ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់«ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ» ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ…!

(ភ្នំពេញ)÷ ប្រភពព័ត៌មាន បានឲ្យដឹងថា: មានទីតាំងល្បែងសុីសងខុសច្បាប់«ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ» មួយកន្លែង នៅតាមបណ្ដោយផ្លូវ ១១៣   ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  បានកំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់នាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការទប់ស្កាត់ ឬបង្រ្កាបឡើយ! សង្ស័យបានទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងសុីសងផងក៏មិនដឹង? ។

យោងតាមសម្តីប្រជាពលរដ្ឋ បានរៀបរាប់ថា: បនល្បែងសុីសងខុសច្បាប់«ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ» ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានកំពុងបើកឲ្យអ្នកញៀនល្បែងភាគច្រើនជា ជនជាតិចិនចូលលេងយ៉ាងពេញបន្ទុក និងបង្ករភាពអនាធិបតេយ្យ! ធ្វើឲ្យពួកគាត់ររស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេសអំពើហិង្សាជាដើម។ល។
បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ?

ដូច្នេះហើយពលរដ្ឋ ក៏ដូចមហាជន សូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការផ្លូវច្បាប់ ទៅលើទីតាំងបើកល្បែងស៊ីសងខុសច្បាប់«ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ» ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីគោរពតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំង រាជធានី/ខេត្ត ដោយគ្មានការលើកលេង។

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥ ។ សូមអរគុណ

nph

Leave a Reply

Your email address will not be published. Required fields are marked *