ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិ អញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា =======

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិចំនួន ២៦នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា។ ក្នុងឱកាសនោះ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដឹកនាំដោយលោកស្រី អំ រំដួល អ្នកសម្របសម្រួល​កម្មវិធីសិក្សា នៃសាលាហ៊ែរុដស៍ អន្តរជាតិ ដែលអញ្ជើញមកទស្សនកិច្ចសិស្សាស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យព្រឹទ្ធសភា ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមទៀត បន្ទាប់ពីការបណ្តុះបណ្តាលពីលោកគ្រូ អ្នកគ្រូ នៅក្នុងថ្នាក់រៀនរួចមក និងចង់ដឹងច្បាស់អំពីឯកសារជាភាសាខ្មែរដែលជាបណ្តុំនៃចំណេះដឹង…។ ប្រភព៖ នាយកដ្ឋានព័ត៌មាន រូបភាព៖ ព្រឹទ្ធសភាកម្ពុជា

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ…

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សសាវឿន។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣។ សូមរម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨, និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខ […]

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាលោក ឃី សុខា ប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើលួចស្តុកទុកនៅដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) តែលោក ឃី សុខា ប្រាប់មេថាជាឈើអាជ្ញាធរឃុំញ៉ាងទុកសាងសង់ស្នាក់ការគណ:បក្ស! ខណៈលោកមេឃុំញ៉ាង ឆ្លើយថាឃុំលោកគ្មានគំរោងសាងសង់ស្នាក់ការគណ:បក្សទេ ។

ខេត្តរតនគិរី ៖ ក្រោយពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាឱ្យលោក ឃី សុខា ប៉េអឹមខេត្ត ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) ស្ថិតនៅភូមិម៉ុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែមីនា ២០២៣នេះ។ រហូតមកដល់ថ្ងៃទី១១ មីនា លោក ឃី សុខា ប៉េអឹមខេត្ត បានរាយការណ៍មកឯកឧត្តម ថាវ យ៉េវ វិញថា ឈើដែននៅលើដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើអាជ្ញាធរ ឃុំញ៉ាង គឺសំរាប់សាងសង់ស្នាក់ការគណ:បក្សឃុំញ៉ាងមិនម៉ែនឈើឈ្មួញនោះទេ។ បន្ទាប់ពីលោក ឃី សុខា ប៉េអឹមខេត្ត រាយការណ៍ជូនឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីថា ឈើដែលកាប់ចេញពីតំបន់ព្រៃការពារដោយបរិស្ថានអូរតំបូក ដែលលួចដឹកជញ្ជូនទំលាក់នៅព្រៃកៅស៊ូក្រុមហ៊ុន(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើរបស់អាជ្ញាធរឃុំញ្ញ៉ាងស្រុកអណ្តូងមាស។ ពាក់ព័ន្ធករណីខាងលើនេះអ្នកភូមិចាប់ផ្តើមងឿងឆ្ញល់ថា: ចុះអាជ្ញាធរឃុំញ៉ាង ស្រុកអណ្តូងមាស ហេតុអ្វីដឹកជញ្ជូនឈើទៅណាក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ? អ្នកភូមិថាឈើគ្រឿងផ្ទះទាំងនេះ ឃើញពួកគេបានការដឹកជញ្ជូនចេញពីព្រៃការពារខាងលើនេះ គឺតាមរយៈគោរយន្តកន្ត្រៃ និងគោរយន្តកែឆ្នៃ ជាដើម។ […]