ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

(រាជធានីភ្នំពេញ)៖ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​ នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ៕

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារ TV Storm មកពីសាធារណរដ្ឋកូរ៉េ សិក្សាទីផ្សារ និងពិនិត្យលទ្ធភាពបង្កើតការិយាល័យទូរទស្សន៍បង់លុយនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារ TV Storm មកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok (Eric Lee) លើការសិក្សាទីផ្សារ និងពិនិត្យលទ្ធភាពបង្កើតការិយាល័យទូរទស្សន៍បង់លុយនៅកម្ពុជា ផ្សព្វផ្សាយតាមរយៈ APP  ដែលជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ៕

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ បើកលេងយ៉ាងកក្រើក! មហាជនសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប?………………..!

(ខេត្តកំពង់ចាម)÷  យោងតាមសេចក្តីរាយការណ៍ប្រាប់មកថា៖ មានទីតាំងល្បែង មាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងឃុំចំនួនបី ក្នុងស្រុកស្ទឹងត្រង់ រួមមាន.: (ទី១)ឃុំសូភាស .! (ទី២)ឃុំអារក្សត្នោត .! (ទិ៣)ឃុំដងក្តារ .! 👉ទីតាំងល្បែង មាន់ជល់តាមអនឡាញទាំងនេះ ស្ថិតក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, បាន និងកំពុង បើកលេងយ៉ាងគគ្រឹកគគ្រេង។ មហាជនមានការសង្ស័យថា ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង មើលទៅ? ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ ប្រភពដដែលបានឲ្យដឹងទៀតថា៖ ទីតាំងល្បែងមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គេសង្កេតឃើញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)៖ បើកលេងរាល់ថ្ងៃ! មហាជនសង្ស័យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប ទេដឹង.? មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបញ្ចេញមតិការរិះគន់ចំៗថា៖ បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមិនមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង មាន់ជល់តាមអនឡាញ នៅលើទឹកដីស្រុកស្ទឹងត្រង់ […]

ព័ត៌មានសន្តិសុខសង្គម

ពិតជាខ្លាំងមែន! តារាងបាល់ទះនៅភូមិបឹងស្នាយក្រុងកំពង់ចាម មានបើកល្បែងជល់មាន់អនឡាញជាចំហ និងទាក់ម៉ូយបានយ៉ាងច្រើនកុះករ…!

(ខេត្តកំពង់ចាម)÷ ប្រជាពលរដ្ឋបានរាយការណ៍ថា៖ មានតារាងបាល់មួយកន្លែងនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្រៅពីលេងបាល់ទះ ក្នុងនោះ ក៏មានល្បែងភ្នាល់ជល់មាន់តាមអនឡាញផងដែរ  ហើយមានមនុស្សម្នាជាច្រើនចូលចាក់ភ្នាល់ល្បែងស៊ីសងនៅទីនោះ។ តែគេមិនឃើញមន្ត្រីអាជ្ញាធរ ឬ សមត្ថកិច្ច ចុះទៅសួរនាំនេាះឡើយ។ បើតាមប្រភពពត៌មាន បានឲ្យដឹងថា៖ តារាងបាល់ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទមាន់ជល់តាមអនឡាញ យ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។ ភាពស្ងៀមស្ងាត់របស់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្រុងកំពង់ចាម ត្រូវបានប្រជាពលរដ្ឋសង្ស័យថា អាចពាក់ព័ន្ធនឹងផលប្រយោជន៍ ឬលាបសក្ការៈ ពីម្ចាស់បនល្បែងទាំងនោះផងហ្មើលទៅ.? ទើបរក្សាភាពស្ងៀមស្ងាត់ដូច្នេះ។ ប្រភពដែលបានបន្តថា៖ ទីតាំងខាងលើនេះបើកដំណើរការទទួលអ្នកញៀនល្បែងពីគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអាណាធិបតេយ្យ ដោយមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងតារ៉ាងបាល់ទះខាងលើ បាននិយាយថា៖ ពួកគាត់មិនជឿថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនដឹងទីតាំងខាងលើនេះមានបង្កប់ល្បែងជល់មាន់អនឡាញនោះទេ។ ហេតុដូច្នេះមហាជនពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសប្រជាពលរដ្ឋអ្នករស់នៅជិតខាងទីតាំងនេាះ សុំសំណូមពរដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត. ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបផងទាន ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និង សង្គមជាតិ។ […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាននិងវិក្រឹត្យការ​​ នៃក្រសួងព័ត៌មាន, ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា សរុបប្រមាណជាង ៦០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នៅទីស្តីការក្រសួងព័ត៌មានរាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១. របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយមើលឃើញពីសារៈសំខាន់នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ក្នុងការចូលរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាលើកទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ វេទិកាលើកទី១៩នេះ បានដាក់ចេញនូវវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗ ចំនួន ១១ចំណុច។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភារកិច្ចតាមដាន […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ១៥ឆ្នាំ

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើ កុមារីអាយុ១៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍មិញ ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់។ កុមារីបានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិមានមាន់ទា ងាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺយកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់ និងកាន់មាន់ងាប់នេាះដើម្បីធ្វើម្ហូប។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

សេចក្តីប្រកាសព័ត៌មាន ស្តីពី សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានទទួលស្គាល់ពីភាពចាំបាច់និងសារៈសំខាន់ក្នុងការបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» និងបង្ហាញពីការគាំទ្រលើដំណើរការរៀបចំធម្មនុញ្ញនេះ ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ទាំងអស់គ្នាបានបញ្ជាក់ពីភាពចាំបាច់ត្រូវមាន «ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន សំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលពីក្រសួងព័ត៌មាន និងមានការចូលរួមពី អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មាន ពីស្ថាប័នផ្សេងទៀត សរុបជាង ២០០នាក់។ ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើងនិងអនុវត្តឱ្យស្របទៅនឹងពេល ដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែលកំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម ជាពិសេស ការសម្របខ្លួនជាមួយឥទ្ធិពលនៃការប្រែប្រួលក្នុងប្រព័ន្ធផ្សព្វផ្សាយ ការទទួលនិងផ្សាយព័ត៌មាន ដែលបានវិវត្តតាមការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃបច្ចេកវិទ្យាទំនើប។ ជាក់ស្តែង ការផលិតនិងចែកចាយមាតិកាជាសាធារណៈ តាមប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គម […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខណ្ឌ៧មករា ឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ឃាត់ខ្លួនមនុស្សសរុបចំនួន០៨នាក់ និងវត្ថុតាងមួយចំនួន

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣០នាទីរសៀលម្សិលមិញ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង  សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះទៅបង្រ្កាបជាក់ស្ដែងករណីលួចបើកល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ស្ថិតនៅផ្ទះលេខ៣១E0z ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបខាងលេី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន០៨នាក់ ក្នុងនោះមានស្រីម្នាក់  និងដកហូតបានវត្ថុតាងយកមករក្សាទុករួមមាន ៖ -លេបថប(Laptop )ចំនួន ០១គឿង , តុចំនួន០៣ , កុំព្យូទ័រចំនួន០៦គ្រឿង , ទូរទស្សន៍ចំនួន០២គ្រឿង ,ម៉ាស៊ីនព្រីនធើរ័ចំនួន០១ គ្រឿង ,កាមេរ៉ាសុវត្ថិភាព ចំនួន០១ គ្រឿង ,កៅអីអង្គុយចំនួន០៤, ។ បច្ចុប្បន្ននេះ មនុស្ស០៨នាក់និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរខណ្ឌ៧មករា ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលថ្មី នៃខេត្តកំពង់ស្ពឺ ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរភាពលេចធ្លោរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹងមិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។ ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងត្រូវទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយនៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។ ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចេញកាលបរិច្ឆេទ រៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងកាលពីថ្ងៃទី២៤ ខែមិថុនា។

ពិធីប្រកាសចូលកាន់តំណែង នឹងចាប់ផ្ដើមធ្វើពីថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ១-ខេត្តកណ្តាល៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ ព្រឹក សាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ប្រតិភូអមដំណើរ – ឯ.ឧ ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ – ឯ.ឧ ប្រាក់ សំអឿន រដ្ឋលេខាធិការ – ឯ.ឧ សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល (អានព្រះរាជក្រឹត្យ) – ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ។ ២-ខេត្តតាកែវ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ រសៀល សាលប្រជុំសាលាខេត្ត […]

ព័ត៌មានជាតិ

ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយឆ្លងកាត់ការអនុវត្ត៥ដំណាក់កាលធំៗ!

ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយ ហាក់កំពុងឡើងកូដខ្លាំង។ មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននៃការអនុវត្តយន្តការនេះ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានរម្លឹកថយក្រោយជូនសាធារជន អំពីដំណាក់កាលនៃការអនុវត្តធំៗទាំង៥ ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិទទួលបានជោគជ័យ។ ដំណាក់កាលទី១ ចាប់ឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ គឺជាដំណាក់កាលសិក្សាដំបូង អំពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប ក្រោមការគាំទ្រហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិ ខុរ៉ាដអាឌិនណៅអ៊ែរ ។ បើតាមឯកឧត្តម សួស ប្រាថ្នា ដំណាក់កាលនេះ គឺជាការឈានទៅដាក់ឱ្យអនុវត្តសាកល្បងការិយាល័យច្រកចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកបាត់ដំបងនៃខេត្តបាត់ដំបង និងស្រុកសៀមរាបនៃខេត្តសៀមរាប ដែលកាលណោះមិនទាន់ក្លាយជាក្រុងនៅឡើយ។ ដំណាក់កាលទី២ គឺឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលជាដំណាក់កាលដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យ ប្រជាពលរដ្ឋនៅស្រុកទាំងពីរ ដែលទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួង […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រិតបត្តិការទ្វេភាគី

ទីក្រុងមែលប៊ន ៖ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី ត្រូវបានពង្រឹងនិងលើកកកម្ពស់មួយកម្រិតបន្ថែមទៀត។ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិមានសភាអូស្ត្រាលី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម Andrew Giles បានស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ និងប្រាកដជាទទួលបានលទ្ធផលផ្លែផ្កា ដូចការគ្រោងទុក ជាពិសេសការផ្លាស់ប្តូរយោបល់ និងបទពិសោធជាមួយអង្គភាពជំនាញលើកិច្ចការអន្តោប្រវេសន៍ កិច្ចការបទល្មើសបច្ចេកវិទ្យា និងការងារនគរបាល។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី និងភាគីអូស្ត្រាលី ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចនេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង និងដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ នារសៀលថ្ងៃដដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង៕ ប្រភព៖ ក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ

សេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាបណ្ណសារ រាជរដ្ឋាភិបាល

ត្រូវបានតែងតាំងសមាសភាពក្រុមប្រឹក្សាបណ្ណសារដូចខាងក្រោម៖ ១- ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី «ប្រធាន», ២- លោកជំទាវ ឆាយ វ៉ាន់ធឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី «អនុប្រធានប្រចាំការ», ៣- ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ «អនុប្រធាន», ៤- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា «អនុប្រធាន», ៥- ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ «សមាជិក», ៦- ឯកឧត្តមឧត្តមសេនីយ៍ទោ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ «សមាជិក» ៧- ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ «សមាជិក», ៨- ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ «សមាជិក», ៩- ឯកឧត្តម នួន […]

ព័ត៌មានជាតិ

សន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» “Travel with Rith – Travel the World by Bicycle”

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» “Travel with Rith – Travel the World by Bicycle” ដោយ លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យក្នុងការបង្កើតនូវគម្រោងកម្មវិធីជិះកង់ ដើម្បីសប្បុរសធម៌សម្រាប់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា ដែលគ្រោងនឹងចេញដំណើរពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ខណៈសន្និសីទសារព័ត៌មាននេះប្រារព្ធធ្វើនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

អបអរសាទរ​ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា)។

អបអរសាទរ​ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល។ ១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៤។

ព័ត៌មានសន្តិសុខសង្គម

សិស្សគេចសាលាចំនួន ១០ នាក់ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកមេសាង ហៅមកអប់រំ និងធ្វើកិច្ចសន្យា

(ខេត្តព្រៃវែង)÷ នៅថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលស្រុកមេសាង បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ចំនួនពីរទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំ ច្រេស និងឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ ជាលទ្ធផល កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ហើយបានគេចសាលាមិនព្រមចូលរៀន បានចំនួន ១០នាក់ ក្នុងនោះមាន សិស្សវិទ្យាល័យច័ន្ទក្រឺស្នា ចំនួន ០៨នាក់ ស្រី គ្មាន និងសិស្ស វិទ្យាល័យមេសាង បានចំនួន ០២នាក់ ស្រី ១នាក់ ដើម្បីយកមកអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។ ជាមួយគ្នានោះដែរ  ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យទាំងពីរ និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ៕ ប្រភព (ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀត បានមកដល់កម្ពុជាវិញ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនី ដែលបានវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលការិនីទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររ៉ាប់ម៉ឺនកន្លែងដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1)ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋានវិញ។ សូមបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួលជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីតដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕ ប្រភពពី : (ក្រសួងការងារ) […]

ព័ត៌មានជាតិ

រទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ឲ្យមន្ទីរពេទ្យប្រើប្រាស់ទៅតាមតម្រូវការ ។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បាននាំយករទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ ។ នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្ត យកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមគាំទ្រផ្ដល់នូវសម្ភារៈផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ក្រសួងព័ត៌មានដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម […]