ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី និងល្បែងស៊ីសង ផ្សេងៗទៀត នៅក្នុងអគារដែលមានយីហោរឈ្មោះថា(ការជួលដ៏ធំ) នៅជាន់ទី៣ សង្ស័យជាឆ្នាំងបាយរបស់លោកយិន សាន និងលោកកៀង ល័ក្ស…។

(ភ្នំពេញ): តាមប្រភពពត៌មានបានឲ្យដឹងថា: បនល្បែងស៊ីសង នៅក្នុងអគារដែលមានយីហោរឈ្មោះថា(ការជួលដ៏ធំ) នៅជាន់ទី៣ ស្ថិតតាមបណ្ដោយផ្លូវរដ្ឋសភា នៅទល់មុខស្ថានទូតអូស្ត្រាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ ក្នុងនោះលោកយិន សាន អធិការខណ្ឌចំការមន និងលោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន ហាក់រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ ប្រភេទនៅទូទាំងរាជធានីខេត្ត។ ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងខាងលើនេះ មហាជនបាននាំគ្នាដាក់ការសង្ស័យថា: ជាឆ្នាំងបាយរបស់លោក យិន សាន និងលោក កៀង ល័ក្ស ផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ហាក់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។ មហាជនបានសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងនៅក្នុងមូលដ្ឋានដូចបានរៀបរាប់ខាងលើផងទាន ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងទៀត នៅសង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ បុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បែរជាមិនហ៊ានចាត់វិធានការទប់ស្កាត់…។

(ភ្នំពេញ): ប្រភពពត៌មានបានរាយការមកថា: មានទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងទៀត នៅតាមបណ្តោយផ្លូវ ២២៥ ជាប់និងកែងផ្លូវ ១២២ ស្ថិតក្នុងដែនដី សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក បានកំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ បុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បែរជាមិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាប.! តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: បនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងរីកដូចផ្សិតនៅក្នុងដែនដី សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមការបញ្ចាក់ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារពត៍មានអោយដឹងថា: ទីតាំងល្បែងស៊ីសងជាច្រើនប្រភេទជាពិសេស(ហ្គេមបាញ់ត្រី)ដែលមានម្ចាស់ជាជនជាតិចិន កំពុងតែបើកដំណើរការឲ្យជនជាតិចិនចូលលេងគគ្រឹកគគ្រេង យ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរទាល់តែសោះ! ពាក់ព័ន្ធជុំវិញករណីទីតាំងល្បែងស៊ីសងខាងលើ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវទៅដល់លោក  ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកវរៈសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក មេត្តាចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។ 👉សូមរំលឹកថា: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងទៀត នៅសង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ បុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បែរជាមិនហ៊ានចាត់វិធានការទប់ស្កាត់…។

(ភ្នំពេញ): ប្រភពពត៌មានបានរាយការមកថា: មានទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងទៀត នៅតាមបណ្តោយផ្លូវ ២២៥ ជាប់និងកែងផ្លូវ ១២២ ស្ថិតក្នុងដែនដី សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក បានកំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ បុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បែរជាមិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាប.! តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: បនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងរីកដូចផ្សិតនៅក្នុងដែនដី សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមការបញ្ចាក់ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារពត៍មានអោយដឹងថា: ទីតាំងល្បែងស៊ីសងជាច្រើនប្រភេទជាពិសេស(ហ្គេមបាញ់ត្រី)ដែលមានម្ចាស់ជាជនជាតិចិន កំពុងតែបើកដំណើរការឲ្យជនជាតិចិនចូលលេងគគ្រឹកគគ្រេង យ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរទាល់តែសោះ! ពាក់ព័ន្ធជុំវិញករណីទីតាំងល្បែងស៊ីសងខាងលើ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវទៅដល់លោក  ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកវរៈសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក មេត្តាចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។ 👉សូមរំលឹកថា: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

(ភ្នំពេញ): នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ មុននឹងថ្លែងទៅកាន់និស្សិត នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅសល់តែ ៧០ថ្ងៃប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។ នៅព្រឹកនេះ សម្តេចតេជោបានសម្តែងការរីករាយជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា ការមិនព្រមរៀន មិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីអប់រំ ជជែកជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរទីតាំង នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាប…។

(ខេត្តកំពង់ស្ពឺ): បនល្បែងសុីសងជល់មាន់ តាមអនឡាញ មួយចំនួននៅក្នុង សង្កាត់ច្បារមន នៅតែដំណើរបើកលេងយ៉ាងអនាធិបតេយ្យមានពីរទីតាំង(ទី១)ស្ថិតនៅភូមិបុរីកម្មករ (ទី២)ស្ថិតនៅភូមិតាម៉ុល ទីតាំងបនល្បែងពីកន្លែងនេះ ស្ថិតក្នុងទឹកដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងកន្ទុយលេខជាច្រើនកន្លែង នៅក្នុងក្រុងច្បារមន កំពុងបើកលេងយ៉ាងកក្រើកមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្កាបទេ! ប្រជាពលរដ្ឋបានដាក់ការសង្សយ័ថា ប្រហែលជាម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះ បានបង់លុយឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានរួចអស់ហើយមើលទៅ!? ទើបអាចលេងបានយ៉ាងរលូនដូច្នេះ ។ ប្រភពដដែលបានបន្តថា: ទីតាំងបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងកន្ទុយលេខ នៅក្នុងមូលដ្ឋានដូចបានរៀបរាប់ខាងលើ បានបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋដែលរស់នៅទីនោះភាគច្រើនកំពុងតែងប់និងល្បែងទាំងនេះ មានអ្នកខ្លះចាញ់អស់លុយរាប់លានក្នុងមួយថ្ងៃៗ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ផងដែរ។ ពាក់ព័ន្ធនិងល្បែងសុីសងខាងលើប្រជាពលរដ្ឋដែលរស់នៅក្រុងច្បារមន សង្ឃឹមថាលោក ទឹម ផានូ ដែលជាអភិបាលវយ័ក្មេង នៃគណៈអភិបាលក្រុងច្បារមន និងលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមន នឹងចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះ ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដែលដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានថា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋាន។ និងដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ […]

ព័ត៌មានសន្តិសុខសង្គម

ខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះស្រាប់តែផ្ទុះកំហឹង ស្ទុះទៅទាញយក កាំបិតផ្គាក់មកកាប់ឪពុកចំស្មាខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់…។

(ខេត្តឧត្តមានជ័យ): កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់ព្រោះតែខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះស្រាប់តែផ្ទុះកំហឹង និងបានស្ទុះទៅទាញយកកាំបិតផ្គាក់មកកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន ចំស្មាខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។ ជនដៃដល់ត្រូវជាកូន ឈ្មោះ (ហួន គី) ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះជាឪពុករបស់ខ្លួនឈ្មោះ (ឡឹក គៀន)អាយុ ៦៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ដោយមូលហេតុ ជនសង្ស័យ មានលក្ខណៈដូចជាបែកថ្នាំ ខឹងសុំម៉ូតូឪពុកយកទៅជិះមិនបាន ក៏កាប់ទៅលើឪពុកតែម្តង។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង និងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាល ចុះ ទៅកាន់កន្លែងកើតហេតុស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន គី រស់នៅភូមិកើត ហេតុខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់…

(ភ្នំពេញ): នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកជំទាវប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជាដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។ លោកជំទាវបានបន្តថា: ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។ លោកជំទាវ Gabriele KATZAMAREK សូមគោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះជំហររបស់កម្ពុជាកន្លងមក លើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០០៩ ហើយនៅពេលនេះ លោកជំទាវបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ Gabriele ថា: ករណីចំពោះរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង«ហ្គេមបាញ់ត្រី»ខ្នាតយក្ស នៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា កំពុងពង្វក់ស្មារតីយុវជន រីឯអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន អត់ខ្ចីខ្វល់…។

