ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបដិបត្តិធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម (ហៅវត្តត្នោត)…

(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ពិធីបិទវគ្គបដិបត្តិធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង, ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណាៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ផងដែរ។ ក្នុងនោះរដ្ឋបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកជំទាវ កែ សួនសុភី ស សុខា និងព្រះសង្ឃគ្រប់អង្គ ដែលបានរៀបចំពិធីបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត) ដែលស្ថិតនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមជួយប្រោសព្រំថែរក្សា ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ […]

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៣” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ចំណុះអគ្គនាយកដ្ឋាន…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៣” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែលជាសិក្ខាកាមចំណុះនាយកដ្ឋានទាំង០៧។ ថ្លែងក្នុងពិធីបើកវគ្គសិក្សា ឯកឧត្តម បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ណែនាំដល់ លោក លោកស្រីជាសិក្ខាកាម ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាល ជំនាន់ទី៣នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕ ប្រភព៖ […]

ព័ត៌មានសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ ចេញសេចក្តីអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រក្សាភាពស្ងៀមស្ងាត់ និងអញ្ជើញទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ស្របតាមច្បាប់ស្តីពីការងារ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រសួងមានថវិកាគ្រប់គ្រាន់ពីនីតិវិធីលក់ឡៃឡុង សម្រាប់បើកផ្តល់ជូនបងប្អូនកម្មករនិយោជិតទាំងអស់។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញារក្សាការពារផលប្រយោជន៍ស្របច្បាប់ របស់បងប្អូនកម្មករនិយោជិតទាំងអស់ មិនឱ្យបាត់បង់ឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងត្រៀមឯកសារ ដើម្បី ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃខាងមុននេះ និងសូមកុំចូលរួមសកម្មភាពណាមួយដែល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬផលប្រយោជន៍សាធារណៈ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនភ្នែកនិងកាយសម្បទា…

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាព និងប្រគល់ប័ណ្ណសរសើរជូនសិល្បករ សិល្បការិនី និងសប្បុរសជន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ នៅសមាគមតន្ត្រីសំនៀងជនពិការ ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិ អញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា =======

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិចំនួន ២៦នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា។ ក្នុងឱកាសនោះ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដឹកនាំដោយលោកស្រី អំ រំដួល អ្នកសម្របសម្រួល​កម្មវិធីសិក្សា នៃសាលាហ៊ែរុដស៍ អន្តរជាតិ ដែលអញ្ជើញមកទស្សនកិច្ចសិស្សាស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យព្រឹទ្ធសភា ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមទៀត បន្ទាប់ពីការបណ្តុះបណ្តាលពីលោកគ្រូ អ្នកគ្រូ នៅក្នុងថ្នាក់រៀនរួចមក និងចង់ដឹងច្បាស់អំពីឯកសារជាភាសាខ្មែរដែលជាបណ្តុំនៃចំណេះដឹង…។ ប្រភព៖ នាយកដ្ឋានព័ត៌មាន រូបភាព៖ ព្រឹទ្ធសភាកម្ពុជា

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា…

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ ថ្លែងទៅកាន់អង្គពិធី សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។ សម្តេចបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។ សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) […]

ព័ត៌មានជាតិ

ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៣ =======

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភានីតិកាលទី៤ បានប្រជុំក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន០៣ រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផលទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។ ៣-កំណត់របៀបវារៈ កាលបរិចេ្ឆទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យក […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤…

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍ រដ្ឋាភិបាលឌីជីថល និង បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក កែវ ភាគ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយមូលហេតុល្មើសវិន័យកងកម្លាំង…

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យ ចម្ពោះ លោកពលបាលត្រី កែវ ភាគ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះថ្មី, ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួសឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន…

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ។ ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ និងអង្គភាព ស្ថាប័នមន្ទីរជំវិញខេត្តជាច្រើនរូបផងដែរ។ មេបញ្ជាការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួសលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន ដែលត្រូវផ្លាស់ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ។ ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ឡេីងធ្វេីការប្តេជ្ញាចិត្តដូចខាងក្រោម ៖ ១- ប្តេជា្ញចិត្តហ៊ានលះបង់ គ្រប់បែបយ៉ាងដេីម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត ជូនជាតិនិងប្រជាជន។ ២- ខិតខំរៀនសូត្រ លេីកកម្ពស់សមត្ថភាព ចំណេះដឹង អំពីច្បាប់ លក្ខន្តិកៈ បញ្ជាទូទៅរបស់កងខេមរភូមិន្ទ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍គ្រប់ប្រតិបត្តការ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៤៧រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ…

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំសហការជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យា សរុបចំនួន ៥៤៧រូប ។ ជាលទ្ធផលគួរឱ្យកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅក្នុងជួរមន្ត្រីរាជការដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលគាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរសម្រាប់មន្ត្រីរាជការឯទៀត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ៕

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគី វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចការងារការទូត អោយកាន់តែមានលក្ខណៈល្អប្រសើរ…

(ភ្នំពេញ)៖ ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកជំទាវ អគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ដើម្បីធ្វើការផ្លាស់ព័ត៌មានពីគ្នាទៅវិញទៅមក បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានរវាងប្រទេសកម្ពុជា និងប្រទេសតួកគី ដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន បានដឹងនូវព័ត៌មានសំខាន់ៗ យល់ពីវប្បធម៌ ប្រពៃណី ទៅវិញ ទៅមក នៃប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋតួកគី ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចការងារការទូតរវាងកម្ពុជា តួកគី ដែលធ្វើអោយកាន់តែមានលក្ខណៈល្អប្រសើរឡើងក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយគោលដៅសំខាន់របស់កម្ពុជា និងតួកគី គឺការផ្សព្វផ្សាយពីប្រទេសទាំងពីរ អោយប្រជាជនបានដឹង បានយល់ស្គាល់គ្នាបានកាន់តែច្បាស់ ។ […]

ព័ត៌មានជាតិ

អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២…

អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ រាជរដ្ឋាភិបាល -បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា -បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា -បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា -បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី -បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌ -បានឃើញព្រះរាជក្រមលេខ នស/រកម/០៦២០/០២១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលប្រកាស […]