ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

សូមស្វាគមន៍ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២, និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ

សូមស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេម២០២៣ (SEA GAMES 2023)

០៥ ឧសភា ២០២៣. ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕

nph

Leave a Reply

Your email address will not be published. Required fields are marked *