ខេត្តមណ្ឌលគីរី ÷ ជាពិសេសលោកចៅហ្វាយខេត្តមណ្ឌលគីរី ប្រហែលជាមិនដឹងពីការកាប់បំផ្លាញព្រៃឈេីយ៉ាងសកម្មនឹងដឹកជញ្ជូនទាំងថ្ងៃទាំងយប់ចេញពីដែនអភិរក្ស ស្រុកកោះញ៉ែក ក្នុងខេត្តមណ្ឌលគិរី យកទៅលក់នៅប្រទេសវៀតណាម យ៉ាងពេញបន្ទុក ជារៀងរាល់ថ្ងៃនោះទេ!
បើយោងតាមប្រភពព័ត៌មានចេញពីបងប្អូនប្រជាពលរដ្ឋខេត្តមណ្ឌលគីរីបានអោយដឹងថា អ្នកនៅពីក្រោយខ្នងការកាប់បំផ្លាញព្រៃឈេី ដឹកបទល្មើសដ៏កក្រើកនៅក្នុងខេត្តមណ្ឌលគីរី គឺក្រុម លោកឃុន ជាប្អូនថ្លៃ មេខេត្តមួយរូប .ឈ្មោះរិទ្ធ.
ឈ្មោះ ភាពរម្យ.ជាពិសេស គឺឈ្មោះ វង្សដារ៉ាសុផល់ ជានគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគីរី លោកឌឹម សឿន នឹង លោក ចិត្រ មានតួនាទីជាអ្នកសារព័ត៌មាន ហេីយក៏មានតួនាទីមួយទៀតជាអ្នកមេីលផ្លូវ សម្រប់សម្រួល សមត្តកិច្ចតាមដងផ្លូវ នឹងជាអ្នករត់ការបិទសារព័ត៌មានប្រចាំនៅស្រុកកោះញែក នឹងច្រកដាក់ដាំ ដើម្បីមិនអោយអ្នកសារព័ត៌មានចូលយកព័ត៌មានដល់ទីតាំងបាន។ ក្រុមពួកគេ បានគៀងគរ អោយប្រជាពលរដ្ឋចូលកាប់ឈើក្នុងដែនអភិរក្សកោះញែក ហើយ ក្រុមឧក្រិដ្ឋជនអស់នេះ ធ្វើការដឹកជញ្ជូនតាមរយៈឡានបែន ចេញទៅប្រទេសវៀតណាម តាមច្រករបៀង ដាក់ដាំ។
ប្រជាពលរដ្ឋ សូម សំណូមពរ សូមលោកនាយឧត្តមសេនីយ៍ សៅសុខាដែលជាប្រធានគណកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ មេត្តាដឹកនាំស្ថាប័នពាក់ព័ន្ធ ចុះមកបង្ក្រាបទប់ស្កាត់ និងស្រាវជ្រាវចាប់ជនល្មើសទាំងនោះមកដាក់ទោសអោយខានតែបានដើម្បីបញ្ចប់រាល់ការបំផ្លិចបំផ្លាញព្រៃឈើដែលកំពុងត្រូវវិនាសដោយសារការឃុបឃិតទាំងមន្រ្តីពីលើដល់ក្រោមជាមួយនិងឈ្មួញទុច្ចរិតអស់ទាំងនោះ៕
ចេញផ្សាយនៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2022 នេះ