ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់(មាន់ជល់តាមប្រព័ន្ធអនឡាញ)ក្នុងតូបកាហ្វេនៅជាប់របងមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ ពលរដ្ឋស្នើឲ្យមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាបង្រ្កាបផងទាន!…

(ខេត្តក្រចេះ)៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា: មានទីតាំងល្បែងសុីសងខុសច្បាប់ (ប្រភេទជល់មាន់
តាមអនឡាញ)មួយកន្លែងនៅក្នុងទាមកាហ្វេជាប់របងមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កំពុងដំណើរការបើកលេងយ៉ាងរលូនតែម្តង! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានមនសិការ ក្នុងការទប់ស្កាត់និងបង្រ្កាប!។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: រាល់ថ្ងៃគេរសង្កេតឃើញទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) ស្ថិតក្នុងមូលដ្ឋានមួយកន្លែងខាងលើនេះ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ស្រវាំងភ្នែកមើលមិនឃើញ ទើបបណ្ដែតបណ្ដោយបែបនេះ! ដែលជាហេតុផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនាពេលកន្លងមក។

ប្រភពដដែលបានបន្តថា: ទីតាំងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ តាមអនឡាញ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ គេរឃើញបើកលេង ស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្ករការភ្ញាក់ផ្អើល ក៏ដូចជាការរំខានដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ និងជាពិសេសបារម្ភអំពីសមាជិកគ្រួសាររបស់ពួកគាត់ ខ្លាចមានការផុងខ្លួន និងល្បែងខុសច្បាប់ទាំងនេះ! ព្រោះល្បែងជាដើមចមឲ្យកើតមានអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាដើម។ល។

ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំងតាមរបបអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ននៅរៀងរាល់ម៉ោងធ្វើការ។

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *