ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់(មាន់ជល់តាមប្រព័ន្ធអនឡាញ)ក្នុងតូបកាហ្វេនៅជាប់របងមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ ពលរដ្ឋស្នើឲ្យមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាបង្រ្កាបផងទាន!…

(ខេត្តក្រចេះ)៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា: មានទីតាំងល្បែងសុីសងខុសច្បាប់ (ប្រភេទជល់មាន់ តាមអនឡាញ)មួយកន្លែងនៅក្នុងទាមកាហ្វេជាប់របងមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កំពុងដំណើរការបើកលេងយ៉ាងរលូនតែម្តង! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានមនសិការ ក្នុងការទប់ស្កាត់និងបង្រ្កាប!។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: រាល់ថ្ងៃគេរសង្កេតឃើញទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) ស្ថិតក្នុងមូលដ្ឋានមួយកន្លែងខាងលើនេះ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ស្រវាំងភ្នែកមើលមិនឃើញ ទើបបណ្ដែតបណ្ដោយបែបនេះ! ដែលជាហេតុផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនាពេលកន្លងមក។ ប្រភពដដែលបានបន្តថា: ទីតាំងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ តាមអនឡាញ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ គេរឃើញបើកលេង ស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្ករការភ្ញាក់ផ្អើល ក៏ដូចជាការរំខានដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ និងជាពិសេសបារម្ភអំពីសមាជិកគ្រួសាររបស់ពួកគាត់ ខ្លាចមានការផុងខ្លួន និងល្បែងខុសច្បាប់ទាំងនេះ! ព្រោះល្បែងជាដើមចមឲ្យកើតមានអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ ឯកឧត្តម វ៉ា […]

ព័ត៌មានសន្តិសុខសង្គម

បទល្មើសល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ បានបើកលេងយ៉ាងអាណាធិបតេយ្យ ក្នុងដែនសមត្ថកិច្ចរបស់លោកអធិការស្រុកបរកែវ តើលោកអធិការស្រុកបរកែវ មានចំណាត់ការបែបណា…?

(ខេត្តរតនគីរី)៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា: មានទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង(ជល់មាន់តាមអនឡាញ) ស្ថិតនៅភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ បានកំពុងដំណើរការបើកលេងយ៉ាងរលូនតែម្តង! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានមនសិការ ក្នុងការទប់ស្កាត់និងបង្រ្កាប។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: រាល់ថ្ងៃគេសង្កេតឃើញទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) ស្ថិតក្នុងមូលដ្ឋានខាងលើមួយកន្លែងនេះ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ស្រវាំងភ្នែកមើលមិនឃើញ ទើបបណ្ដែតបណ្ដោយបែបនេះ! ដែលជាហេតុផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកន្លងមក។ ប្រភពបានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ជាច្រើនប្រភេទ ស្ថិតក្នុងភូមិទូយ ឃុំទីងចាក់ ឃើញបើកលេងស្រែកហ៊ោកញ្ជ្រាវអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើល ក៏ដូចជាការរំខានដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ។ ព្រោះល្បែងជាដើមចម ឲ្យកើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ ឯកឧត្តម ញ៉ែម […]