ព័ត៌មានស៊ើបអង្កេត

ក្រុមបំផ្លាញព្រៃឈើកំពុងកាប់បំផ្លាញបង្ហើយអោយអស់ព្រៃឈើក្នុងខេត្តមណ្ឌលគិរី​ ដឹក​ កក្រើកផ្លូវនៅពេលយប់នឹងប្រេីឡានបែនដឹកឈើចេញពីដែន អភិរក្សស្រុកកោះញែកចេញទៅច្រកដាក់ដាំខេត្តមណ្ឌលគិរី ទាំងថ្ងៃតែសមត្ថកិច្ចពាក់ព័ន្ធធ្វេីបិតភ្នែកសម្ងំដេកលក់

ខេត្តមណ្ឌលគីរី ÷ ជាពិសេស​លោកចៅហ្វាយខេត្តមណ្ឌលគីរី ប្រហែលជាមិនដឹងពីការកាប់បំផ្លាញព្រៃឈេីយ៉ាងសកម្មនឹងដឹកជញ្ជូនទាំងថ្ងៃទាំងយប់ចេញពីដែនអភិរក្ស ស្រុកកោះញ៉ែក ក្នុងខេត្តមណ្ឌលគិរី យកទៅលក់នៅប្រទេសវៀតណាម យ៉ាងពេញបន្ទុក ជារៀងរាល់ថ្ងៃនោះទេ!

ព័ត៌មានស៊ើបអង្កេត

ឈ្មួញ​ឈើ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ឃើញ​កម្លាំង​ជំនាញ​ធ្វើ​កាការទប់ស្កាត់…!!!

ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ នឹង​ប្រជាពលរដ្ឋ​ដែរ​ស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​វិនាស​ហិនហោច​ធនធានធម្មជាតិ​ព្រៃឈើ ខណៈ ក្រុម​ឈ្មួញ​បាន​ដើរ​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដើមឈើ​ធំៗ​ចេញពីរ​តំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ ដើម្បី​កាប់ អារ​ពុះ​ជ្រៀក​ឈើ មាន​ទាំង​ឈើ​ក្រហម និង​ឈើ​ឃ្លុំ​ដែល​មាន​មុខកាត់​ធំៗ រួច​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត ឆ្លងកាត់​តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ មាន​ការ​ក៏​ក្រើក​ឡើង​វិញ ដោយ​មិន​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើកា​រទប់​ស្កាត​នឹង​ស​បង្ក្រាប ឬ​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​នោះ​បាន​ទទួល​សំណែន​សែនព្រេន​ពីរ​ក្រុម​ឈ្មួញ​អស់ហើយ​។​