ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដី ខណ្ឌមានជ័យ ហេតុអ្វី!បានលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនហ៊ានបង្ក្រាប!ទីតាំងមួយនេះ

ភ្នំពេញ ÷ ថ្លើមធំមែនម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិចំរើនផលទី៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ហើយ

ប្រភពច្បាស់ការណ៍ពីពលរដ្ឋនិងអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងទីនោះបានឲ្យដឹងថា÷ ទីតាំងខាងលើនេះនៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់បានយ៉ាងរំភើយ!ទំនងម្ចាស់ទីតាំងបានផ្ដល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ រួចអស់ហើយទេដឹង?ទើបហ៊ានបើកលេងស្រែកហ៊ោកញ្ច្រៀវយ៉ាងអនាធិបតេយ្យធ្វើឲ្យពលរដ្ឋព្រួយបារម្ភនិងការភ័យខ្លាចអំពីបញ្ហាបទល្មើសផ្សេងៗ(ពោលគឺ)លួច ឆក់ ប្លន់ ជាដើម។

ប្រភពដដែលពីពលរដ្ឋនាំគ្នាលើកឡើងថាកន្លងមក រាជរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់បញ្ហាការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,, បម្លែងថ្មី ឈ្មោះថា(អូមេក្រុង) ឲ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងបានយ៉ាងរំភើយ នៅក្នុងទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!ទីតាំងល្បែងមួយកន្លែងនេះសោះឡើយ!

ជុំវិញករណីនេះប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយពិនិត្យនិងមានវិធានការទប់ស្កាត់ ដើម្បីចាត់កម្លាំងជំនាញក្រោមឱវាទចុះធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងបាននៅភូមិ សាស្ត្រខាងលើនេះឲ្យខានតែបានផងទាន៕

ចេញផ្សាយនៅថ្ងៃទី២៤ ឆ្នាំ ២០២២

nph

Leave a Reply

Your email address will not be published. Required fields are marked *