ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ជល់មាន់តាមប្រព័ន្ឋអនឡាញ» ស្ថិតក្នុង ឃុំមេសជ្រៃ. និង ឃុំសូភាស ស្រុកស្ទឹងត្រង់ បើកលេងយ៉ាងគគ្រឹកគគ្រេង! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កា! បញ្ហានេះពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំង…!

(ខេត្តកំពង់ចាម)៖ ល្បីទៀតហើយ! ល្បែងសុីសង «ជល់មាន់តាមប្រព័ន្ឋអនឡាញ» ជាច្រើនកន្លែង មានដូចជា: ទីតាំង ជ្រកក្រោមស្លាកហាងកាហ្វេ អុឹង ម៉េងអាង ស្ថិតនៅក្នុងឃុំសូភាស. និងទីតាំងផ្សេងទៀត នៅជុំវិញផ្សារស្រែវាល ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! ចំណែកអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ.! ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំ.។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា: ទីតាំងទីតាំងល្បែងស៊ីសងតាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅឃុំសូភាស. និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ខ បានបើកលេងជារៀងរាល់ថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាប! ធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយបស់ អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង?

ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ស្ថិតក្នុងឃុំសូភាស. និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងធើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាច ប្តី ឬប្រពន្ធ និងកូនៗរបស់ពួកគាត់ មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យបញ្ហាអសន្តិសុខកើតឡើង។ ព្រោះល្បែងជាដើមចម បង្កឲ្យមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ដូចជា អំពើហិង្សា ជាដើម។ល។

ដូច្នេះហើយពលរដ្ឋ ក៏ដូចមហាជន សូមស្នើដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ជាពិសេស ឧត្តមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីគោរពតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំង រាជធានី/ខេត្ត ដោយគ្មានការលើកលេង។

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥ ។ សូមអរគុណ

nph

Leave a Reply

Your email address will not be published. Required fields are marked *