ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេ មួយកន្លែងនៅ ឃុំពាមរាំង ស្រុកលើកដែក កំពុងបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ខេត្តកណ្តាល ÷ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន កំពុងរៀបចំការបោះឆ្នោត ឃុំ សង្កាត់ បានទៅដោយរលូន តែផ្ទុយទៅវិញ ហាងកាហ្វេ មួយកន្លែងរួចបង្កប់ ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញបានយ៉ាងរំភើយ! តាមបណ្ដោយផ្លូវ ច្រកក្អមសំណរ ស្ថិតនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ពុំទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការបង្ក្រាប!ឡើយ

ប្រភពពីប្រពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ÷ ទីតាំងល្បែងខាងលើនេះ នាំបក្សពួក បើកលេងល្បែងស៊ីសង ខុសច្បាប់ នៅក្នុងអាកាហ្វេ មួយកន្លែងកំពុង ភ្នាល់ដាក់ប្រាក់ បានទៅដោយរលូន បែរជាអាសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន មិនហ៊ានចុះធ្វើការបង្ក្រាប! ដើម្បីធានាបាននូវសន្តិសុខ ឲ្យមានសុវត្ថិភាព ភូមិ ឃុំ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនៅឡើយ! សូមបញ្ជាក់ប្រាប់ឲ្យដឹងថាទីតាំងមួយកន្លែងនេះបើកលេងបាននាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងទ្រហឹង ធ្វើឲ្យពលរដ្ឋរស់នៅព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ដូចជាបទល្មើសផ្សេងៗ លួច ឆក់ ប្លន់ និងអំពើហិង្សាដោយសារកើតចេញពីល្បែងស៊ីសងខុសច្បាប់ជាដើម។

ដូច្នេះហើយពលរដ្ឋបាននាំគ្នាធ្វើការសូមណុំទៅដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈៀន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្តាល សូមពិនិត្យភាពជាក់ស្ដែង
រួមទាំងលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក មិនគួរមើលរំលងគួរតែចាត់កម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវឈានដល់ធ្វើការបង្ក្រាប!ទីតាំងល្បែងជល់មាន់ខុសច្បាប់ អនឡាញ តាមប្រព័ន្ឋអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផងទាន៕

ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២

nph

Leave a Reply

Your email address will not be published. Required fields are marked *