ព័ត៌មានសន្តិសុខសង្គម

បនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់»តាមអនឡាញ បង្កប់ក្នុងហាង កាហ្វេ ជាច្រើនកន្លែង នៅតាមភូមិមួយចំនួនក្នុង ស្រុកត្រពាំងប្រាសាទ ពលរដ្ឋស្នើឲ្យអស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន មានការត្រួតពិនិត្យផង…

(ខេត្តឧត្តរមានជ័យ)៖ បើតាមប្រភពព័ត៌មានរាយការណ៍មក បានឱ្យដឹងថា: មានទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់»តាមអនឡាញ បង្កប់ក្នុងហាង កាហ្វេ ជាច្រើនកន្លែង នៅតាមភូមិមួយចំនួន មាន៖ ទី១- ហាង កាហ្វេ ស្ថិតនៅភូមិទំនប់ខ្នោ, ទី២- ហាង កាហ្វេ ជិតផ្សារទំនប់ដាច់, ទី៣- ហាង កាហ្វេ យីហោ {វឌ្ឍនា កាហ្វេមណ្ឌលគីរី} ខាងត្បូងរង្វង់មូលត្រពាំងប្រាសាទ ចម្ងាយជាង ២០០ម៉ែត្រ 👉សូមបញ្ជាក់៖ ទីតាំងបនល្បែងខុសច្បាប់ទាំងនេះ ស្ថិតក្នុង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្តរមានជ័យ ។ ប្រភពដដែលបានបញ្ជាក់ប្រាប់ថា: បនល្បែងសុីសងខុសច្បាប់ទាំងនេះ កំពុងបង្វក់ស្មារតីប្រជាពលរដ្ឋ និងកំពុង គៀងគរអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង។ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។ ដោយឡែកតែក្នុងស្រុកត្រពាំងប្រាសាទ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ផែនអន្ដោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​ បានដំណេីរការបើកកិច្ចប្រជុំផ្សព្វផ្សាយលិ​ខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រា​ស​គ្រឹះស្ថា​នទូទាំងខេត្ត…

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ផែនអន្ដោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​បានបើកកិច្ចប្រជុំនៅសណ្ឋាគារផាមរីវើ ក្រុងច្បារមន, ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រា​ស​,គ្រឹះស្ថាន,ទូទាំងខេត្តកំពង់ស្ពឺ ។ ពិធីនេះក្រោមអធីបតីភាពលោក ស៊ឹម រតនៈ អភិបា​ល​រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស ដល់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តកំពង់ស្ពឺ ដោ​យមានការចូលរួមពី​ លោកឧត្ដមសេនីយ៍ត្រី​ ឯក​ សា​លួត​ ស្នងការរង​ ទទួលផែនអន្ដោប្រវេសន៍​ មន្រ្ដីម​ន្ទីរពាក់ព័ន្ធជុំវិញខេត្ត, ម្ចាស់ ឬតំណាង ក្រុមហ៊ុន, រោ​ងចក្រ, សហគ្រាស, គ្រឹះស្ថាននានា, ក្នុងខេត្ដកំពង់ស្ពឺ ។ ក្នុងកិច្ចប្រជុំនេះផងដែរ បានធ្វើការផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាលើកឡើងនូវសំនួរ ចម្លើយ ពីសំណាក់អ្នកចូលរួម ទន្ទឹមនឹងនោះអង្គផ្សព្វផ្សាយក៏ទទួលបានអនុសាសន៍ដឹកនាំបន្ថែមដោយ អភិបាលរងខេត្ត ផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយ បានចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួ​ញដូរមនុស្ស ជួញដូរពលករ និងអាជីវកម្មផ្លូវភេទ ប​ទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆ​បោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទ​ល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំ​ដៅ​រួមថែរក្សាសុខសន្តិភាព […]

ព័ត៌មានជាតិ

ស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប. សម្រេចបានប្រមាណជា ៩៥%ហើយ.! គម្រោងនេះ​ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ។

ស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប. សម្រេចបានប្រមាណជា ៩៥%ហើយ.! គម្រោងនេះ​ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ។ (ភ្នំពេញ)៖ ថ្ងៃពុធ ០៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣, សកម្មភាពគ្រឿងចក្រ អ៊ុតកៅស៊ូលើស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប។ តាមផែនការ គម្រោងនេះ​ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ មានសន្តិភាព​ មានការអភិវឌ្ឍ​ មានសមិទ្ធផលថ្មី​។  សូមគោរពដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន​ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។ 👉ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងក៏ដូចជាកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ផងដែរ.៕

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកបុគ្គលិក ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គនាយក អគ្គនាយរង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីស្ដាប់របាយការណ៍ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ដែលជារបៀបវារៈដ៏មានសារៈសំខាន់មួយរបស់ក្រសួងមហាផ្ទៃ ក្នុងការកសាងកម្លាំងនគរបាលនៅប៉ុស្តិ៍នគបាលរដ្ឋបាល […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងសុីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅក្បែរផ្ទះទ្រូម៉ាន់នី ចំណុចភូមិដូង ឃុំបឹងរាំង! ប្រជាពលរដ្ឋសូមស្នើឲ្យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកកំរៀង ធ្វើការត្រួតពិនិត្យនិងបង្ក្រាបកន្លែងនេះផង.!

(ខេត្តបាត់ដំបង)៖ មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅក្បែរផ្ទះទ្រូម៉ាន់នី មួយកន្លែងនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានកំពុងធ្វើសកម្មភាពបើកទទួលអ្នកញៀនល្បែងឲ្យចូលលេងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ.! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!។ ប្រភពដដែលបានបញ្ជាក់ប្រាប់ថា: ទីតាំងបនល្បែងសុីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅក្បែរផ្ទះទ្រូម៉ានី មួយកន្លែងស្ថិតក្នុង ឃុំបឹងរាំង ស្រុកកំរៀង, គេឃើញនៅដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងមិនហ៊ានធ្វើារបង្ក្រាប! ហាក់ផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ។ ប្រជាពលរដ្ឋលើកឡើងថា: ពួកគាត់ព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពក្នុងការរស់នៅក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់! រាល់ យប់-ថ្ងៃ ពួកគាត់ដេកមិនលក់បក់មិនល្ហើយ ដោយសារបញ្ហាបទល្មើសល្បែងស៊ីសងដែលកើតមាននៅក្នុងមូលដ្ឋាន! ព្រោះថា ទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោរកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ/ឃុំ មានសុវត្ថិភាពនៅត្រង់ណា? បើមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។ ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត […]

ព័ត៌មានសន្តិសុខសង្គម

បនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» ស្ថិតក្នុង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ បើកទទួលក្រុមអ្នកមានល្បែងចូលលេងយ៉ាងអនាធិបតេយ្យ. អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់…

(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ»ជ្រកក្រោមផ្លាកឆ្នោតឡូត ស្ថិតក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​, បានកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង! ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ប្រភពដដែលបន្តរថា: ល្បែងសុីសងខុសច្បាប់«ជល់មាន់តាមអនឡាញ» ជ្រកក្រោមផ្លាកឆ្នោតឡូត ស្ថិតក្នុងមូលដ្ឋានខាងលើ, មួយថ្ងៃៗគេសង្កេតឃើញពោរពេញទៅដោយក្រុមអ្នកញៀនល្បែងចូលទៅលេងស្រែកហ៊ោរកញ្ជ្រាវ មិនក្រែងចិត្តពលរដ្ឋរស់នៅជិតខាងនោះទេ! រឹតតែមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានថែមទៀតផង! ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះបញ្ហាបទល្មើសល្បែងស៊ីសងដែលកើតមាន! ព្រោះថា ទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោរកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ/ឃុំ មានសុវត្ថិភាពនៅត្រង់ណា? បើមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។ ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សំណូមពរដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ជួយចាត់វិធានការទប់ស្កាត់ ក៏ដូចជាបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង‍! ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែង។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

(ភ្នំពេញ): នៅព្រឹកថ្ងៃអាទិត្យ ០៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃព្រះរាជាណាចក្រ បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង នវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍» រៀបចំឡើងដោយក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទិវាជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត​គោល​នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប​ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ មុននឹងអញ្ជើញបើកទិវានេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើល និងទស្សនៈកិច្ចស្វែងយល់នូវ ពិពណ៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលតាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាពីបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិច្រើននៅមជ្ឈមណ្ឌលកោះពេជ្រ ដែលពិពណ៌នេះ នឹងត្រូវរៀបចំរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ […]

ព័ត៌មានសន្តិសុខសង្គម

បនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» មានបីកន្លែង ស្ថិតក្នុងឃុំចំនួន ពីរ ក្នុងទឹកដី ស្រុកបន្ទាយមាស! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់…។

(ខេត្តកំពត)៖ យោងតាមប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ» មានបីកន្លែង នៅតាមភូមិមួយចំនួន ស្ថិតក្នុង ឃុំចំនួនពីរ រួមមាន.! ទី១- នៅផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅភូមិព្រែកតាព្រឹក ឃុំស្តេចគង់ខាងលិច, ទី២- នៅផ្ទះបើកហាងបញ្ចាំក្រុមហ៊ុនចាន់វឌ្ឍន: ចម្ងាយ ១៥០ម៉ែត្រ ពីសាលាស្រុកបន្ទាយមាស {ជាប់ការ៉ាសសាំងតេលា} ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស, ទី៣- នៅផ្ទះលក់ កាហ្វេ និងមានតារាងបាល់ទះជាប់គ្នា ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស, 👉ទីតាំងបនល្បែងខុសច្បាប់ទាំងបីកន្លែងនេះ ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត ។ បានកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង! ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ប្រភពដដែលបន្តរថា: ល្បែងសុីសងខុសច្បាប់«ជល់មាន់តាមអនឡាញ» ទាំងនោះ មួយថ្ងៃៗពោរពេញទៅដោយក្រុមអ្នកញៀនល្បែងចូលទៅលេងស្រែកហ៊ោរកញ្ជ្រាវ មិនក្រែងចិត្តពលរដ្ឋរស់នៅជិតខាងនោះទេ! រឹតតែមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានថែមទៀតផង! ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស និងលោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បញ្ជាឲ្យអធិការក្រុង-ស្រុក ទាំង១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ លោក-លោកស្រី ស្នងការរងទទួលផែន ទាំង១៣ និងអធិការក្រុង-ស្រុក ទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាន ។ នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោបានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលជាបញ្ហាអាទិភាពទី១ ត្រូវដោះស្រាយ ដូច្នេះ ពេលត្រឡប់ទៅវិញ អធិការទាំងអស់ ត្រូវផ្សព្វផ្សាយបន្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានដឹងច្បាស់ ហើយបើមន្ត្រីណាហ៊ានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ករណីមានភស្តុតាងគ្រប់គ្រាន់ គឺគ្មានការលើកលែងនោះឡើយ ដាច់ខាតត្រូវតែអនុវត្តទោស ។ ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន ។ លោកស្នងការក៏បានណែនាំដល់អធិការក្រុងស្រុក ត្រូវពង្រឹងឡើងវិញចំពោះរថយន្តពន្លត់អគ្គិភ័យ ត្រូវទុកដាក់រថយន្តឲ្យបានស្រួលបួល […]

