ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងនៅ សង្កាត់ចោមចៅ.១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ ÷ នៅខាងត្បូងប៉ុស្តិ៍នគរបាលចោមចៅ.១ ចំងាយប្រហែល ១០០ ម៉ែត្រ មានល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ និងល្បែងឆ្នោតឡូតូ កំពុងបើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងស្ថិតភូមិត្រពាំងថ្លឹង.៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាបឡើយ!

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេ មួយកន្លែងនៅ ឃុំពាមរាំង ស្រុកលើកដែក កំពុងបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ខេត្តកណ្តាល ÷ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន កំពុងរៀបចំការបោះឆ្នោត ឃុំ សង្កាត់ បានទៅដោយរលូន តែផ្ទុយទៅវិញ ហាងកាហ្វេ មួយកន្លែងរួចបង្កប់ ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញបានយ៉ាងរំភើយ! តាមបណ្ដោយផ្លូវ ច្រកក្អមសំណរ ស្ថិតនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ពុំទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការបង្ក្រាប!ឡើយ

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចខ្ទមចាស់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។