ព័ត៌មានសន្តិសុខសង្គម

យុវសិស្សម្នាក់ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តកុងតឺន័រ បេីក-បុ-កពីក្រោយ កិ-នអូសជាច្រេីនម៉ែត្រ ស្ល-ា-ប់-បា-ត់ប-ង់ជី-វិ-តភ្លាមៗ បង្ករការភ្ញាក់ផ្អេីលទាំងព្រឹក…

(ភ្នំពេញ)៖ រថយន្តធំសណ្ដោងរ៉ឺម៉កដឹកទូកុងទីន័រ បើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហ៊ឹងទាំងព្រឹកព្រលឹម កិ-នអូ-សយុវសិស្សម្នាក់ជាច្រើនម៉ែត្រស្ល-ា-ប់យ៉ា-ងរ-ន្ធ-ត់​ ។
ហេតុការនេះកេីតឡេីងនៅលេីកំណាត់ផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង០៦:៤៣នាទីព្រឹក ថ្ងៃ​សៅរ៍ទី២៧​ ខែឧសភា​ ឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះ ឆាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅខេត្តកំពត។
មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុនដាឌ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ«កំពត1A-9922» ធ្វេីដំណេីរតាមបណ្តោយផ្លវវេង ស្រេងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខ«ភ្នំពេញ 3E-1254» បើកបរយ៉ាងលឿនមកពីក្រោយ ស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ហើយជ្រុលទៅបុកកិនអូសជនរងគ្រោះប្រហែល២០ម៉ែត្រ បណ្តាលឱ្យស្ល-ាប់-ភ្ល-ា-មៗយ៉ាងអ-ា-ណេ-ា-ចអ-ាធ័-មនៅកន្លែងកេីតហេតុ ។

ភ្លាមៗនោះប្រជាពលរដ្ឋបានជួយចាប់អ្នកបើកបររថយន្ដបង្ករប្រគល់ជូនសមត្ថកិច្ច ។ រីឯស-ា-កស-ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលផ្លូវគោកចុះមកធ្វើការវាស់វែងយករថយន្តបង្ករនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *