ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងបានយ៉ាងរំភើយ! នៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្ក្រាប! ជាឆ្នាំងបាយទេដឹង.?

ខេត្តកំពង់ចាម ÷ មានសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅចំណុចចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មហាជន ដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងមួយនេះ ប្រហែលមានខ្នងធំកាងនៅពីក្រោយហើយ បានបើកលេងយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!