(ភ្នំពេញ)÷ ប្រភពព័ត៌មាន បានឲ្យដឹងថា: មានទីតាំងល្បែងសុីសងខុសច្បាប់«ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ» មួយកន្លែង នៅតាមបណ្ដោយផ្លូវ ១១៣ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់នាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការទប់ស្កាត់ ឬបង្រ្កាបឡើយ! សង្ស័យបានទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងសុីសងផងក៏មិនដឹង? ។ យោងតាមសម្តីប្រជាពលរដ្ឋ បានរៀបរាប់ថា: បនល្បែងសុីសងខុសច្បាប់«ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ» ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានកំពុងបើកឲ្យអ្នកញៀនល្បែងភាគច្រើនជា ជនជាតិចិនចូលលេងយ៉ាងពេញបន្ទុក និងបង្ករភាពអនាធិបតេយ្យ! ធ្វើឲ្យពួកគាត់ររស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេសអំពើហិង្សាជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ? ដូច្នេះហើយពលរដ្ឋ ក៏ដូចមហាជន សូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ […]
Month: December 2023
បនល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ «ប្រៀបដូចកាស៊ីណូ» មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌកំបូល បើកឲ្យអ្នកញៀនល្បែងចូលលេង មិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តិចសោះឡើយ…!
(ភ្នំពេញ)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងមួយកន្លែង បើកល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទ «ប្រៀបដូចកាស៊ីណូ» នៅផ្ទះលេខ P113 – P115 – P117 ផ្លូវ KB 05 បុរីកំបូល២ ក្នុងភូមិសាស្ត្រខណ្ឌកំបូលរាជធានីភ្នំពេញ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនមានវិធានការទប់ស្កាតសោះឡើយ ។ ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក! និងបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ? ដូច្នេះហើយពលរដ្ឋ ក៏ដូចមហាជន សូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការផ្លូវច្បាប់ […]
នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន៖
(រាជធានីភ្នំពេញ)៖ នៅព្រឹកថៃ្ងសុក្រ ទី០១ ធ្នូ ឆ្នាំ២០២៣ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន រួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។ ៤-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។ ៥-បញ្ហាផ្សេងៗ។ ក្នុងឱកាសនោះដែរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ សម្តេច បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ កើតឡើងដោយសារការចូលរួមសាមគ្គីគ្នា ដើម្បីបង្កលក្ខណៈល្អប្រសើរដល់ប្រជាពលរដ្ឋបានសប្បាយរីករាយឋិតក្រោមម្លប់នៃសុខសន្តិភាព ៕