ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើស្ត្រីអាយុ ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ ហាស់៥ អិន១ ( H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមការសាកសួរ បង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មក មានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ […]
Month: November 2023
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមកិច្ចប្រជុំរាយការណ៍អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុង កិច្ចប្រជុំរាយការណ៍ អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ល្បែងស៊ីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) មានទីតាំងជាច្រើនកន្លែង នៅក្នុងស្រុកស្វាយអន្ទរ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ…!
(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋបានរាយការថា: មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ជាច្រើនទីតាំងដូចជា: ទី១. នៅផ្ទះឈ្មោះ (សៀន) នៅភូមិតងឡងទី៣, ទី២. នៅផ្ទះឈ្មោះ (ណន) ស្ថិតក្នុងភូមិសុបិន្ត, ទី៣. នៅផ្ទះឈ្មោះ (វលក្ខណ៍) ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា និងទី៤. នៅផ្ទះឈ្មោះ ( វ៉ា ) ស្ថិតនៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ទីតាំងទាំងនេះកំពុងបើកដំណើរការឲ្យប្រជាពលរដ្ឋចូលលេងយ៉ាងអាណាធិបតេយ្យ! ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានធ្វើការទប់ស្កាត់ ឬ បង្ក្រាបឡើយ!។ គេសង្កេតឃើញទីតាំងបនល្បែងសុីសង (បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ជាច្រើនទីតាំង ក្នុងស្រុកស្វាយអន្ទរ កំពុងកៀងគរក្រុមញៀនល្បែងមកពីគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន ពោលគឺលេងរៀងរាល់ថ្ងៃតែម្តង! តែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជនដាក់ការសង្ស័យថា? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសង (បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) នាទឹកដីស្រុកស្វាយអន្ទរ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ […]
រដ្ឋបាលរាជធានីភ្នំពេញបេីកកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣…។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១០កេីត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានបេីកកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងយោធភូមិភាគពិសេសនិងលោក លោកស្រីអភិបាលខណ្ឌទាំង១៤ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញរាជធានីភ្នំពេញ។
ល្បែងស៊ីសងខុសច្បាប់«ជល់មាន់តាមប្រព័ន្ឋអនឡាញ» ស្ថិតក្នុង ឃុំមេសជ្រៃ. និង ឃុំសូភាស ស្រុកស្ទឹងត្រង់ បើកលេងយ៉ាងគគ្រឹកគគ្រេង! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កា! បញ្ហានេះពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំង…!
(ខេត្តកំពង់ចាម)៖ ល្បីទៀតហើយ! ល្បែងសុីសង «ជល់មាន់តាមប្រព័ន្ឋអនឡាញ» ជាច្រើនកន្លែង មានដូចជា: ទីតាំង ជ្រកក្រោមស្លាកហាងកាហ្វេ អុឹង ម៉េងអាង ស្ថិតនៅក្នុងឃុំសូភាស. និងទីតាំងផ្សេងទៀត នៅជុំវិញផ្សារស្រែវាល ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! ចំណែកអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ.! ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំ.។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា: ទីតាំងទីតាំងល្បែងស៊ីសងតាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅឃុំសូភាស. និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ខ បានបើកលេងជារៀងរាល់ថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាប! ធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយបស់ អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង? ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ស្ថិតក្នុងឃុំសូភាស. និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងធើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាច ប្តី ឬប្រពន្ធ និងកូនៗរបស់ពួកគាត់ មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យបញ្ហាអសន្តិសុខកើតឡើង។ ព្រោះល្បែងជាដើមចម បង្កឲ្យមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ដូចជា អំពើហិង្សា […]
បនល្បែងស៊ីសង«បាញ់អាប៉ោងខុសច្បាប់» មួយកន្លែងនៅក្នុងមូលដ្ឋាន ឃុំសឿ ស្រុកមង្គលបូរី បើកលែងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប…!
(ខេត្តបន្ទាយមានជ័យ)÷ ប្រជាពលរដ្ឋបានរាយការថា: មានទីតាំងល្បែងសុីសង «បាញ់អាប៉ោងខុសច្បាប់» មួយកន្លែងស្ថិតនៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនធ្វើការទប់ស្កាត់ឬបង្រ្កាប.។ ប្រភពដរដែលបានបន្តថា: ទីតាំងល្បែងសុីសង «បាញ់អាប៉ោងខុសច្បាប់» មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ឃុំសឿ ស្រុកមង្គលបូរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក! ពោលគឺលេងរាល់យប់និងថ្ងៃ! តែមិនដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មានវិធានការបង្រ្កាបម្តងណានោះទេ។ ជាហេតុធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! ប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវឲ្យផងក៏មិនដឹង? ទើបអាចបើកលេងបានដោយរលូនបែបនេះ។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ? ទន្ទឹមគ្នានេះដែរ ការបណ្ដែតបណ្ដោយ និង មិនយកចិត្តទុកដាក់របស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរទៅដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, […]
លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា..!
(ភ្នំពេញ) នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រោមប្រធានបទ (តោះ..! ទៅរៀនទាំងអស់គ្នា)។ ប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ បានថ្លែងថា មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ លោកជំទាវ ឌិត នីតា សាយ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ឲ្យជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម […]
សម្រង់សម្តីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា: ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ.!
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ជាមួយនឹងមនុស្សចំនួន ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ហើយត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យតំណាងអាយ្យការបើកការសើបសួរទៅតាមផ្លូវច្បាប់។ ទាក់ទងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា: “សណុំរឿងទើបតែទទួលបាន តំណាងអយ្យការកំពុងតែប្រើប្រាស់នីតិវិធីដើម្បីចាត់ការលើរឿងនេះ”។ ចំណែកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “ពិតជាមានការឃាត់ខ្លួនឧត្តមសេនីយ៍ទោ វ៉ាន់ កុសល ជាមួយនឹងមនុស្សចំនួន ៤នាក់ផ្សេងទៀតមែន ពាក់ព័នករណីបទប្រើល្បិចកំហែងយកប្រាក់ដោយមានផែនការ”។ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះដែរ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ […]
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖
ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាបថ្លែងយ៉ាងដូច្នេះថា: សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សម្តេចមហាបវរធិបតី បាបបន្តផ្ដាជ្ញាថា: “ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន, ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា […]
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៣ ។
បុណ្យឯករាជ្យជាតិកម្ពុជា គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី០៩ ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាព្រះហស្ថព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។
បនល្បែងស៊ីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) នៅតាមបណ្តាយផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងពេញបន្ទុក យ៉ាងរំភើយ…!!!
(ខេត្តកណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) មួយកន្លែង នៅតាមបណ្តាយផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈបនល្បែងខុសច្បាប់ បើកលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ គេសង្កេតឃើញទីតាំងបនល្បែងសុីសង ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល! កំពុងកៀងគរក្រុមញៀនល្បែងមកពីគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន គឺលេងរៀងរាល់ថ្ងៃតែម្តង! តែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ ឬបង្រ្កាបឡើយ! ធ្វើឲ្យមហាជនដាក់ការសង្ស័យថា? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ? ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល សំណូមពរទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ជាពិសេសឧត្តមសេនីយ៍ទោ ឈឿន […]
សង្វៀនល្បែងខុសច្បាប់(បញ្ជាល់មាន់ និងអាប៉ោង) មួយកន្លែង ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឃើញក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹកភ្លូកដី…!
(ខេត្តកំពង់ធំ)÷ ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច អូរកែងទាត់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឃើញក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យ .!។ តាមសេចក្តីរាយការណ៍មកថា! ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ឃុំបឹងល្វា ស្រុកសន្ទុក បានដំណើរការបើកលេងយ៉ាងរំភើយ! ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ !។ ប្រភពដដែលបានឲ្យដឹងទៀតថា! សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលទៅលេងគគ្រឹកគគ្រេង ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអសន្តិសុខ និងភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាព គ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ […]
បនល្បែងស៊ីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) មួយកន្លែង នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក…។
(ខេត្តកណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) មួយកន្លែងនៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈបនល្បែងខុសច្បាប់ បើកលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ គេសង្កេតឃើញទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) មួយកន្លែង ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងកៀងគរក្រុមញៀនល្បែងមកពីគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន ពោលគឺលេងរៀងរាល់ថ្ងៃតែម្តង! តែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជនដាក់ការសង្ស័យថា? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ? ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល សំណូមពរទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, […]
បែកធ្លាយថា ទីតាំងបនល្បែងស៊ីសង”បញ្ជល់មាន់តាមអនឡាញ” នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ បើកលេងរីកដូចផ្សិត សមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់…។
(ខេត្តកណ្តាល)÷ មានសេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែងសុីសង”បញ្ជល់មាន់តាមអនឡាញ” ជាច្រើនកន្លែងនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប។ គេសង្កេតជើញទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់តាមអនឡាញ” ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានឃុំកំពង់អុស ស្រុកពញាឮ បាននាំគ្នាបើកលេងជារៀងរាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! មហាជនដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានអាចត្រូវដងត្រូវផ្លែគ្នាជាមួយនិងម្ចាស់បនល្បែងផងក៏មិនដឹង? ប្រភពបានឲ្យដឹងទៀតថា: ល្បែងសុីសង”បញ្ជល់មាន់តាមអនឡាញ” ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋបាននាំគ្នា សំណូមពរទៅដល់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជំនាញក្រោមឪវាទ ចុះត្រួតពិនិត្យ និងមានវិធានការបង្ក្រាបទីតាំងបនល្បែងសុីសង”បញ្ជល់មាន់តាមអនឡាញ” ជាច្រើនកន្លែង នៅក្នុងភូមិសាស្រ្តខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ទប់ស្កាត់ និងបង្ក្រាបបនល្បែងសុីសង […]