ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបដិបត្តិធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម (ហៅវត្តត្នោត)…

(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ពិធីបិទវគ្គបដិបត្តិធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង, ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណាៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ផងដែរ។

ក្នុងនោះរដ្ឋបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកជំទាវ កែ សួនសុភី ស សុខា និងព្រះសង្ឃគ្រប់អង្គ ដែលបានរៀបចំពិធីបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត) ដែលស្ថិតនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមជួយប្រោសព្រំថែរក្សា ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ ពុទ្ធបរិស័ទទាំងអស់ សូមមានសុខភាពល្អ កម្លាំពលំមាំមួន និងជ័យជំនះ​គ្រប់ភារកិច្ច​ និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៣” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ចំណុះអគ្គនាយកដ្ឋាន…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៣” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែលជាសិក្ខាកាមចំណុះនាយកដ្ឋានទាំង០៧។

ថ្លែងក្នុងពិធីបើកវគ្គសិក្សា ឯកឧត្តម បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ណែនាំដល់ លោក លោកស្រីជាសិក្ខាកាម ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាល ជំនាន់ទី៣នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

Leave a Reply

Your email address will not be published. Required fields are marked *

ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ ចេញសេចក្តីអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រក្សាភាពស្ងៀមស្ងាត់ និងអញ្ជើញទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ស្របតាមច្បាប់ស្តីពីការងារ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួងមានថវិកាគ្រប់គ្រាន់ពីនីតិវិធីលក់ឡៃឡុង សម្រាប់បើកផ្តល់ជូនបងប្អូនកម្មករនិយោជិតទាំងអស់។

រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញារក្សាការពារផលប្រយោជន៍ស្របច្បាប់ របស់បងប្អូនកម្មករនិយោជិតទាំងអស់ មិនឱ្យបាត់បង់ឡើយ។

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងត្រៀមឯកសារ ដើម្បី ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃខាងមុននេះ និងសូមកុំចូលរួមសកម្មភាពណាមួយដែល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬផលប្រយោជន៍សាធារណៈ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនភ្នែកនិងកាយសម្បទា…

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាព និងប្រគល់ប័ណ្ណសរសើរជូនសិល្បករ សិល្បការិនី និងសប្បុរសជន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ នៅសមាគមតន្ត្រីសំនៀងជនពិការ ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

ប.ស.ស. និងNEA នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពន្យល់កម្មករដល់បន្ទប់ស្នាក់នៅ នៅជំវិញរោងចក្រ Y & W ពីឱកាសការងារ និងអត្ថប្រយោជន៍…

(more…)

Leave a Reply

Your email address will not be published. Required fields are marked *

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិ អញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា =======

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិចំនួន ២៦នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដឹកនាំដោយលោកស្រី អំ រំដួល
អ្នកសម្របសម្រួល​កម្មវិធីសិក្សា នៃសាលាហ៊ែរុដស៍ អន្តរជាតិ ដែលអញ្ជើញមកទស្សនកិច្ចសិស្សាស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យព្រឹទ្ធសភា ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមទៀត បន្ទាប់ពីការបណ្តុះបណ្តាលពីលោកគ្រូ អ្នកគ្រូ នៅក្នុងថ្នាក់រៀនរួចមក និងចង់ដឹងច្បាស់អំពីឯកសារជាភាសាខ្មែរដែលជាបណ្តុំនៃចំណេះដឹង…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖ ព្រឹទ្ធសភាកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា…

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។

ថ្លែងទៅកាន់អង្គពិធី សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។

សម្តេចបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។

សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប (សរុបអនុប្រធានចំនួន ៨រូប) ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៣ =======

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភានីតិកាលទី៤ បានប្រជុំក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន០៣ រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផលទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៣-កំណត់របៀបវារៈ កាលបរិចេ្ឆទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យក ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរខាងលើនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤…

