សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕
ព័ត៌មាននយោបាយ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង…
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីជឿទុកចិត្ត តែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានពាំនាំពាក្យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើ […]
ផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានដំណេីរការបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាសគ្រឹះស្ថានទូទាំងខេត្ត…
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបើកកិច្ចប្រជុំនៅសណ្ឋាគារផាមរីវើ ក្រុងច្បារមន, ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស,គ្រឹះស្ថាន,ទូទាំងខេត្តកំពង់ស្ពឺ ។ ពិធីនេះក្រោមអធីបតីភាពលោក ស៊ឹម រតនៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស ដល់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកឧត្ដមសេនីយ៍ត្រី ឯក សាលួត ស្នងការរង ទទួលផែនអន្ដោប្រវេសន៍ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, ម្ចាស់ ឬតំណាង ក្រុមហ៊ុន, រោងចក្រ, សហគ្រាស, គ្រឹះស្ថាននានា, ក្នុងខេត្ដកំពង់ស្ពឺ ។ ក្នុងកិច្ចប្រជុំនេះផងដែរ បានធ្វើការផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាលើកឡើងនូវសំនួរ ចម្លើយ ពីសំណាក់អ្នកចូលរួម ទន្ទឹមនឹងនោះអង្គផ្សព្វផ្សាយក៏ទទួលបានអនុសាសន៍ដឹកនាំបន្ថែមដោយ អភិបាលរងខេត្ត ផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយ បានចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលករ និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំដៅរួមថែរក្សាសុខសន្តិភាព […]
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា
(ខេត្តកណ្ដាល)៖ នារសៀល ថ្ងៃសៅរ៍ ០៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរៈភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុលពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុលពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»៕
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន…
ថ្ងៃពុធ ០៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ (ភ្នំពេញ): បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាថ្ងៃទី៧កុម្ភៈនេះ បាឲ្យដឹងថា: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។ ក្រសួងការបរទេសបានបញ្ជាក់ថា”កម្ពុជា-ចិននឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសា ងសហគមន៍វាសនារួម” ។ សេចក្តីប្រកាសព័ត៌មានបានបន្តថា: តាមរយ:ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះនឹងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរបន្ថែមទៀត ។ ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន,លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ ជាមួយ គ្នានេះសម្ដេចតេជោហ៊ុនសែននឹងមានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនដើម្បីផ្លាស់ប្តូរទស្សនៈនិងពិភាក្សាអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបញ្ហាដែលជាប្រយោជន៍និងកង្វល់រួមទាំងក្នុងតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ។ គូររំលឹកថាកាលពីថ្ងៃទី១៤ខែមករា២០២៣ ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មានសម្តេ […]
មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ…
(កម្ពុជា): លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយនឹងលោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា។ លោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande)បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញ មកដល់ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេស សម្រាប់ការពិភាក្សា អំពីការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធ ដែលមានកន្លងមក […]
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា…
(ភ្នំពេញ): ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងលោក ចាក់ឌីប ថាំងកា(Jagdeep Dhankha) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច នៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដោយនេះគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងបង្អស់របស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់ ប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥២ កន្លងមក។ ក្នុងជំនួបនេះ លោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្ត ចំពោះចំណងមិត្តភាព ជាប្រពៃណីដែលត្រូវបានថែរក្សារឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ លោក អនុប្រធានាធិបតី ក៏បានរំឭកផងដែរ អំពីការធ្វើដំណើររបស់លោក មកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ […]
មេបញ្ជាការ កងពលតូចថ្មើរជើរលេខ៥១ កោតសរសើរដល់នាយ -ពលទាហាន វរសេនាតូចថ្មើរជើងលេខ៥១៤ បានអនុវត្តន៍ភារកិច្ចជោគជ័យជាច្រើនក្នុងឆ្នាំ២០២១
(បន្ទាយមានជ័យ)៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលយោធាសន្តិសុខឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើរលេខ៥១ បានថ្លែងការកោតសរសើរដល់កម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកន្លងមកបានខិតខំប្រឹងប្រែង សម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។ទន្ទឹមហ្នឹងនេះដែរអង្គភាពក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺលូវីដ–១៩ តាមបទបញ្ជាថ្នាក់លើ ចាក់ជូនកងទ័ព គ្រួសារកងទ័ព អតីយុទ្ធជន និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលបានលទ្ធផលគួជាទីមោទនៈ ។ ដោយឈរលើផែនការការងារ កសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ របស់កងពលតូចថ្មលរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសំណូមពរដល់មេបញ្ជាការ មេបញ្ជាររង នាយ –ពលទាហាន វរសេនាតូចថ្មើរជើងលេខ៥១៤ សម្រាប់ទិសដៅបន្តឆ្នាំ២០២២ បន្តធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជា និងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ […]
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕
សម្តេចតេជោហ៊ុន សែនចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