ព័ត៌មានអន្តរជាតិ

ការរញ្ជួយដីដ៏ធំនៅលើឆ្នេរសមុទ្រជប៉ុនកាលពីថ្ងៃចន័្ទ បានបណ្ដាលឲ្យមានចំនួនអ្នក ស្-ល-ា-ប់ និងរបួសកើនឡើងជាបន្តបន្ទាប់ ។

ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវមួយបានវាយប្រហារខេត្ត Ishikawa(អាយស៊ីកាវ៉ា) ភាគកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំថ្មី។

សាព័ត៌មាន NHK world បានចុះផ្សាយថា
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុនបានលុបចោលការជូនដំណឹងអំពីរលកយក្សស៊ូណាមិនៅតាមបណ្តោយសមុទ្រជប៉ុនបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារតំបន់នេះកាលពីរសៀលថ្ងៃចន្ទ។ ប៉ុន្តែមន្ត្រីព្រមានថា ការរញ្ជួយដីខ្លាំងអាចនឹងកើតឡើងនៅសប្តាហ៍ក្រោយ ជាពិសេសក្នុងរយៈពេលពីរទៅបីថ្ងៃបន្ទាប់។

យ៉ាងហោចណាស់មនុស្ស ៤៨នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងខេត្ត Ishikawa ប៉ុន្តែចំនួននេះអាចកើនឡើង ខណៈដែលមនុស្សជាច្រើននៅតែជាប់នៅក្រោមអគារដែលដួលរលំ។ ការរងរបួសត្រូវបានរាយការណ៍នៅក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu ទីក្រុង Wajima ។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគារចំនួន ២៥ រួមទាំងផ្ទះបានដួលរលំនៅក្នុងទីក្រុង Wajima ។ ពួកគេនិយាយថា ក្នុងនោះសំណង់ចំនួន ១៤ អាចមានមនុស្សជាប់នៅខាងក្នុង។ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើម៉ាស៊ីនច្រវាក់ដើម្បីចូលទៅក្នុងអគារដែលដួលរលំដើម្បីរំដោះអ្នកដែលជាប់នៅខាងក្នុង។

គួរបញ្ជាក់ផងដែរថា អគារសរុបប្រហែល ២០០ រួមទាំងហាង និងផ្ទះត្រូវបានគេជឿថាត្រូវបានឆេះនៅជុំវិញផ្លូវ Asaichi ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។
ចំណែកនៅទីក្រុង Suzu ក្បែរនោះ ក្រុមមន្ត្រីបានបញ្ជាក់ថា ផ្ទះជាង ៥០ខ្នង ត្រូវបានរុះរើ។
ជាមួយគ្នានេះ នាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា អគ្គីភ័យដែលបានឆាបឆេះកាលពីថ្ងៃចន្ទ័ នៅក្នុងទីប្រជុំជន Kawai កណ្តាលទីក្រុងនេះ លែងមានហានិភ័យនៃការរីករាលដាលទៀតហើយ ប៉ុន្តែយ៉ាងនេះក្ដី ក្រុមពន្លត់អគ្គីភ័យនៅតែព្យាយាមពន្លត់បន្តទៀត។

ការរញ្ជួយដីនេះក៏បានបង្កឱ្យមានការរអិលបាក់ដីនៅក្នុងទីក្រុងចំនួនពីរ គឺ Wajima និង Suzu ដោយបានផ្តាច់ផ្លូវសំខាន់ៗផងដែរ ។
រីឯតំបន់ខ្លះត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក។ ប្រជាពលរដ្ឋបានតម្រង់ជួរដើម្បីរង់ចាំទទួលទឹកផឹក។
មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ខេត្ត​រង​គ្រោះ​កំពុង​ជ្រក​កោន​នៅ​មជ្ឈមណ្ឌល​ជម្លៀស។
ចំណែកមន្ទីរពេទ្យទាំងនៅ Wajima និង Suzu បាននិងកំពុងព្យាបាលអ្នករងរបួសដោយសាគ្រោះរញ្ជួយដីនេះ៕

ដកស្រង់ពី NHK WORLD-JAPAN
បកប្រែនិងសម្រួលអត្ថបទដោយ នគរភ្នំហតញូស៍

nph

Leave a Reply

Your email address will not be published. Required fields are marked *