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍ រដ្ឋាភិបាលឌីជីថល និង បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣ ៥», «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ព្រមទាំងបានបង្កើតគណៈកម្មាធិការ បច្ចេកទេសចំនួន ៣ ជាសេនាធិការដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលរួមមាន៖ (១) គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីល, (២) គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង (៣) គណៈកម្មាធិការ សន្តិសុខឌីជីថល។ ក្របខ័ណ្ឌគោលនយោបាយនេះជាផែនទីចង្អុលផ្លូវមួយ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសមុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ។ សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ អត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ ។

សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និង យានយន្ត ជាដើម ។ ក្នុងនោះ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX)
ដែលជាថ្នាលគន្លឹះមួយ ត្រូវបាននិងកំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែក និងផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ទទួលបានជ័យលាភីអន្តរជាតិក្នុង កម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Award) ក្នុងឆ្នាំ ២០២២ ផងដែរ ។ លើសពីនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ថ្នាលឌីជីថលគន្លឹះ និងកម្មវិធីឌីជីថល សម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដោយក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទី គន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ។ មួយវិញទៀត ក្នុងក្របខ័ណ្ឌតំបន់ និងសកល, រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅ អភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រ ឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ, កម្ពុជា បាន និងកំពុងចូលរួមជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែល រំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ ។

នៅក្នុងពិធីនោះដែរ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារួច ចំនួន៤ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ ២. អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃ ព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣. អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ៤. អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) ៕

Leave a Reply

Your email address will not be published. Required fields are marked *

លោក កែវ ភាគ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយមូលហេតុល្មើសវិន័យកងកម្លាំង…

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យ ចម្ពោះ លោកពលបាលត្រី កែវ ភាគ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

ប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះថ្មី, ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួសឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន…

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ។ ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ និងអង្គភាព ស្ថាប័នមន្ទីរជំវិញខេត្តជាច្រើនរូបផងដែរ។

មេបញ្ជាការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួសលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន ដែលត្រូវផ្លាស់ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ឡេីងធ្វេីការប្តេជ្ញាចិត្តដូចខាងក្រោម ៖

១- ប្តេជា្ញចិត្តហ៊ានលះបង់ គ្រប់បែបយ៉ាងដេីម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត ជូនជាតិនិងប្រជាជន។

២- ខិតខំរៀនសូត្រ លេីកកម្ពស់សមត្ថភាព ចំណេះដឹង អំពីច្បាប់ លក្ខន្តិកៈ បញ្ជាទូទៅរបស់កងខេមរភូមិន្ទ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍គ្រប់ប្រតិបត្តការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស។

៣- សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នច្បាប់ និងអង្គភាពពាក់ព័ន្ធ និងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសេីរ ។

៤- ខិតខំទំនប់បំរុង ចំពោះអង្គភាព លេីការហូបចុក សម្លៀកបំពាក់ និងការស្នាក់នៅរួមទាំងមធ្យោបាយ សុខភាព ហេីយនិងដោះស្រាយគោលនយោបាយទាន់ពេលវេលា ក្នុងអង្គភាព។

៥- សូមអនុវត្តតាមបទបញ្ជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីវិធានការដាក់ចេញយ៉ាងមុឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងបទលេី្មសគ្រឿងញៀនខុសច្បាប់។

៦-អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលេីផ្ទៃប្រទេស គឺរស់នៅ រៀនសូត្រ ធ្វេីការងារត្រូវតាមច្បាប់ ជួយគិត ជួយធ្វេីរួមគ្នាទទួលខុសត្រូវ ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបំរេី ច្បាប់ត្រូវតែគោរព បទល្មេីសត្រូវតែបង្ក្រាប ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្តេជ្ញាការពារនូវសមិទ្ធផលរបស់លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន ឱ្យបានល្អ និងគង់វង្ស។

