ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងខុសច្បាប់ «មាន់ជល់តាមអនឡាញ» ស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក បើកលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប…

(ខេត្តកំពង់ធំ)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» មួយកន្លែង នៅក្រោយផ្សារសំអាងរីករាយ ស្ថិតនៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានកំពុងបើកលេងគគ្រឹកគគ្រេងច្រៀងរាល់ថ្ងៃ! និងបានបង្វក់ស្មារតីក្រុមញៀនល្បែងឲ្យនាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យទៀតផង! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាបឡើយ។

យោងតាមសម្ដីប្រជាពលរដ្ឋបានលើកឡើងថា: សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហើយមើលទៅ? បានជាទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ»ដែលស្ថិតនៅក្នុងមូលដ្ឋានខាងលើ បើកលេងបាន ហើយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយនេះ!  ហាក់ដូចជាផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។

ពាក់ព័ន្ធនិងទីតាំងល្បែងខុសច្បាប់ ស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក, ប្រជាពលរដ្ឋរបានលើកឡើងថា: ជាបញ្ហាដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ និងការរស់នៅប្រចាំថ្ងៃ ដោយខ្លាចកើតឡើងនូវភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ខ្លាចកើតមាននូវអំពើចោរកម្ម ដូចជា លួច, ឆក់, ប្លន់, និងអំពើហិង្សា ជាដើម។

👉គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។

យ៉ាងណាក្តី មជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលស្ថិតនៅក្រោយផ្សារសំអាងរីករាយ ក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច និងគោរពតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០ ១៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *