ព័ត៌មានសន្តិសុខសង្គម

បនល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ «ប្រៀបដូចកាស៊ីណូ» មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌកំបូល បើកឲ្យអ្នកញៀនល្បែងចូលលេង មិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តិចសោះឡើយ…!

(ភ្នំពេញ)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងមួយកន្លែង បើកល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទ «ប្រៀបដូចកាស៊ីណូ» នៅផ្ទះលេខ P113 – P115 – P117 ផ្លូវ KB 05 បុរីកំបូល២ ក្នុងភូមិសាស្ត្រខណ្ឌកំបូលរាជធានីភ្នំពេញ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនមានវិធានការទប់ស្កាតសោះឡើយ ។

ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក! និងបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ?

ដូច្នេះហើយពលរដ្ឋ ក៏ដូចមហាជន សូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការផ្លូវច្បាប់ ទៅលើទីតាំងបើកល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទ«ប្រៀបដូចកាស៊ីណូ» ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីគោរពតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំង រាជធានី/ខេត្ត ដោយគ្មានការលើកលេង។

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥ ។ សូមអរគុណ

nph

Leave a Reply

Your email address will not be published. Required fields are marked *