ក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញសំណេះសំណាល និងថ្លែងអំណរ អរគុណដល់លោកឧត្តមសេនីយ៍ត្រីទាំងពីរបានអនុវត្តការងារបានល្អប្រសេីរដូចគ្នា។ ឯកឧត្តមបានបញ្ជាក់ថា ការផ្លាស់ប្តូរទាំងអស់នេះ ជាទម្លាប់របស់យេីងទាំងអស់គ្នា ហេីយក៏ស្របតាមច្បាប់នៃកងខេមរភូមិន្ទយេីងដែលបានចែង។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹក និងជំរុញដល់លោកមេបញ្ជាការនៃរាជអាវុធហត្ថដែលចូលកាន់មុខតំណែងថ្មី ឱ្យខិតខំអនុវត្តការងារឱ្យបានល្អប្រសេីរ និងគោរពច្បាប់ខេមរភូមិន្ទឱ្យបានត្រឹមត្រូវ ពិសេសគោរពតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទី១ និតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ជាចុងបញ្ចប់ឯកឧត្តម ក៏បានផ្តល់នូវវត្ថុអានុស្សាវារីយ៍ សម្រាប់ថ្ងៃនៃទិវា ៨មីនា ជូននារីៗមួយចំនួននៅក្នុងអង្គភាព ហេីយបានចូលរួមពិសារអាហារសាមគ្គី ក្រោយបញ្ចប់នូវកម្មវិធីដ៏អធឹកអធម្មនាឱកាសនោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៤៧រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ…

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំសហការជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យា សរុបចំនួន ៥៤៧រូប ។

ជាលទ្ធផលគួរឱ្យកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅក្នុងជួរមន្ត្រីរាជការដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលគាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរសម្រាប់មន្ត្រីរាជការឯទៀត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគី វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចការងារការទូត អោយកាន់តែមានលក្ខណៈល្អប្រសើរ…

(ភ្នំពេញ)៖ ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកជំទាវ អគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ដើម្បីធ្វើការផ្លាស់ព័ត៌មានពីគ្នាទៅវិញទៅមក បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានរវាងប្រទេសកម្ពុជា និងប្រទេសតួកគី ដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន បានដឹងនូវព័ត៌មានសំខាន់ៗ យល់ពីវប្បធម៌ ប្រពៃណី ទៅវិញ ទៅមក នៃប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋតួកគី ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចការងារការទូតរវាងកម្ពុជា តួកគី ដែលធ្វើអោយកាន់តែមានលក្ខណៈល្អប្រសើរឡើងក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយគោលដៅសំខាន់របស់កម្ពុជា និងតួកគី គឺការផ្សព្វផ្សាយពីប្រទេសទាំងពីរ អោយប្រជាជនបានដឹង បានយល់ស្គាល់គ្នាបានកាន់តែច្បាស់ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌប្រទេសកម្ពុជា គឺក្រសួងព័ត៌មាន ចង់អោយមានការផ្សព្វផ្សាយពីប្រទេសកម្ពុជា កាន់តែច្រើនឡើងទៅកាន់ពិភពអារ៉ាប់ ទាំងភាសាអង់គ្លេស និងភាសាអារ៉ាប់ ។

លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគី បានសំដែងនូវការរីករាយដោយឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ នាពេលបច្ចុប្បន្ន និងទៅអនាគត រវាងប្រទេស និងប្រជាជន នៃប្រទេសយើងទាំងពីរ ពិសេសទំនាក់ទំនងនៃប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន តួកគី និងកម្ពុជា កាន់តែរឹងមាំឡើងជាលំដាប់ ។
កិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតរវាង ឯកអគ្គរដ្ឋទូតតួកគី និង ក្រសួងព័ត៌មានកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ដើម្បីរួមចំណែកពង្រឹង ពង្រីក ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផល ប្រយោជន៍ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២…

អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ

រាជរដ្ឋាភិបាល

-បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
-បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
-បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
-បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
-បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
-បានឃើញព្រះរាជក្រមលេខ នស/រកម/០៦២០/០២១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
-បានឃើញព្រះរាជក្រមលេខ នស/រកម/០៦២០/០១៩ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
-បានឃើញអនុក្រឹត្យលេខ ១៤២ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា
-បានឃើញអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
យោងតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។

សម្រេច

មាត្រាមួយ ..
មាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានធ្វើការកែសម្រួល ដូចខាងក្រោម៖

មាត្រា៥. ថ្មី
គ.ស.ហ. ត្រូវជួបប្រជុំតាមការអញ្ជើញរបស់ប្រធាន ឬអនុប្រធាន ដោយមានការប្រគល់សិទ្ធិពី ប្រធាន។

គ.ស.ហ. មានសិទ្ធិអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ឬតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ឬ ឥស្សរជន ឬភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិនានា ដើម្បីចូលរួមពិភាក្សា និងផ្តល់យោបល់ក្នុងកិច្ចប្រជុំ របស់ គ.ស.ហ. តាមការចាំបាច់។

មាត្រា៦ .. ថ្មី
គ.ស.ហ. មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារមួយ ឬច្រើន ដើម្បីជួយ គ.ស.ហ. បំពេញភារកិច្ចតាមដាន វាយតម្លៃ សម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន អនុវត្តច្បាប់ លើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។ សមាជិកទាំងនោះអាចត្រូវបានជ្រើសរើសចេញពីក្រសួង ស្ថាប័ន តំណាងនៅក្នុង គ.ស.ហ. និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់។

មាត្រា៧ … ថ្មី
គ.ស.ហ. មានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាលេខាធិការដ្ឋានសម្រាប់គាំទ្រដល់ ការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។
តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់លេខាធិការដ្ឋានត្រូវកំណត់ដោយសេចក្តីសម្រេច របស់ប្រធាន គ.ស.ហ.។

មាត្រា៨ .. ថ្មី
ការចំណាយលើការបំពេញតួនាទី ភារកិច្ច និងកិច្ចដំណើរការការងាររបស់ គ.ស.ហ. និងយន្តការ ចំណុះឱ្យ គ.ស.ហ. ត្រូវប្រើប្រាស់កញ្ចប់ថវិការបស់ធនាគារជាតិ។
គ.ស.ហ. មានសិទ្ធិទទួល គ្រប់គ្រង និងចាត់ចែងនូវមូលនិធិ អំណោយ ធនធាន និងថវិកាដែល ទទួលបានពីប្រភពស្របច្បាប់ផ្សេងទៀត។

សមាសភាពនៃ គ.ស.ហ. និងសមាសភាពនៃយន្តការចំណុះ គ.ស.ហ. អាចទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ការបំពេញមុខងារក្នុងក្របខ័ណ្ឌនៃ គ.ស.ហ.។ ការចំណាយ លើការបើកប្រាក់រង្វាន់លើកទឹកចិត្តនេះ អាចប្រើប្រាស់ថវិការបស់ធនាគារជាតិ និង/ឬថវិកាដែល ទទួលបានពីប្រភពស្របច្បាប់ផ្សេងទៀត។

មាត្រា៩ .. ថ្មី
គ.ស.ហ. មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងយុត្តិធម៌ នៅក្នុងការបំពេញការងាររបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក…

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី​ ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ​ គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដែលតាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិបាន បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយម ក្នុងការជំរុញ​និងប្រែក្លាយទំនាក់ទំនងវិស័យឯកជននៃប្រទេសទាំងពីរ​ ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិ និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អកម្ពុជា-អាមេរិក ទាំងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល និងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ឱសម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដោយផ្តល់នូវទំនុកចិត្តចំពោះវិនិយោគិន តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។ សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា។
ទន្ទឹមនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណចក្រកម្ពុជាផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស…

យប់ថ្ងៃចន្ទ ទី២៦ កុម្ភៈ ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស ឧទ្ទិសព្រះរាជមហាកុសលថ្វាយដល់ព្រះវិញាណក្ខន្ធសម្តេច បានស្តេចយាងទៅកាន់ស្ថានបរមសុខ ព្រះនិព្វានកុំបីឃ្លាតឡើយ។

ព្រមជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានអញ្ជើញទៅមើលការរៀបចំព្រះរាជពិធីបុណ្យព្រះសពដោយផ្ទាល់ ហើយបានអញ្ជើញមើលមជ្ឈូសា និងទីតាំងតម្កល់ព្រះរាជសព ជាពិសេសចាត់ចែងក្នុងការរៀបចំពិធីបុណ្យព្រះរាជសពឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា និងបានរៀបចំបង្កើតគណៈកម្មការទទួលបន្ទុកក្នុងការដឹកនាំ និងរៀបចំព្រះរាជពិធីបុណ្យព្រះសពសម្តេចព្រះសង្ឃរាជាធិបតី។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការអញ្ជើញទៅដោយផ្ទាល់ភ្លាមៗ ជាពិសេសបានចុះទៅណែនាំ និងចាត់តាំងក្រុមការងារជាបន្ទាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះសពព្រះសង្ឃរាជាធិបតី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល…។

បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រនៅខេត្តកណ្ដាល ប្រមាណជាង១០០០នាក់ លើមុខជំនាញចំនួន ៥ គឺ ៖ ១.ការដំឡើងអគ្គិសនីក្នុងអាគារ; ២.សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន; ៣.សេវាកម្មកុំព្យូទ័រ; ៤.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត; និង ៥.ការកែច្នៃបន្លែផ្លែឈើ ។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាទី៧ ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

គូសរំលេចផងដែរថា កាលពីថ្ងៃទី០២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាពបំផុតសម្រាប់រាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ ។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺជាគោលនយោបាយអាទិភាព២ ក្នុងចំណោម ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

ចំពោះការចូលរៀន សិស្សត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយសម្រាប់សិស្សដែល​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានបណ្ណ​សមធម៌ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ គឺទទួលបានការសិក្សាដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន.!

(ភ្នំពេញោ)៖រសៀលនេះ ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ កុម្ភៈ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ” ។

Leave a Reply

Your email address will not be published. Required fields are marked *

ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។ វិធានជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ នាថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញជាជំហានដំបូងនេះ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌទាំង៥នេះ ឱ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ នៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យបានទាំងស្រុងគ្មានជំងឺគ្រុនឈាមនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់កន្លែងទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម  ដើម្បីរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្ត នាថ្ងៃទី២៤ សីហា ២០២៣ បានកំណត់នូវបញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដោយមានកិច្ចការអាទិភាព ចំនួន ៥ ដែលការលើកកម្ពស់សុខភាព និងសុខុមាលប្រជាជន គឺជាកិច្ចការអាទិភាពទី៣ នៃបញ្ចកោណទី១ ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ៕

Leave a Reply

Your email address will not be published. Required fields are marked *

ទីតាំងល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ មួយកន្លែង បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានចំណាត់ការ ក្នុងការបង្រ្កាប.!។

(ភ្នំពេញ)÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) មួយកន្លែង ទល់មុខ មណ្ឌលអប់រំកែប្រែទី១ នៅចំណុចខ្ទមប្រក់ស័ង្កសី ខាងក្រោយឈៀងខាងលិច ផ្ទះលោក ប៉ាញ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនធ្វើការបង្រ្កាប! ហ៊ានផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបដាក់ចេញនូវបទបញ្ជាថ្មីៗ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២១.និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងទល់មុខ មណ្ឌលអប់រំកែប្រែទី១ ក្នុងទឹកដី សង្កាត់ព្រៃវែង ខណ្ឌដង្កោ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើអោយមហាជនសង្ស័យថា? ទីតាំងល្បែងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូន.!។

ប្រភពដដែលបានអោយដឹងទៀតថា! ម្ចាស់ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) មួយកន្លែងខាងលើ ឈ្មោះ(ឥណ្ឌា)ជនជាតិខ្មែរ បានអោយមេការកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីអោយចូលលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការភ័យខ្លាច និងព្រួយបារម្ភ កើតមាននូវបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ជាវិញបញ្ហានេះហើយ ដែលធ្វើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រិះគន់ថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!ល្បែងស៊ីសង កន្លងមកនោះ.!។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) មួយកន្លែង ទល់មុខ មណ្ឌលអប់រំកែប្រែទី១ ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន.!។

ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

ទំនាក់ទំនងការផ្សាយ 0972224015 / 098227295            សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *