ខេត្តមណ្ឌលគីរី ÷ ជាពិសេសលោកចៅហ្វាយខេត្តមណ្ឌលគីរី ប្រហែលជាមិនដឹងពីការកាប់បំផ្លាញព្រៃឈេីយ៉ាងសកម្មនឹងដឹកជញ្ជូនទាំងថ្ងៃទាំងយប់ចេញពីដែនអភិរក្ស ស្រុកកោះញ៉ែក ក្នុងខេត្តមណ្ឌលគិរី យកទៅលក់នៅប្រទេសវៀតណាម យ៉ាងពេញបន្ទុក ជារៀងរាល់ថ្ងៃនោះទេ!
Month: July 2022
ឈ្មួញឈើធំៗកំពុងត្រូវប៉ាន់ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំយ៉ាងគគ្រឹកគគ្រេងគ្មានឃើញកម្លាំងជំនាញធ្វើកាការទប់ស្កាត់…!!!
ខេត្តមណ្ឌលគិរី៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ខណៈ ក្រុមឈ្មួញបានដើរគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញតាមរថយន្ត ឆ្លងកាត់តាមច្រកទ្វាដាក់ដាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ មានការក៏ក្រើកឡើងវិញ ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធធ្វើការទប់ស្កាតនឹងសបង្ក្រាប ឬមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះបានទទួលសំណែនសែនព្រេនពីរក្រុមឈ្មួញអស់ហើយ។