ព័ត៌មានសន្តិសុខសង្គម

លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានដឹកនាំកម្លាំងក្រោមឱវាទ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តកំពត): នៅថ្ងៃសៅរ៍ ០៤កើតខែ ចេត្រ ឆ្នាំខាល ចត្វាសក័ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានដឹកនាំកម្លាំងក្រោមឱវាទ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធា មហាព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត កំពត ក្នុងពិធីបុណ្យឆ្លងជណ្តើរនៅវត្តគិរីបុប្ជាចំការភ្នំល្ង «ហៅវត្តភ្នំល្ង» ស្ថិតនៅភូមិ កន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត ។ ក្នុងនោះក៏មានវត្តមាន ឯកឧត្ដម លោកជំទាវ មន្ត្រីរាជការ អញ្ជើញចូលរួម កងកម្លាំងទាំងបី តាជី យាយជី […]

ព័ត៌មានសន្តិសុខសង្គម

បនល្បែងសុីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ»មានបីកន្លែង ស្ថិតក្នុង ឃុំចំនួនពីរ ក្នុងទឹកដី ស្រុកបន្ទាយមាស អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់…

(ខេត្តកំពត)៖ យោងតាមប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ» មានបីកន្លែង នៅតាមភូមិមួយចំនួន ស្ថិតក្នុង ឃុំចំនួនពីរ រួមមាន.! ទី១- នៅផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅភូមិព្រែកតាព្រឹក ឃុំស្តេចគង់ខាងលិច, ទី២- នៅផ្ទះបើកហាងបញ្ចាំក្រុមហ៊ុនចាន់វឌ្ឍន: ចម្ងាយ ១៥០ម៉ែត្រ ពីសាលាស្រុកបន្ទាយមាស {ជាប់ការ៉ាសសាំងតេលា} ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស, ទី៣- នៅផ្ទះលក់ កាហ្វេ និងមានតារាងបាល់ទះជាប់គ្នា ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស, 👉ទីតាំងបនល្បែងខុសច្បាប់ទាំងបីកន្លែងនេះ ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត ។ បានកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង! ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ប្រភពដដែលបន្តរថា: ល្បែងសុីសងខុសច្បាប់«ជល់មាន់តាមអនឡាញ» ទាំងនោះ មួយថ្ងៃៗពោរពេញទៅដោយក្រុមអ្នកញៀនល្បែងចូលទៅលេងស្រែកហ៊ោរកញ្ជ្រាវ មិនក្រែងចិត្តពលរដ្ឋរស់នៅជិតខាងនោះទេ! រឹតតែមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានថែមទៀតផង! ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស និងលោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត! ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

(ភ្នំពេញ): នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី។ ករណីទី១៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដា ZOOMERX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ ១O-៥៦៧៧ ប្រព្រឹត្តនៅចំណុចមុខតូបលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:៣០នាទីទៀបភ្លឺ ។ ជនរងគ្រោះឈ្មោះ សឹង សិរីរតនា ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ករណីទី២៖ ករណីគាស់សោទ្វារបន្ទប់ជួលចូលលួចម៉ូតូ ចំនួន០៣គ្រឿង […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។ សម្តេចតេជោបានមានប្រសាសន៍ជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។ នៅថ្ងៃនេះ សម្ដេចតេជោ បានមានប្រសាសន៍ជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ហើយនៅថ្ងៃនេះ សម្ដេចបានផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សា​ការពារ​ទីតាំងរបស់វិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខាងតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់ឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុក […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ»ក្រោមលេស«ឆ្នោតឡូតូមានអាជ្ញាប័ណ្ណ» នៅក្នុងហាងកាហ្វេរយីហោ «ឃាង ឃាង» បើកទទួលក្រុមអ្នកមានល្បែងចូលលេងយ៉ាងអនាធិបតេយ្យ…។

(កណ្តាល)៖ ប្រភពព័ត៌មានច្បាស់ការបានប្រាប់អោយដឹងថា: នៅក្នុងហាងកាហ្វេរយីហោ «ឃាង ឃាង» ដាក់ស្លាកលោហ្គោស្រាបៀរ “GANZBERG” ដែលស្ថិតនៅក្បែរស្ពានលាភ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានក្រុមញៀនល្បែងជាច្រើននាក់បាននាំគ្នា ចូលលេងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ» ឆ្នោតឡូ និងបោះប៊ូលភ្នាល់ចាក់លុយ ចាញ់/ឈ្នះ មួយថ្ងៃៗរាប់លានរៀល ថែមទៀតផង! ប៉ុន្តែមិនដែលឃើញអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានចុះទៅសួរនាំទប់ស្កាត់ម្ដងណាឡើយ។ ប្រភពដដែលបន្តរថា ហាងកាហ្វេរ «ឃាង ឃាង» ដាក់ស្លាកលោហ្គោស្រាបៀរ “GANZBERG” បានបើកលក់កាហ្វេរ និងដាក់បោះប៊ូលឲ្យភ្ញៀវចូលលេង ដើម្បីធ្វើជាជញ្ជាំងបិតបាំងបំភាន់ភ្នែកគេឯង ងាយស្រួលក្នុងការលួចបង្កប់ល្បែង«ជល់មាន់តាមអនឡាញ» នៅក្រោមលេស«ឆ្នោតឡូតូមានអាជ្ញាប័ណ្ណ»ដាក់នៅក្នុងនោះ! ដែលមួយថ្ងៃៗ មានទាំងម៉ូតូ/ទាំងរថយន្ត ចតពេញផ្លូវ មនុស្សរាប់សិបនាក់ទៅភ្នាល់លេងស្រែកហ៊ោរកញ្ជ្រាវ មិនក្រែងចិត្តពលរដ្ឋរស់នៅជិតខាងនោះទេ! និងមិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ពានលាភ ក្នុងសង្កាត់កំពង់សំណាញ់.បានសម្ដែងការព្រួយបារម្ភជាខ្លាំង និងមានភាពភ័យខ្លាចពីរឿងបទល្មើសល្បែងស៊ីសងដែលកើតមានអស់ទាំងនេះ ព្រោះថាទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោលកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ ឃុំ មានសុវត្ថិភាពនៅឯត្រង់ណា? បើមន្ត្រីអាជ្ញាធរមិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការ នូវអគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់, និងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា…

(រាជធានីភ្នំពេញ): ថ្ងៃសុក្រ ០៣កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ ចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំង ២.៨៩៥ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា និង ទទួលបានសញ្ញាបត្រដោយជោគជ័យ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ជំនាញ និងសញ្ញាបត្រ​ ជាមូលដ្ឋាននៃធនធានចំណេះដឹងដែលនិស្សិតយើងទទួលបាននេះ គឺជាសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីភាព រវាងនិស្សិតផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ, រួមជាមួយមាតាបិតា និងអាណាព្យាបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការផ្គត់ផ្គង់ទំនុកបម្រុង ព្រមទាំងថ្នាក់ដឹកនាំក្រសួង, វិទ្យាស្ថាន, សាស្រ្តាចារ្យ, លោកគ្រូ, […]

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់…

(ភ្នំពេញ): នាព្រឹកថ្ងៃសុក្រ ០៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់ និងពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ»ដ៏ធំ! ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ. ប្រមូលផ្ដុំដោយអ្នកញៀនល្បែងនាំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង! គ្មានខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចបន្តិចសោះឡើយ…

(ក្រុងតាខ្មៅ): តាមប្រភពព័ត៌មានបានឲ្យដឹងថា: មានទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ» ដែលកំពុងតែបង្កប់នៅក្នុងផ្ទះលក់ភេសជ្ជៈមួយកន្លែងតាមបណ្ដោយផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល. បានបើកទទួលភ្ញៀវឲ្យចូលលេងចាក់ភ្នាល់នៅខាងក្នុង យ៉ាងគគ្រឹក គគ្រេងហ៊ោរកញ្ជ្រាវពេញក្នុងផ្ទះ! តែមិនរំខានទៅដល់មន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាននោះឡើយ!។ ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» មួយកន្លែង ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺទីតាំងមួយនេះ បើកលេងពេញមួយខែ៣០ថ្ងៃតែម្ដង គ្មានលោះថ្ងៃណា ដោយចាប់ផ្ដើមតាំងតែពីម៉ោង ០៩៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច.! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! បែរជាបណ្ដែតបណ្ដោយឲ្យបទល្មើស«ល្បែងស៊ីសងខុសច្បាប់» បង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន បានយ៉ាងដូច្នេះទៅវិញ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់.បានសម្ដែងការព្រួយបារម្ភជាខ្លាំង និងមានភាពភ័យខ្លាចពីរឿងបទល្មើសល្បែងស៊ីសងដែលកើតមានអស់ទាំងនេះ ព្រោះថាទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោលកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ ឃុំ មានសុវត្ថិភាពនៅឯត្រង់ណា? បើមន្ត្រីអាជ្ញាធរមិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមទាំងបញ្ជាក់ទៀតថា […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ…

(ភ្នំពេញ): កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីឆក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ចំនួន១០ករណី និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ 👉ករណីទី១៖ ឆក់ទូរសព្ទ័ដៃ នៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩:០៣នាទី។ 👉ករណីទី២៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ សំបកឪឡឹក នៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២:០០ នាទី។ 👉ករណីទី៣៖ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ នៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:១០ នាទី។ 👉ករណីទី៤៖ ឆក់ទូរសព្ទ័ដៃទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ខ្មៅ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ជល់មាន់តាមប្រព័ន្ធអនឡាញ» នៅក្នុងស្រុកអង្គស្នួល ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហូរឡើងទ្រហ៊ឹង! គ្មានខ្លាចរញើតអាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះឡើយ…

(កណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» នៅក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកលេងយ៉ាងអនាធិបតេយ្យ ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ! ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» មួយកន្លែង ដែលស្ថិតក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល បានបើកលេងជារៀងរាល់ថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលជាហេតុនាំឲ្យម្ចាស់ទីតាំងល្បែងនិងក្រុមអ្នកញៀនល្បែងទាំងនោះ មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។ ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើ កំពុងធើ្វឲ្យពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានមួយនេះ សំដែងការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ និងខ្លាចមានសមាជិកគ្រួសារ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យមានបញ្ហាអសន្តិសុខ កើតនូវបទល្មើសផ្សេងៗ ដូចជា: ករណីចោរកម្ម និង អំពើហិង្សាជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

លោកជំទាវ ជា ផល្គុន ជា សុមេធី រៀបចំធ្វើពិធីសែនក្រុងពាលី សុំសេចក្តីសុខដើម្បីរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៣

(ក្រុងព្រៃវែង)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅសួនសម្ដេចអគ្គមហាធម្មពោធិសា ជា​ ស៉ីម​ (ស្ដូក) ក្រុងព្រៃវែង​ ខេត្តព្រៃវែង លោកជំទាវ​ ជា​ ផល្គុន​ ជា សុ មេធី ឧត្តមភរិយារបស់ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានរៀបចំធ្វើពិធីសែនក្រុងពាលី​ ដេីម្បីសុំសេចក្ដីសុខ​សុវត្ថិភាព ដល់ប្រជាជនទាំងអស់ នាឱកាសការប្រារព្ធពិធីសង្ក្រាន្តទទួលឆ្នាំថ្មី​ខេត្តព្រៃវែង​ ដែលនឹងឈានចូលមកដល់ថ្ងៃសុក្រ ០៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងពិធីនេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនឹងកងកម្លាំងនគរបាល ក៏បានចូលរួមការពាររៀបចំសណ្តាប់ធ្នាប់ជូនមន្ត្រីរដ្ឋបាលខេត្ត នឹងបងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ ៕