ព័ត៌មានសន្តិសុខសង្គម

បទល្មើសល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ បានបើកលេងយ៉ាងអាណាធិបតេយ្យ ក្នុងដែនសមត្ថកិច្ចរបស់លោកអធិការស្រុកបរកែវ តើលោកអធិការស្រុកបរកែវ មានចំណាត់ការបែបណា…?

(ខេត្តរតនគីរី)៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា: មានទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង(ជល់មាន់តាមអនឡាញ) ស្ថិតនៅភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ បានកំពុងដំណើរការបើកលេងយ៉ាងរលូនតែម្តង! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានមនសិការ ក្នុងការទប់ស្កាត់និងបង្រ្កាប។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: រាល់ថ្ងៃគេសង្កេតឃើញទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) ស្ថិតក្នុងមូលដ្ឋានខាងលើមួយកន្លែងនេះ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ស្រវាំងភ្នែកមើលមិនឃើញ ទើបបណ្ដែតបណ្ដោយបែបនេះ! ដែលជាហេតុផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកន្លងមក។

ប្រភពបានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ជាច្រើនប្រភេទ ស្ថិតក្នុងភូមិទូយ ឃុំទីងចាក់ ឃើញបើកលេងស្រែកហ៊ោកញ្ជ្រាវអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើល ក៏ដូចជាការរំខានដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ។ ព្រោះល្បែងជាដើមចម ឲ្យកើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាដើម។ល។

ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាល ខេត្តរតនគីរី. ជាពិសេស លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាល ខេត្តរតនគិរី សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័នតាមរបបអ្នកសារព័ត៌មាននៅរៀងរាល់ម៉ោងធ្វើការ។

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *