(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាហ៊ែរ៉ុដស៍អន្តរជាតិចំនួន ២៦នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅបណ្ណាល័យព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដឹកនាំដោយលោកស្រី អំ រំដួល
អ្នកសម្របសម្រួលកម្មវិធីសិក្សា នៃសាលាហ៊ែរុដស៍ អន្តរជាតិ ដែលអញ្ជើញមកទស្សនកិច្ចសិស្សាស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យព្រឹទ្ធសភា ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមទៀត បន្ទាប់ពីការបណ្តុះបណ្តាលពីលោកគ្រូ អ្នកគ្រូ នៅក្នុងថ្នាក់រៀនរួចមក និងចង់ដឹងច្បាស់អំពីឯកសារជាភាសាខ្មែរដែលជាបណ្តុំនៃចំណេះដឹង…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖ ព្រឹទ្ធសភាកម្ពុជា