ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញ បើកលេងនៅឃុំព្រៃខ្លា ស្រុកស្វាអន្ទរ ភ្នាល់ដាក់លុយ យ៉ាងអាណាធិបតេយ្យ…

(ព្រៃវែង​): ប្រភពពត៌មានបានឲ្យដឹងថា: មានបនល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញ បើកលេងនៅផ្ទះមួយកន្លែង ដែលគេស្គាល់ថាម្ចាស់ផ្ទះឈ្មោះ(ណន)ស្ថិតនៅភូមិសុបិន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ កំពុងទាក់ទាញក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យ។

ប្រភពដដែលបានបន្តរថា: ក្រុមអ្នកញៀនល្បែង បាននាំគ្នាមកចូលលេងល្បែងស៊ីសងក្នុងផ្ទះរបស់បុគ្គលឈ្មោះ ណន នោះយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ នឹងមានភ្នាល់ចាក់លុយច្រើនៗផងដែរ។ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ហាក់មិនមានវិធានការទប់ស្កាត់ទាល់តែសោះ! បែជាបណ្ដោយឲ្យទីតាំងល្បែងស៊ីសងមួយនេះ ធ្វើអ្វីៗតាមអំពើចិត្តទៅវិញ ។

ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើនេះ មហាជនសុំសំណូមពរដល់លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ មេត្តាមានវិធានការ​ ចាត់កម្លាំងជំនាញក្រោមឱវាទ ចុះបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង! ដើម្បីគោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង។  និងដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង​៧ចំណុច​ របស់រាជរដ្ឋាភិបាលដែលដាក់​ចេញដោយក្រសួងមហាផ្ទៃ ។

👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត . ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *