ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០៤រូប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះក៏មានអ្នកឧកញ៉ា ចំនួន ៤រូប ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើ ពីរដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី។ តាមរយៈព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/២០៣៣ ក្នុងចំណោមសមាសភាពតែងតាំង និងផ្តល់ឋានៈទាំង ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺមានអ្នកឧកញ៉ា ដូចខាងក្រោម៖ (១)អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា OCIC ឋានៈស្មើ រដ្ឋមន្ត្រី (២)អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឋានៈស្មើ រដ្ឋមន្ត្រី (៣)អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ […]
Month: August 2023
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ…
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សសាវឿន។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣។ សូមរម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨, និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខ […]
បង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…
(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅទីតាំងឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាកTOTAL និង TRA CHANG ក្លែងក្លាយ សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រួមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង១២តោន ។ ក្រោយពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារៈនៃទីតាំងខាងលើ និងបិទផ្លំបេរ ផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ចំពោះម្ចាស់ទីតាំង ០២រូប (ស្រី១ […]
កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី…
(ខេត្តក្រចេះ)៖ រដ្ឋបាលជលផល ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលដែលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាលផ្សេងទៀត។ សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែសីហានេះ៕
ល្បែងស៊ីសងមាន់ជល់អនឡាញ នៅក្នុងឃុំកោះចិន ស្រុកពញ្ញាឮ កំពុងបើកដំណើរការយ៉ាងគឃ្លើន! ពលរដ្ឋសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត មានវិធានការណ៍បង្ក្រាបផងទាន…!
(ខេត្តកណ្តាល)៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា: មានទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់អនឡាញមួយកន្លែង» ក្នុងភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល កំពុងដំណើរការបើកលេងយ៉ាងគឃ្លើន! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានវិធានការណ៍ក្នុងការទប់ស្កាត់និងបង្រ្កា។ ប្រជាពលរដ្ឋលើកឡើងថា សង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។ តាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកន្លងមក។ ប្រភពបានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្ករការរំខានដល់ប្រជាពលរដ្ឋរស់នៅ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងទីតាំងល្បែងស៊ីសងទាំងនោះ មានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មដូចជា លួច-ឆក់-ប្លន់ និងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាច ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។ ជាចុងក្រោយប្រជាពលរដ្ឋនាំគ្នា សូមសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ ជាពិសេស លោកឧត្តមសេនីយ៍ទោ […]
បែកធ្លាយថាៈ មានទីតាំងល្បែងស៊ីសងខុសច្បាប់នៅផ្ទះលេខ៥១ ចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, នៅមិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ការបង្រ្កាបនៅឡើយទេ…!
(ភ្នំពេញ)៖ មានទីតាំងភ្នាល់បាល់, បៀរការ៉ាត់, មាន់អនទ្បាញ ខុសច្បាប់មួយកន្លែង កំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង នៅផ្ទះលេខ៥១ ចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋ នៅមិនទាន់ឃើញមានចំណាត់ការបង្រ្កាបនៅឡើយទេ! ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងថា មានទីតាំងល្បែងសុីសងខុសច្បាប់ ភ្នាល់បាល់, បៀរការ៉ាត់, មាន់អនទ្បាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុក នៅចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ មិនខ្លាចញញើតនិងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល។ ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឱ្យបិតរាល់ល្បែង សុីសង គ្រប់ប្រភេទ។ ចំណែក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ!។ 👉គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ហាក់នាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវបណ្តោយអោយម្ចាស់បនល្បែងសុីសងខុសច្បាប់នៅទីតាំងខាងលើ បើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញ! ឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់ខាងលើ មានអំណាចធំណាស់ហើយមើលទៅ […]
រាជរដ្ឋាភិបាលសម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រព្រះសីហនុ និងកោះកុង បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើតជាឧទ្យានសមុទ្រកោះរ៉ុង ដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។ យោងតាមអនុក្រឹត្យ ដែលសារព័ត៌មានទទួលបាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ការដែលរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យបង្កើតជាឧទ្យាជាតិសមុទ្រកោះរ៉ុងនេះឡើង គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារនិងការអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, និងលើកកម្ពស់គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។ តាមអនុក្រឹត្យ រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងឧទ្យានជាតិសមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានោះ ក្រសួងបរិស្ថានត្រូវកំណត់ និងបែងចែក […]
ហ្គេមបាញ់ត្រីខ្នាតយក្ស នៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា កំពុងពង្វក់ស្មារតីយុវជន រីឯអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានត្រឹមតែចុះទៅធ្វើកិច្ចសន្យា មួយលើកជាពីរលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព…!
(ភ្នំពេញ)៖ ល្បែងស៊ីសងខុសច្បាប់តាមអនឡាញជាច្រើនប្រភេទ និងទូហ្គេមបាញ់ត្រីខ្នាតយក្ស លំដាប់កាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើនក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហ៊ានផ្គើនបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា: ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ប្រៀបបានកាស៊ីណូនេះ មាន”ជនជាតិចិន”ជាថៅកែ ហើយគេសង្ស័យថា: មានអ្នកធំឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបានយ៉ាងគឃ្លើន! ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបនោះទេ! គេឃើញតែអ្នកញៀនល្បែងចូលទៅលេង យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានត្អូញត្អែរនិងរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ចំពោះបញ្ហាកូនៗរបស់ពួកគាត់ដែលនៅក្នុងវ័យសិក្សា ខ្លាចពួកគេបែរជាលង់និងល្បែងហ្គេមទាំងនេះភ្លេចការសិក្សា បណ្ដាលឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ម្យ៉ាងទៀតបារម្ភអំពីភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថាល្បែងជាដើមចមឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម។ល។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ដោយគ្មានការលើកលែង ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច […]