ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាលោក ឃី សុខា ប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើលួចស្តុកទុកនៅដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) តែលោក ឃី សុខា ប្រាប់មេថាជាឈើអាជ្ញាធរឃុំញ៉ាងទុកសាងសង់ស្នាក់ការគណ:បក្ស! ខណៈលោកមេឃុំញ៉ាង ឆ្លើយថាឃុំលោកគ្មានគំរោងសាងសង់ស្នាក់ការគណ:បក្សទេ ។

ខេត្តរតនគិរី ៖ ក្រោយពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាឱ្យលោក ឃី សុខា ប៉េអឹមខេត្ត ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) ស្ថិតនៅភូមិម៉ុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែមីនា ២០២៣នេះ។ រហូតមកដល់ថ្ងៃទី១១ មីនា លោក ឃី សុខា ប៉េអឹមខេត្ត បានរាយការណ៍មកឯកឧត្តម ថាវ យ៉េវ វិញថា ឈើដែននៅលើដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើអាជ្ញាធរ ឃុំញ៉ាង គឺសំរាប់សាងសង់ស្នាក់ការគណ:បក្សឃុំញ៉ាងមិនម៉ែនឈើឈ្មួញនោះទេ។

បន្ទាប់ពីលោក ឃី សុខា ប៉េអឹមខេត្ត រាយការណ៍ជូនឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីថា ឈើដែលកាប់ចេញពីតំបន់ព្រៃការពារដោយបរិស្ថានអូរតំបូក ដែលលួចដឹកជញ្ជូនទំលាក់នៅព្រៃកៅស៊ូក្រុមហ៊ុន(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើរបស់អាជ្ញាធរឃុំញ្ញ៉ាងស្រុកអណ្តូងមាស។ ពាក់ព័ន្ធករណីខាងលើនេះអ្នកភូមិចាប់ផ្តើមងឿងឆ្ញល់ថា: ចុះអាជ្ញាធរឃុំញ៉ាង ស្រុកអណ្តូងមាស ហេតុអ្វីដឹកជញ្ជូនឈើទៅណាក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ? អ្នកភូមិថាឈើគ្រឿងផ្ទះទាំងនេះ ឃើញពួកគេបានការដឹកជញ្ជូនចេញពីព្រៃការពារខាងលើនេះ គឺតាមរយៈគោរយន្តកន្ត្រៃ និងគោរយន្តកែឆ្នៃ ជាដើម។ ពោលគឺ ដឹកជញ្ជូនជិតមួយឆ្នាំមកហើយ ចេញពីចំណុចព្រៃ អូរតំបូក/ អូរឡាំប៉ង/ អូរតាយ៉ាក ហើយព្រៃឈើទាំងនេះការពារដោយបរិស្ដានស្រុកតាវែង និង ស្រុកអណ្តូងមាស។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ មិនា កន្លងទៅថ្មីៗនេះ លោក ផុន ខែមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានបញ្ជាឪ្យមន្ត្រីបរិស្ថានឱ្យចុះបង្រ្កាបក្រុមឈ្មួញ ចាប់បានម៉ាស៊ីនយន្តចំនួន០៤គ្រឿងនិងឈើមួយចំនួន នៅតំបន់គោលដៅដែលបរិស្ថានគ្រប់គ្រងនោះ តែឈើទាំងនោះ ក៏នៅមិនទាន់ដឹងពីចំនួននៅឡើយ។

យ៉ាងណាក៍ដោយករណីបទល្មើសព្រៃឈើចំណុចព្រៃបរិស្ថានខាងលើនេះ ប្រជាពលរដ្ឋបានឱ្យដឹងថា: ក្រោយពីមន្ត្រីបរិស្ថានបានចុះបង្ក្រាបក្រុមឈ្មួញឈើឈ្មោះ   (ធាង) ឈ្មោះ (គ្រី) ដែលត្រូវគេដឹងតាមរយៈឈ្មួញរកស៊ីឈើដាក់ រណាយន្តចូលកាត់ឈើលក់ថា លោក(ថា ប៊ុនលឿរ) មេប៉ុស្តិ៍របស់មន្ត្រីបរិស្ថានប្រចាំការនៅស្នាក់ការបរិស្ថានស្រុកអណ្តូងមាស និងស្រុកតាវែងនេះ បានដាក់កំហិតឲ្យឈ្មួញចូលកាត់ឈើលក់ ត្រូវបង់លុយអោយគេ ៨០ម៉ឺនរៀល ក្នុងម៉ាស៊ីនយន្តមួយ តែបើសកម្មភាពពួកគេមិនសូវចុះល្បាត គេដំរ៉ូវឲ្យឈ្មួញឈើដាក់រណាយន្តចូលកាត់ឈើបង់លុយចាប់ពី ១,២០ម៉ឺន ដល់ ១,៦០ម៉ឺនរៀល ក្នុងរយៈពេល១ខែ។

ជុំវិញករណីបទល្មើសព្រៃឈើខាងលើនេះ ប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗ ទៅលើមន្ត្រីមូលដ្ឋានស្រុកអណ្តូងមាស និងលោក ឃី សុខា ប៉េអឹមខេត្តរតនគិរី ដែលឯកឧត្តម ថាវ យ៉េន បញ្ជាឲ្យចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចព្រៃកៅស៊ូក្រុមហ៊ុន(ហងអាញ់អណ្តូងមាស) តែផ្ទុយទៅវិញ ឈ្មួញឈើដឹកជញ្ជូនឈើលក់រាប់ខែកាន់ឆ្នាំមកហើយនោះ! ពេលឱ្យលោកចុះទៅបង្ក្រាប បែជារបាយការណ៍ជូនមេថាឈើរបស់អាជ្ញាធរឃុំញ៉ាងទៅវិញ។

លោក រម៉ាម ហ៊ីន មេឃុំញ៉ាង បានឲ្យដឹងនៅរសៀលថ្ងៃទី១១ខែមិនាថា: ពាក់ព័ន្ធឈើគ្រឿងផ្ទះល្មើសច្បាប់ទាំងនោះ ខាងឃុំញ៉ាងរបស់លោក គឺគ្មានគំរោងសាសង់គណះបក្សឃុំនោះទេ ព្រោះមិនទាន់មានគំរោង។

ពាក់ព័ន្ធករណីបទល្មើសព្រៃឈើខាងលើនេះ ប្រជាពលរដ្ឋស្នើរសុំឱ្យ ឯកឧត្តម ថាវ យ៉េន មេបញ្ជាការ នៃបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី មេត្តាស្រាវជ្រាវពីប្រវត្តិឈើ និងបទល្មើសព្រៃឈើចំណុចដែនបរិស្ថានស្រុកតាវែង និងស្រុកអណ្តូងមាសនេះផង៕

nph

Leave a Reply

Your email address will not be published. Required fields are marked *