(ភ្នំពេញ): ល្បែង​ស៊ីសង​ខុសច្បាប់តាមអនឡាញជាច្រើនប្រភេទ និងហ្គេមបាញ់ត្រីខ្នាតយក្ស លំដាប់កាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន​ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលហ៊ានផ្គើន​បទបញ្ជា​សម្ដេច​តេជោ​ ហ៊ុន សែន​ ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា: ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញប្រៀបបានខ្នាតកាស៊ីណូនេះ មាន”ជនជាតិចិន”ជាថៅកែ ហើយគេសង្ស័យថា: មានអ្នកធំឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបាន! ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបនោះទេ! គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានត្អូញត្អែរនិងរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ចំពោះបញ្ហាកូនៗរបស់ពួកគាត់ដែលនៅក្នុងវ័យសិក្សា ខ្លាចពួកគេបែរជាលង់និងល្បែងហ្គេមទាំងនេះ ភ្លេចការសិក្សា បណ្ដាលឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ម្យ៉ាងទៀតបារម្ភអំពីភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថាល្បែងជាដើមចមឲ្យកើតមានអំពើចោលកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម។ល។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ […]

ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិចិនម្នាក់ស្លាប់និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ ដោយសារក្រឡាប់រថយន្ដលើផ្លូវល្បឿនលឿន…

ថ្ងៃចន្ទ ០១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានសន្តិសុខសង្គម

មនុស្សចាស់ក្មេងសរុប ១៦នាក់ របួសធ្ងន់និងស្រាល ក្នុងករណីក្រឡាប់រថយន្ត…

ថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំស្តីពីគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ…

ថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានជាតិ

កិច្ចព្រមព្រៀង ហិរញ្ញប្បទាន ១៩៤លានដុល្លារ សម្រាប់ជួយកសាង សមត្ថភាពកសិករខ្នាតតូចក្រីក្រ ត្រូវបានចុះហត្ថលេខា…

(ភ្នំពេញ): រាជរដ្ឋាភិបាល កម្ពុជា និង មូលនិធិ អន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខា លើ កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់កម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និង ពាណិជ្ជកម្ម ផលិតផល កសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade -ASPIRE-AT) ដែលមាន ទឹកប្រាក់ សរុបចំនួន ១៩៤លាន ដុល្លារអាមេរិក ។ ពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្នាក់ការ កណ្តាលរបស់ IFAD នាទីក្រុង រ៉ូម ប្រទេស អ៊ីតាលី រវាង លោក វង្សី វិស្សុត […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញ បើកលេងនៅឃុំព្រៃខ្លា ស្រុកស្វាអន្ទរ ភ្នាល់ដាក់លុយ យ៉ាងអាណាធិបតេយ្យ…

(ព្រៃវែង​): ប្រភពពត៌មានបានឲ្យដឹងថា: មានបនល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញ បើកលេងនៅផ្ទះមួយកន្លែង ដែលគេស្គាល់ថាម្ចាស់ផ្ទះឈ្មោះ(ណន)ស្ថិតនៅភូមិសុបិន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ កំពុងទាក់ទាញក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យ។ ប្រភពដដែលបានបន្តរថា: ក្រុមអ្នកញៀនល្បែង បាននាំគ្នាមកចូលលេងល្បែងស៊ីសងក្នុងផ្ទះរបស់បុគ្គលឈ្មោះ ណន នោះយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ នឹងមានភ្នាល់ចាក់លុយច្រើនៗផងដែរ។ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ហាក់មិនមានវិធានការទប់ស្កាត់ទាល់តែសោះ! បែជាបណ្ដោយឲ្យទីតាំងល្បែងស៊ីសងមួយនេះ ធ្វើអ្វីៗតាមអំពើចិត្តទៅវិញ ។ ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើនេះ មហាជនសុំសំណូមពរដល់លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ មេត្តាមានវិធានការ​ ចាត់កម្លាំងជំនាញក្រោមឱវាទ ចុះបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង! ដើម្បីគោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង។  និងដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង​៧ចំណុច​ របស់រាជរដ្ឋាភិបាលដែលដាក់​ចេញដោយក្រសួងមហាផ្ទៃ ។ 👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត . ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងនៅផ្លូវលេខ៤៧៤  លោកអភិបាលខណ្ឌចំការមន និងលោកអធិការខណ្ឌ​ មិនបង្ក្រាបទុកគ្រាន់កំដរមូលដ្ឋានកុំឲ្យស្ងាត់…

ថ្ងៃព្រហស្បតិ៍ ០៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ (ភ្នំពេញ​): ទីតាំងល្បែងសុីសង​ “នៅផ្លូវ​លេខ ៤៧៤“ ដែលកន្លងមកគេ​ស្គាល់​ឈ្មោះថា(Net 365) ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ កំពុងបើកដំណើរការយ៉ាងសកម្ម និងមានមនុស្សចេញចូលជាច្រើនទៀតផង។ រីឯលោក គៀងល័ក្ស និងលោក យិន សាន ជាថ្នាក់ដឹកនាំខណ្ឌចំការមន មិនមានវិធានការទប់ស្កាត់ ឬ បង្ក្រាបទាល់តែសោះ។ ឬមួយក៏ទុកល្បែងស៊ីសងទាំងនេះដើម្បីកំដរមូលដ្ឋានរបស់ខ្លួនកុំឲ្យស្ងាត់? ប្រភពព័ត៌មានបានឲ្យដឹងថា: ទីតាំងអតីតល្បែងស៊ីសង (Net 365) “នៅផ្លូវ​លេខ៤៧៤“នៅតែបន្តបើកទទួលអ្នកញៀនល្បែងឱ្យចូលទៅលេងជាធម្មតារហូតដល់បច្ចុប្បន្ន បើទោះបីបិទមួយរយៈ និងធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបម្ដងរួចមកហើយក៏ដោយ។ តើម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះជានណា? បានជាមានអំណាចខ្លាំងជាងថ្នាក់ដឹកនាំខណ្ឌចំការមនទាំងពីររូបនេះ ។ មជ្ឈដ្ឋានទូទៅកំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌចំការមនទាំងពីររូបនេះ ថាមានទំនាក់ទំនងអ្វីជាមួយម្ចាស់ទីតាំងល្បែងខុសច្បាប់នេះហើយ ទើបហ៊ានល្មើសបទបញ្ជាបែបនេះ។ 👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន…

ថ្ងៃពុធ ០៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ (ភ្នំពេញ): បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាថ្ងៃទី៧កុម្ភៈនេះ បាឲ្យដឹងថា: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។ ក្រសួងការបរទេសបានបញ្ជាក់ថា”កម្ពុជា-ចិននឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសា ងសហគមន៍វាសនារួម” ។ សេចក្តីប្រកាសព័ត៌មានបានបន្តថា: តាមរយ:ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន  សែន ទៅកាន់ប្រទេសចិននាពេលនេះនឹងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរបន្ថែមទៀត ។ ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន​​។ ក្នុងឱកាសទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន៖ លោក ស៊ី​​​​ ជីនពីង ប្រធានាធិបតីចិន,លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ ជាមួយ គ្នានេះសម្ដេចតេជោហ៊ុនសែននឹងមានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង​ នាយករដ្ឋមន្រ្តីចិនដើម្បីផ្លាស់ប្តូរទស្សនៈនិងពិភាក្សាអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបញ្ហាដែលជាប្រយោជន៍និងកង្វល់រួមទាំងក្នុងតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ។ គូររំលឹកថាកាលពីថ្ងៃទី១៤ខែមករា២០២៣ ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មានសម្តេ […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថខេត្តត្បូងឃ្មុំ ក្របួច មេខ្លោង បើកល្បែងស៊ីសង នៅក្នុងកាស៊ីណូហ្រ្គេនហ្គោលដេន ត្រពាំងផ្លុង…។

(ត្បូងឃ្មុំ): ស្តីពីករណីលេងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសង កាន់កាប់ល្បែងស៊ីសង ចាត់ចែង និងភ្នាក់ងារសុីសង (សង្វៀនជល់មាន់ និងអាប៉ោង) នៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព។ និងមានការចង្អុរបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោមការដឹកនាំបញ្ជា លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។ នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ រួមនិងកម្លាំងស្រុក សរុបចំនួន ៣៦នាក់ រថយន្ត០៦គ្រឿង ចុះទៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង […]

ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធររក្សាភាពស្ងៀមស្ងាត់…។

(ខេត្តសៀមរាប): ពលរដ្ឋរស់នៅភូមិចុងកៅស៊ូ បានឲ្យដឹងថា: បុគ្គលម្នាក់ឈ្មោះ ភា បានបើកសង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងច្រើនប្រភេទ មាន អាប៉ោង បៀ យូគី, ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។ កំពុងទាក់ទាញក្រុមញៀនល្បែងចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ ប្រភពព័ត៌មានបានឲ្យដឹងថា: ក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទី សម្រុកចូលលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ យូគី ក្នុងទីតាំងរបស់បុគ្គលឈ្មោះ ភា នោះយ៉ាងពពាក់ពពូន! ហើយសម្រាប់ថ្ងៃអាទិត្យ មានបញ្ជល់មាន់គូពិសេស ដាក់ដើមថាន់ រាប់ពាន់រាប់ម៉ឺនដុល្លា​ ។ ដោយឡែកល្បែងបៀ និងអាប៉ោង ក៏ចាក់លុយច្រើនៗផងដែរ។ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប ហាក់មិនមានវិធានការទប់ស្កាត់ទាល់តែសោះ បែជាបណ្ដោយឲ្យម្ចាស់សង្វៀនបញ្ចល់មាន់និងល្បែងស៊ីសង ធ្វើអ្វីៗតាមអំពើចិត្តទៅវិញ ។ ប្រជាពលរដ្ឋសង្ឃឹមថា: លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប នឹងមានវិធានការទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ដើម្បីឲ្យស្របតាមបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ…

(កម្ពុជា): លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយនឹងលោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា។ លោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande)បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញ មកដល់ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេស សម្រាប់ការពិភាក្សា អំពីការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធ ដែលមានកន្លងមក […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងភ្នាល់មាន់ជល់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងមូលដ្ឋានភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ មិនមានការទប់ស្កាត់ និងបង្រ្កាប ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច…

(កំពង់ចាម): ទីតាំងបនល្បែងសុីសង ភ្នាល់មាន់ជល់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បែជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប។ ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថា: ទីតាំងល្បែងស៊ីសងភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញទាំងនេះធ្លាប់ធ្វើកិច្ចសន្យា និងបិទម្តងរួចមកហើយក្រោយពីប្រមុខ រាជរដ្ឋាភិបាលលោកបានប្រកាសឱ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណ ឬ មិនមានអាជ្ញាប័ណ្ណក៏ដោយ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ គេសង្កេតឃើញទីតាំងល្បែងស៊ីសងទាំងនេះ ចាប់ផ្តើមបើកលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញហើយ គឺនៅក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប៉ុន្តែមិនឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ។ ប្រភពដដែលបានបន្តថា: សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពគ្រួសារនិងក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ផងដែរ ព្រោះថាអំពើចោរកម្មចេះតែកើតមានជាហូរហែ ក៏ដោយសារល្បែងខុសច្បាប់ទាំងនោះដែលជាដើមចម ឲ្យមានបញ្ហាអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ 👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បើយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល រាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ […]