(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ជាមួយនឹងមនុស្សចំនួន ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ហើយត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យតំណាងអាយ្យការបើកការសើបសួរទៅតាមផ្លូវច្បាប់។ ទាក់ទងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា: “សណុំរឿងទើបតែទទួលបាន តំណាងអយ្យការកំពុងតែប្រើប្រាស់នីតិវិធីដើម្បីចាត់ការលើរឿងនេះ”។ ចំណែកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “ពិតជាមានការឃាត់ខ្លួនឧត្តមសេនីយ៍ទោ វ៉ាន់ កុសល ជាមួយនឹងមនុស្សចំនួន ៤នាក់ផ្សេងទៀតមែន ពាក់ព័នករណីបទប្រើល្បិចកំហែងយកប្រាក់ដោយមានផែនការ”។ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះដែរ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ […]
ព័ត៌មានស៊ើបអង្កេត
ឈ្មួញឈើធំៗកំពុងត្រូវប៉ាន់ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំយ៉ាងគគ្រឹកគគ្រេងគ្មានឃើញកម្លាំងជំនាញធ្វើកាការទប់ស្កាត់…!!!
ខេត្តមណ្ឌលគិរី៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ខណៈ ក្រុមឈ្មួញបានដើរគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញតាមរថយន្ត ឆ្លងកាត់តាមច្រកទ្វាដាក់ដាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ មានការក៏ក្រើកឡើងវិញ ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធធ្វើការទប់ស្កាតនឹងសបង្ក្រាប ឬមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះបានទទួលសំណែនសែនព្រេនពីរក្រុមឈ្មួញអស់ហើយ។
បញ្ហាបូមខ្សាច់ និងដឹកខ្សាច់លក់ បង្ករផលប៉ះពាល់ដល់សារធារណៈនៅក្នុងទឹកដីខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មិនទាន់ឃើញមានអាជ្ញាធរណា លូកដៃ
ភ្នំពេញៈ ដោយសារផលចំនេញខ្លាំងពីវិស័យ បូមខ្សាច់ និងដឹកខ្សាច់លក់ ក្នុងទឹកដីក្រុងដូនពេញ ខណ្ឌឬស្សីកែវ សង្កាត់ស្វាយប៉ាក់ ជាហេតុធ្វើអោយច្បាប់ផ្លូវសារធារណៈ អនុក្រឹត្យណែនាំរបស់រដ្ឋាភិបាល និងផលប៉ះពាល់ដល់សាធារណៈជាននៅតាមដងផ្លូវ មិនត្រូវបានយកមកអនុវត្តន៍ ឬអនុវត្តន៍ដូចវែកចក បើនិយាយឱ្យស្រួលស្តាប់ គឺ១ថ្ងៃកាត់ ១ថ្ងៃកោរ ចាប់តាំងពីអភិបាលខណ្ឌថ្មី ឯក ឃុនដឿន ឡើងកាន់តំណែងមកម្លេះ។ ការពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះអាជីវកម្មបូម និងដឹកខ្សាច់លក់ មិនបានគោរពតាមវិធាន ណែនាំរបស់សាលាក្រុង ដែរធ្វើអោយជ្រុះខ្សាច់ រាយប៉ាយ ហុយទ្រលោម នៅលើផ្លូវជាតិលេខ៥។ យោងតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងផ្នែក វិស័យរ៉ែ និងថាមពល ត្រង់ចំនុច១.ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ចំនុចក៣ បាននិយាយថាសម្រាប់ការបូមយកខ្សាច់ ដីល្បាប់ ឬគ្រួសតាមផ្លូវទឹក (ក្រឡាផ្ទៃមិនលើសពី ០១ហិកតាប្រើម៉ាស៊ីនបូមមិនលើសពី០២គ្រឿង ដែលមួយគ្រឿងៗមានកម្លាំងម៉ាស៊ីនមិនលើសពី ៣០សេះ ទុយោក្បាលបូមមានអង្កត់ផ្ចិតមិនលើសពី១០០មីលីម៉ែត្រ និងដឹកជញ្ជូនមិនលើសពី០៥ម៉ែត្រគូប)។ (https://phnompenh.gov.kh/public-services/mining-and-energy/) ប៉ុន្តែនៅពេលដែរអាជីវកម្មដំណើរការជាក់ស្តែង បែរជា ឃើញមានរថយន្តដឹកសុទ្ធសឹងតែធំៗ ដឹករៀងរាល់ថ្ងៃទៅវិញ (អាចលើសពី១០ម៉ែត្រគូប) យូៗបានឃើញ រថយន្តដឹកខ្សាច់ខ្នាតត្រឹម៥ម៉ែត្រគូបម្តង។ […]