(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ពិធីបិទវគ្គបដិបត្តិធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង, ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណាៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ផងដែរ។
ក្នុងនោះរដ្ឋបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកជំទាវ កែ សួនសុភី ស សុខា និងព្រះសង្ឃគ្រប់អង្គ ដែលបានរៀបចំពិធីបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត) ដែលស្ថិតនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមជួយប្រោសព្រំថែរក្សា ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ ពុទ្ធបរិស័ទទាំងអស់ សូមមានសុខភាពល្អ កម្លាំពលំមាំមួន និងជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