ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ បង្កប់នៅក្នុង ហាងកាហ្វេ មួយកន្លែង នៅក្នុងទឹកដី ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅតែដំណើរការបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ខេត្តឧត្ដរមានជ័យ ÷ ថ្មីៗនេះមាន ហាងកាហ្វេ មួយកន្លែងបង្កប់ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ បើកលេងបានយ៉ាងរំភើយ! ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ប្រហែល អសមត្ថភាពក្នុងការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់ហើយមើលទៅ

បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា ÷ នៅក្នុង ហាងកាហ្វេ មួយកន្លែង នៅភូមិខាងលើនេះ នៅតែបន្តបើកលេងល្បែងសុីសងខុសច្បាប់ជាតៀងរាល់ថ្ងៃ! ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន កំពុងមានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ និង បទល្មើសផ្សេងៗដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ដោយឡែកមានទីតាំងនៅក្នុង ហាងការហ្វេ មួយកន្លែង កំពុងដំណើរការបើកល្បែងស៊ីសងជល់មាន់ ខុសច្បាស់ ហាយឡាយតាមទូរទស្សន៍ បានយ៉ាងអនាធិបតេយ្យ គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មិនទាន់ចាត់វិធានការបង្ក្រាប!ទីតាំងមួយនេះដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង(៧)ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះឡើយ!

ជុំវិញករណីនេះប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាពិសេសឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តឧត្ដរមានជ័យ សូមមេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង ៕

ចេញផ្សាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២-នេះ

nph

Leave a Reply

Your email address will not be published. Required fields are marked *