ព័ត៌មានជាតិ

ទីតាំងល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ មួយកន្លែង បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានចំណាត់ការ ក្នុងការបង្រ្កាប.!។

(ភ្នំពេញ)÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) មួយកន្លែង ទល់មុខ មណ្ឌលអប់រំកែប្រែទី១ នៅចំណុចខ្ទមប្រក់ស័ង្កសី ខាងក្រោយឈៀងខាងលិច ផ្ទះលោក ប៉ាញ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនធ្វើការបង្រ្កាប! ហ៊ានផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបដាក់ចេញនូវបទបញ្ជាថ្មីៗ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២១.និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងទល់មុខ មណ្ឌលអប់រំកែប្រែទី១ ក្នុងទឹកដី សង្កាត់ព្រៃវែង ខណ្ឌដង្កោ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើអោយមហាជនសង្ស័យថា? ទីតាំងល្បែងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូន.!។

ប្រភពដដែលបានអោយដឹងទៀតថា! ម្ចាស់ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) មួយកន្លែងខាងលើ ឈ្មោះ(ឥណ្ឌា)ជនជាតិខ្មែរ បានអោយមេការកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីអោយចូលលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការភ័យខ្លាច និងព្រួយបារម្ភ កើតមាននូវបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ជាវិញបញ្ហានេះហើយ ដែលធ្វើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រិះគន់ថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!ល្បែងស៊ីសង កន្លងមកនោះ.!។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងសុីសង(បាញ់អាប៉ោងខុសច្បាប់) មួយកន្លែង ទល់មុខ មណ្ឌលអប់រំកែប្រែទី១ ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន.!។

ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

ទំនាក់ទំនងការផ្សាយ 0972224015 / 098227295            សូមអរគុណ!

nph

Leave a Reply

Your email address will not be published. Required fields are marked *