ូយបានយ៉ាងច្រើនកុះករ…!

(ខេត្តកំពង់ចាម)÷ ប្រជាពលរដ្ឋបានរាយការណ៍ថា៖ មានតារាងបាល់មួយកន្លែងនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្រៅពីលេងបាល់ទះ ក្នុងនោះ ក៏មានល្បែងភ្នាល់ជល់មាន់តាមអនឡាញផងដែរ  ហើយមានមនុស្សម្នាជាច្រើនចូលចាក់ភ្នាល់ល្បែងស៊ីសងនៅទីនោះ។ តែគេមិនឃើញមន្ត្រីអាជ្ញាធរ ឬ សមត្ថកិច្ច ចុះទៅសួរនាំនេាះឡើយ។

បើតាមប្រភពពត៌មាន បានឲ្យដឹងថា៖ តារាងបាល់ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទមាន់ជល់តាមអនឡាញ យ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។
ភាពស្ងៀមស្ងាត់របស់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្រុងកំពង់ចាម ត្រូវបានប្រជាពលរដ្ឋសង្ស័យថា អាចពាក់ព័ន្ធនឹងផលប្រយោជន៍ ឬលាបសក្ការៈ ពីម្ចាស់បនល្បែងទាំងនោះផងហ្មើលទៅ.? ទើបរក្សាភាពស្ងៀមស្ងាត់ដូច្នេះ។

ប្រភពដែលបានបន្តថា៖ ទីតាំងខាងលើនេះបើកដំណើរការទទួលអ្នកញៀនល្បែងពីគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអាណាធិបតេយ្យ ដោយមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងតារ៉ាងបាល់ទះខាងលើ បាននិយាយថា៖ ពួកគាត់មិនជឿថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនដឹងទីតាំងខាងលើនេះមានបង្កប់ល្បែងជល់មាន់អនឡាញនោះទេ។

ហេតុដូច្នេះមហាជនពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសប្រជាពលរដ្ឋអ្នករស់នៅជិតខាងទីតាំងនេាះ សុំសំណូមពរដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត. ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបផងទាន ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និង សង្គមជាតិ។

សូមរំលឹកថា៖ 👉កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ គណៈអភិបាល ទូទាំង រាជធានី.ខេត្ត.ក្រុង.! ត្រូវតែត្រួតពិនិត្យ និងបង្រ្កាបជាបន្ទាន់លើទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.៕

nph

Leave a Reply

Your email address will not be published. Required fields are marked *