ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរទីតាំង នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាប…។

(ខេត្តកំពង់ស្ពឺ): បនល្បែងសុីសងជល់មាន់ តាមអនឡាញ មួយចំនួននៅក្នុង សង្កាត់ច្បារមន នៅតែដំណើរបើកលេងយ៉ាងអនាធិបតេយ្យមានពីរទីតាំង(ទី១)ស្ថិតនៅភូមិបុរីកម្មករ (ទី២)ស្ថិតនៅភូមិតាម៉ុល ទីតាំងបនល្បែងពីកន្លែងនេះ ស្ថិតក្នុងទឹកដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងកន្ទុយលេខជាច្រើនកន្លែង នៅក្នុងក្រុងច្បារមន កំពុងបើកលេងយ៉ាងកក្រើកមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្កាបទេ! ប្រជាពលរដ្ឋបានដាក់ការសង្សយ័ថា ប្រហែលជាម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះ បានបង់លុយឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានរួចអស់ហើយមើលទៅ!? ទើបអាចលេងបានយ៉ាងរលូនដូច្នេះ ។

ប្រភពដដែលបានបន្តថា: ទីតាំងបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងកន្ទុយលេខ នៅក្នុងមូលដ្ឋានដូចបានរៀបរាប់ខាងលើ បានបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋដែលរស់នៅទីនោះភាគច្រើនកំពុងតែងប់និងល្បែងទាំងនេះ មានអ្នកខ្លះចាញ់អស់លុយរាប់លានក្នុងមួយថ្ងៃៗ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ផងដែរ។

ពាក់ព័ន្ធនិងល្បែងសុីសងខាងលើប្រជាពលរដ្ឋដែលរស់នៅក្រុងច្បារមន សង្ឃឹមថាលោក ទឹម ផានូ ដែលជាអភិបាលវយ័ក្មេង នៃគណៈអភិបាលក្រុងច្បារមន និងលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមន នឹងចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះ ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដែលដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានថា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋាន។ និងដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *